កោសិកាឈាមក្រហមដឹកអុកស៊ីសែន,កាបូនឌីអុកស៊ីតនិងក៏ជាតាំប៉ុងផងដែរ
ហើយអេម៉ូក្លូប៊ីនជាអ្នកបំពេញមុខងារទាំង៣នេះ។វាកើតពីឯកតារង៤(2α,2βចំពោះHbA)ហើយនីមួយកើតពីសមាសភាព៣គឺ៖protoporphyrin,
Fe2+, និងក្លូប៊ីន(αឬβ)។ពេលFe2+ផ្សំជាមួយprotoporphyrinបង្កើតបានheme។បើសិនខ្វះឬខូចសមាសភាពណាមួយនឹងប៉ះពាល់ដល់ការសំយោគHb។ជាធម្មតា ករណីនេះកោសិកាឈាមក្រហមតែងតែតូចៗ(MCV↓)ហើយបរិមាណHbរបស់វាក៏ថយចុះដែរ(MCH↓):microcytic hypochromic anemia។
វិបត្តលើការសំយោគprotoporphyrinគឺដោយសារការខូចអង់ស៊ីមពីតំណពូជ,ឧទាហរណ៍ៈក្នុងជំងឺhereditary
sideroblastic anemia ដែលការបង្កើតδ-aminolevulinic acid(δ-ALA)ពីglycine
និងsuccinyl-CoAថយចុះដូច្នេះការសំយោគhemeក៏ថយចុះដែរ។ក្នុងតំណបអវិជ្ជមានnegative feedback,hemeរារាំង δ-ALA synthase។បើសិនhemeថយចុះ ដូចនេះការរារាំងអង់ស៊ីមនេះត្រូវបានលើកលែងហើយការផលិតhemeនឹងមានចំនួនគ្រប់គ្រាន់(ទោះបីមានខូចក៏ដោយ)។ការខូចអង់ស៊ីមនេះធ្វើឲ្យកើនកំហាប់intermediary
products។ខណៈអត្រាផលិតhemeកើនឡើងមេតាបូលីតរបស់វាបង្កើតវិបត្តថ្មីមួយទៀតហៅថាporphyrias។
វិបត្តលើការសំយោគក្លូប៊ីន។ធម្មតាHbកើតពីច្រវ៉ាក់α២ខ្សែរ
នីមួយៗមាន១៤១អាស៊ីតអាមីណេ និងβ២ខ្សែរមាន១៤៦អាស៊ីតអាមីណេ(HbA1=Hbα2β2)។២-៣%នៃHbផ្ទុកច្រវ៉ាក់δ(HbA2=Hbα2δ2)ជំនួសឲ្យច្រវ៉ាក់β។មុនពេលកើតHbមានទម្រង់មួយដែលចាប់អុកស៊ីសែនខ្លាំង(សម្របទៅនឹងPo2ទាបនៅក្នុងសុក)។អេម៉ូក្លូប៊ីនទារកនេះ(HbF)ផ្ទុកច្រវ៉ាក់γជំនួសឲ្យβ។លក្ខណៈសម្បត្តិនៃHb(solubility,O2
affinity,oxidizability,etc,.)អាស្រ័យយ៉ាងខ្លាំងលើលំដាប់អាស៊ីតអាមីណេ។ទោះយ៉ាងណា
មានHbដែលកំណត់ដោយសែនជាង៣០០ត្រូវបានគេសម្គាល់ឃើញថាមិនប៉ះពាល់មុខងារវាខ្លាំងណាស់ណាឡើយ។ផ្ទុយទៅវិញ
ការខុសប្រូតេអ៊ីនតែមួយ(valineជំនួសglutamateនៅទីតាំងទី៦ក្នុងច្រវ៉ាក់β=HbS)អាចនាំឲ្យមានវិបត្តមុខងារយ៉ាងខ្លាំងដូចឃើញក្នុងជំងឺsickle
