- Home
- News
- Book
- Anatomy
- Physiology
- Pathology
- Anesthesiology
- Biolo-Histology
- Cardiology-ECG
- Chemistry
- Clinical Examination
- Dermatology
- Medical Dictionary
- Embryology
- Endocrinology
- Gastroenterology
- Genetics
- Gynecology
- Internal Medicine-Infectious diseases
- Q&A
- Medical Terminology
- Microbiology
- Neurology
- ENT-Ophthalmology
- Pediatrics
- Pharmacology
- Psychiatry
- Radiology
- Surgery
- Toxicology
- Traumatology-Emergency
- Urology
- French Medical Document
- Picture
- Audio
- Video
- Entertainment
- Clinical Case
- Motivation
- Software
Showing posts with label physiology. Show all posts
Showing posts with label physiology. Show all posts
Thursday, February 18, 2016
Wednesday, February 17, 2016
Wednesday, February 03, 2016
តើអ្វីជាអ្នកកំណត់ cardiac output (CO) ជាចម្បង?
CO
គឺជាបរិមាណឈាមដែលបាញ់ចេញពីថតក្រោមបេះដូងក្នុងមួយឯកតារយៈពេល។
វាកំណត់ដោយបរិមាណឈាមដែលដែលបាញ់ចេញកំឡុងពេលថតក្រោមបេះដូងកន្រ្តាក់
(stroke volume: SV) និងចំនួនចង្វាក់បេះដូង (heart rate: HR), គេសសេរ CO = HR × SV ។ចង្វាក់បេះដូងអាចប្រែប្រួលដោយកត្តាជាច្រើន ប៉ុន្តែសំខាន់គឺប្រព័ន្ធប្រសាទស្វ័យប្រវត្តិ (autonomic nervous system)។
ថ្នាំ Beta blockers អាចបញ្ចុះ CO ដោយវាបន្ថយការកន្ត្រាក់និងចង្វាក់បេះដូង។

សម្គាល់៖ ក្រៅតែពីមុខងារ negative inotropic, ពពួកថ្នាំ cardioselective calcium channel blockers (verapamil, diltiazem) ក៏បន្ថយចង្វាក់បេះដូងដែរតាមរយៈការបន្ថយចរន្តអគ្គិសនីបេះដូងដែលឆ្លងកាត់ AV node។
1. តើកត្តាអ្វីជាអ្នកកំណត់សម្ពាធឈាមអាទែរ(arterial blood pressure)?
មធ្យមនៃសម្ពាធឈាម(mean arterial pressure: MAP)ត្រូវបានកំណត់ដោយបរិមាណឈាម
ដែលបាញ់ចេញពីបេះដូងទៅក្នុងអាទែរក្នុងមួយឯកតារយៈពេល(cardiac output: CO)និង
រេស៊ីស្តង់ក្នុងសសៃអាទែរ(total peripheral resistance: TPR)។
គេសសេរ MAP = CO × TPR ។
ដែលបាញ់ចេញពីបេះដូងទៅក្នុងអាទែរក្នុងមួយឯកតារយៈពេល(cardiac output: CO)និង
រេស៊ីស្តង់ក្នុងសសៃអាទែរ(total peripheral resistance: TPR)។
គេសសេរ MAP = CO × TPR ។
សម្គាល់៖
អ្នកកំណត់សម្ពាធsystolic (SBP)
ចម្បងគឺ CO,
ឯអ្នកកំណត់សម្ពាធdiastolic
(DBP) គឺTPR។ ដោយសាររយៈពេលប្រហែល១/៣នៃការកន្ត្រាក់បេះដូងគឺsystolicនិង ២/៣គឺdiastolicនាំឲ្យ
MAP = 1/3 SBP + 2/3DBP។
Tuesday, January 26, 2016
Saturday, January 03, 2015
ប្រព័ន្ធភាពស៊ាំ
រាងកាយយើងមានប្រព័ន្ធការពារមិនចំពោះ(non specific),congenitalនិងspecificឬacquiredឬadaptiveប្រឆាំងនឹងមីក្រូសារពាង្គកាយ(បាក់តេរី,វីរុស,ផ្សិត,ប៉ារ៉ាស៊ីត)និងប្រឆាំងម៉ាក្រូម៉ូលេគុលដែលវាចាត់ទុកថាចម្លែក។បំណែកភ្នាក់ងារបង្ករោគ(pathogen)និងម៉ាក្រូម៉ូលេគុលចម្លែកបង្ហាញឡើងនូវអង់ទីសែនដែលធ្វើឲ្យប្រព័ន្ធការពារជាក់លាក់(specific)ប្រតិកម្មតបដោយactivation និងproliferation
of ឡាំផូស៊ីត monospecific T and B។
Friday, December 12, 2014
Erythropoiesis, Anemia
Anemiaជាពាក្យសំដៅលើការថយចុះចំនួនកោសិកាឈាមក្រហម,កំហាប់អេម៉ូក្លូប៊ីនឬអេម៉ាតូគ្រីតបើទោះបរិមាណឈាមនៅធម្មតាក៏ដោយ។ភ្លាមៗក្រោយការបាត់បង់ឈាម,បាត់ជាតិទឹកឬលើសជាតិទឹក
បរិមាណឈាមត្រូវតម្រូវឲ្យមកធម្មតាវិញសិនមុននឹងវិនិច្ឆ័យថាanemia។ដោយប្រើប៉ារ៉ាម៉ែត្រ MCVនិងMCHគេអាចចែកanemiaជា៖MCV: microcytic, normocytic, or macrocyticហើយMCH:
hypochromic, normochromic, or hyperchromic។
កោសិកាឈាមក្រហម(Erythrocyte)
កោសិកាត្រូវបានផលិតនៅក្នុងខួរឆ្អឹងចេញពីកោសិកាមេដែលមានណ្វៃយ៉ូ
ហើយចូលដល់ចរន្តឈាមដោយបាត់ណ្វៃយ៉ូនិងមីតូកុងទ្រី រាងដូចថាស(ប្រហែល៧.៥x២មីក្រុង)។វាអាចប្រែប្រួលរូបរាងខ្លាំងនៅក្នុងសសៃប្តូរ(capillary)ដែលសម្រួលយ៉ាងខ្លាំងការធ្វើដំណើរនិងផ្តោះប្តូរសារធាតុនិងឧស្ម័នជាមួយជាលិកាជុំវិញ។កោសិកាឈាមក្រហមដែលទើបតែចូលដល់ចរន្តឈាមដំបូងនៅមានកម្ទេចorganelles(reticulocyte)ប្រហែល១ឬ២ថ្ងៃទៀត។អាយុធម្មតានៃកោសិកាឈាមក្រហមគឺចន្លោះ១១០-១២០ថ្ងៃហើយសមាមាត្រreticulocyteគឺ១-២%។
ឈាម
រំលឹក
បរិមាណឈាមសរុបអាស្រ័យនឹងទម្ងន់ខ្លួន
ហើយវាជាមធ្យមគឺ៣.៦ល ចំពោះស្ត្រីនិង ៤.៥ល
ចំពោះបុរស។មុខងារឈាមមានដូចជាសដឹកជញ្ជូនសារធាតុ(អុកស៊ីសែន,កាបូនឌីអុកស៊ីត,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,វីតាមីន,និងអេឡិចត្រូលីត្រ...)ដឹកនាំកម្តៅដឹកនាំសញ្ញា(អ័រម៉ូន)ជាប្រព័ន្ធតំប៉ុង(buffering) និងជាអ្នកការពាររាងកាយពីមីក្រុបនិងសារធាតុចំឡែកពីខាងក្រៅខ្លួន។កោសិកាឈាមក្រហមមាននាទីដឹកអុកស៊ីសែននិងកាបូនឌីអុកស៊ីតហើយក៏ជាផ្នែកមួយនៃប្រព័ន្ធតំប៉ុងផងដែរ។ក្នុងចំណោមកោសិកាឈាមសនានាណឺត្រូភីលជាអ្នកការពាររាងកាយពីសត្រូវមិនរើសមុខ
ឯម៉ូណូស៊ីតនិងឡាំផូស៊ីតសម្រាប់ប្រតិកម្មជាក់លាក់តែប៉ុណ្ណោះ។ផ្លាកែតមាន
សារៈសំខាន់ក្នុងកំណកឈាម។ផលធៀបនៃចំណុះកោសិកាឈាមទៅនឹងបរិមាណឈាមសរុបហៅថាអេម៉ាតូគ្រីត(Hct)។ជាង៩០%នៃអេម៉ាតូគ្រីតគឺជាកោសិកាឈាមក្រហម។
សារៈសំខាន់ក្នុងកំណកឈាម។ផលធៀបនៃចំណុះកោសិកាឈាមទៅនឹងបរិមាណឈាមសរុបហៅថាអេម៉ាតូគ្រីត(Hct)។ជាង៩០%នៃអេម៉ាតូគ្រីតគឺជាកោសិកាឈាមក្រហម។
ពេលឈាមនៅរាវគេហៅថាផ្លាស្មាហើយអេឡិចត្រលីត្រ,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,ឧស្ម័ននិងប្រូតេអ៊ីនស្ថិតជាល្បាយ។មុខងារផ្លាស្មាមានដូចជាប្រព័ន្ធការពាររាវ(humoral immune defense),រក្សាសម្ពាធoncoticដែលទទួលខុសត្រូវក្នុងការរក្សាបរិមាណឈាមនិងដឹកសារធាតុរលាយក្នុងទឹក,ប្រឆាំងនឹងការបែកសារធាតុនានានៅក្នុងឈាមនិងបញ្ចេញពួកវាចោលតាមតម្រងនោម(e.g.