cell anemiaដែលបណ្តាលពីការខូចសែនhomogygous។ក្រោមទំរង់គ្មានភ្ជាប់អុកស៊ីសែន
HbSផ្តុំជាកោសិកាឈាមក្រហមរាងកណ្តៀវ។កោសិកានេះមិនអាចពត់ពែនហើយត្រូវជាប់នៅក្នុងសសៃប្តូរនាំឲ្យស្ទះសសៃឈាមតូចៗ។ការផ្តុំHbSប្រើពេលពីរបីនាទីដូចនេះការប៉ះពាល់ខ្លាំងគឺទៅលើសសៃប្តូរណាដែលឈាមហូរយឺត(អណ្តើក,vasa
rectaនៃrenal medulla)។បើឈាមហូរយឺតជាទូទៅ(shock)ឬhypoxia(នៅទីខ្ពស់,ជិះយន្តហោះ,ប្រើថ្នាំសណ្តំ)ភាពមិនប្រក្រតីអាចរាលដាលទៅសរីរៈផ្សេងទៀតមានបេះដូងជាដើម។ការស្ទះសសៃឈាមធ្វើឲ្យឈាមហូរកាន់តែយឺតទៅកាន់សរីរៈដែលរងគ្រោះហើយPo2កាន់តែថយដូចនេះវិបត្តធ្ងន់ធ្ងរនឹងកើតឡើង។sickle cell anemiaកើតមានជាពិសេសជនជាតិស្បែកខ្មៅដែលមានបុព្វបុរសមកពីកណ្តាលដែលមានអត្រាជំងឺគ្រុនចាញ់ខ្ពស់។បើទោះថ្មីៗជំងឺនេះប៉ះពាល់ដល់ជីវិតលើhomozygous
childrenតែអត្រារួចរស់ជីវិតពិសែនដែលខូចមាន៤០%នៃប្រជាជនអាហ្វ្រិកកណ្តាល
បញ្ជាក់ថាអ្នកដែលផ្ទុកសែនheterozygous ត្រូវបានការពារទម្រង់គ្រោះថ្នាក់នៃគ្រុនចាញ់(selective
advantage)។
ក្នុងជំងឺβ-thalassemia ការផលិតច្រវ៉ាក់បេតាមានកម្រឹតយ៉ាងខ្លាំងនាំឲ្យHbAខ្សោយ។វាអាចជំនួសសងខ្លះៗដោយបង្កើនការផលិត
HbA2និងHbF។ការភ្ជាប់Fe2+ថយចុះហើយចាល់ក្នុងកោសិកាឈាមក្រហម(sideroachresia)និងអាចកើនលើសលប់ក្នុងរាងកាយ(secondary hemochromatosis)។បើទោះosmotic resistance នៃកោសិកាឈាមក្រហមកើនឡើងប៉ុន្តែ ភាពខ្សោយមេកានិករបស់វាក៏កើនឡើងដែរ(ធ្វើឲ្យឆាប់បែកក្នុងអណ្តើកនិងងាប់មុនអាយុរបស់វា)។ខណៈដែលទម្រង់hetrozygous(T.minor)បណ្តាលឲ្យមានរោគសញ្ញាមួយចំនួនឯទម្រង់homozygous(T.major)អាចបណ្តាលឲ្យស្លាប់នៅមុនពេលពេញវ័យ។ករណីα-thalassemiaដ៏កម្រ ជាទូទៅបណ្តាលឲ្យស្លាប់ទារកក្នុងផ្ទៃ ព្រោះបើគ្មានច្រវ៉ាក់អាល់ហ្វាក៏មិនអាចបង្កើតHbFបានដែរ។Hbγ4ដែលផលិតដោយទារកក្នុងផ្ទៃនិងHbβ4ដែលផលិតក្រោយកើតមិនគ្រប់គ្រាន់សម្រាប់បំពេញទម្រង់Hbធម្មតាបានទេ។

No comments:
Post a Comment