heme)។ការភ្ជាប់ប្រូតេអ៊ីនដែលមានម៉ូលេគុលតូចៗធ្វើឲ្យថយកម្លាំងអូស្មូទិករបស់វាខណៈដែលវាអាចជាអង់ទីសែនបើវាជាhaptens។ការភ្ជាប់នៃអ័រម៉ូន,ថ្នាំនិងតុកស៊ីនទៅនឹងប្រូតេអ៊ីនផ្លាស្មាធ្វើឲ្យថយការផ្តល់សញ្ញា,សកម្មភាពព្យាបាលនិងតុកស៊ិករបស់វា
ហើយពេលជាមួយគ្នានេះរារាំងមិនឲ្យបញ្ចញចោលសារធាតុទាំងនោះលឿនពេក។ប្រូតេអ៊ីនជាច្រើនចូលរួមក្នុងកំណកឈាមនិងfibrinolysis។ពេលឈាមកក
ភីប៊្រីណូសែនក្នុងផ្លាស្មាត្រូវបានប្រើប្រាស់ហើយសេរ៉ូមកកើតឡើង។
ការបង្កើតកោសិកាឈាម។ជាលិកាhematopoieticគឺខួរឆ្អឹងក្រហមចំពោះមនុស្សធំហើយអណ្តើកនិងថ្លើមចំពោះទារក,ផ្ទុក
កោសិកាដើមពហុអនុភាព(pluripotent)ដែលក្រោមឥទ្ធិពលhematopoietic growth factorsនឹងបម្លែងឯកទេសទៅកោសិកាមេprecursor cells) myeloid,erythroid និងlyphoid។កោសិកាដើមទាំងនេះផលិតឡើងពេញមួយជីវិត។ខណៈកោសិកាត្រៀមឡាំផូអ៊ីតត្រូវការធំពែញវ័យខ្លះនៅទីមុសនិងខ្លះក្នុងខួរឆ្អឹង(lymphopoiesis)និងក្រោយមកធ្វើការនៅអណ្តើកនិងកូនកណ្តុរឡាំផាទិក។កោសិការមេផ្សេងទៀតត្រូវបានផលិតនិងពេញវ័យនៅក្នុងខួរឆ្អឹង(myelopoiesis)រហូតដល់ពេលវាត្រូវបញ្ជូនទៅក្នុងចរន្តឈាម។ក្នុងចំណោមកត្តានានា,អ័រម៉ូនតម្រងនោម២ដែលសំខាន់ក្នុងរឿងនេះគឺerythropoietinសម្រាប់ការបង្កើតនិងពេញវ័យនៃកោសិកាឈាមក្រហម ឯthrombopoietinសម្រាប់ការបង្កើតនិងពេញវ័យនៃផ្លាកែត។មានកត្តាparacrineផងដែរជួយតម្រែតម្រូវការផលិតកោសិកាឈាមក្នុងខួរឆ្អឹង។ដោយសារសកម្មភាពវាក្នុងការបណ្តុះកោសិកា ជួនកាលគេហៅវាថាcolony-stimulating factors(CSFs)។កត្តាពន្លូតលាស់ដ៏ទៃទៀតមានstem cell factors(SCF=steel factor=c-kit ligand)និងfit3 ligand(FL)។ពួកវាជំរុញការបញ្ចេញCSFនិងអាំងទែឡឺគីន(IL-3,IL-6,IL11,IL12)ហើយវាត្រូវបានរារាំងដោយtransforming growth factor β(TGF-β)និងtumor necrosis factor α(TNF-α)។

Monday, December 08, 2014
តើអ្នកដឹងទេ? ឈាម
មានកោសិកាឈាមក្រហមប្រហែល២.៥លានលាន(២៥០០ ០០០ ០០០ ០០០)នៅក្នុងខ្លួនអ្នក។ដើម្បីរក្សាចំនួននេះ ខួរឆ្អឹងរបស់អ្នកត្រូវផលិតកោសិកាឈាមក្រហមប្រហែល២០០ពាន់លានរួមនិង ផ្លាកែត៤០០ពាន់លាននិងកោសិកាឈាមស ១០ពាន់លានរៀងរាល់ថ្ងៃ។

Monday, November 17, 2014
ឈាម
ឈាមជាជាលិកាសន្ធាន មានលក្ខណៈខាប់ជាងទឹកនិងស្អិតៗ។វាមានកម្តៅ៣៨អង្សាសេ គឺក្តៅជាងកម្តៅក្នុងមាត់និងរុន្ធគូទ១អង្សា។pHរបស់វាគឹ៧.៣៥ទៅ៧.៤៥ ហើយពណ៌ប្រែប្រួលពីក្រហមខ្ចីទៅក្រហមចាស់អាស្រ័យបរិមាណអុកស៊ីសែន។
ឈាមមានចំណែក២០%នៃធាតុរាវក្រៅកោសិកា, ទំងន់ស្មើរនឹង៨%នៃទំងន់រាងកាយសរុប។
ចំពោះបុរសឈាមអាចមានបរិមាណពី៥ទៅ៦លីត្រ និង៤ទៅ៥លីត្រចំពោះស្ត្រី អាស្រ័យទំហំរាងកាយយើងម្នាក់ៗ។
ឈាមផ្សំឡើងដោយ៖
១/ផ្លាស្មាៈ(៥៥%) ជាសារធាតុរាវក្រៅកោសិកាផ្ទុកសារធាតុរលាយនានាពិសេសអាល់ប៊ុយមីន,អាហារចញ្ចឹម,អ័រម៉ូន និងទឹកដល់ទៅ៩១.៥%។
២/រូបធាតុៈជាកោសិកានិងបំណែកកោសិការួមមានគោលិកាឈាមក្រហម,ស និងផ្លាកែតជាដើម។
គោលិកាឈាមក្រហម១មានផ្ទុកអេម៉ូក្លូប៊ីនប្រហែល២៨០លានដែលអាចដឹក
ម៉ូលេគុលអុកស៊ីសែនប្រមាណ១១២០លាន។

បេះដូង
បេះដូងជាសរីរៈសំខាន់មួយសម្រាប់ជីវិតយើង។វាមានទំហំប៉ុនក្តាប់ដៃ ប្រវែង១២ស.ម ទទឹងវែងបំផុត៩ស.ម កម្រាស់៦ស.ម ទំងន់២៥០ទៅ៣០០ក្រាម។បេះដូងកន្ត្រាក់ប្រមាណ១០០ ០០០ដងក្នុងមួយថ្ងៃ គឺប្រហែល៣៥លានដងក្នុង១ឆ្នាំ។បេះដូងខាងឆ្វេងបាញ់ឈាមតាមសសៃឈាមដែលមានប្រវែងប្រមាណ១២០ ០០០គ.ម គឺស្មើនឹងធ្វើដំណើរជុំវិញអេក្វាទ័រផែនដី៣ជុំ។ទោះពេលអ្នកកំពុងដេក បេះដូងអ្នកច្របាច់ប្រហែល៣០ដងរៀងរាល់នាទីនូវឈាមប្រមាណ៥លីត្រទៅសួត និង៥លីត្រទៀតទៅផ្នែកផ្សេងៗនៃរាងកាយ។ក្នុងអត្រានេះ បេះដូងអ្នកច្របាច់ឈាមជាង១៤ ០០០លីត្រក្នុងមួយថ្ងៃ ឬ៥លានលីត្រក្នុងមួយឆ្នាំ។ដោយសារអ្នកមិនបានដេករហូតឯណា ដូច្នេះបរិមាណឈាមដែលបាញ់ចេញក្នុងមួយថ្ងៃៗគឺច្រើនជាងនេះឆ្ងាយណាស់។

Subscribe to:
Posts (Atom)