Get paid to share your links!
Showing posts with label pathology. Show all posts
Showing posts with label pathology. Show all posts

Sunday, January 31, 2016

Cell adaptation to stress ការសម្របខ្លួននៃកោសិកាទៅនឹងសម្ពាធខាងក្រៅ

I.          Hypertrophy
1.    ជាការកើនទំហំសរីរៈឬជាលិកាដោយសារ​ការរីកទំហំកោសិកា។
2.    លក្ខណះផ្សេងទៀតរួមមានការកើនឡើងនូវការសំយោគប្រូតេអ៊ីន និងការកើនទំហំឬចំនួនorganellesក្នុងកោសិកា។
3.    ជាការសម្របខ្លួននៃកោសិកាទៅនឹងកំណើនការងាររបស់វា,​ឧទាហរណ៏៖ ការហាត់ប្រាណធ្វើឲ្យទំហំសាច់ដុំកើនឡើង។

Saturday, January 03, 2015

Hypersensitivity Reactions(អាលែក្ស៊ី)

អាលែក្ស៊ីជាប្រតិកម្មជាក់លាក់មួយជ្រុលហួសហេតុទៅនឹងសារធាតុពីក្រៅប៉ុន្តែដែលមិនបង្កគ្រោះថ្នាក់សោះ។ដោយការភ្ជាប់ទៅនឹង
សារធាតុតូចៗពីក្រៅ(ហៅថា
hapten)ធ្វើឲ្យប្រូតេអ៊ីនក្នុងរាងកាយក្លាយទៅជាមានឥទ្ធិពលដូចអាលែក្សែនដែរ។ខណៈកំណើនប្រតិកម្មភាពស៊ាំ(secondary)អាចការពារខ្លួនយើងពីការប៉ះពាល់អង់ទីសែនបន្តបន្ទាប់ ប៉ុន្តែអាលែក្ស៊ីក៏នាំឲ្យកើតមានការបំផ្លាញជាលិកាតាម
រយៈសកម្មភាពស្រដៀងគ្នានេះដែរ។ការបំផ្លិចបំផ្លាញក៏អាចកើតឡើងផងដែរកាលណាប្រព័ន្ធភាពស៊ាំលែងស្គាល់ប្រូតេអ៊ីនក្នុងខ្លួនហើយអង់ទីក័រត្រូវបានបង្កើតឡើង។ជាទូទៅគឺប្រតិកម្មរលាកជាអ្នកធ្វើឲ្យមានការខូចខាចនេះ។

ការរលាក(Inflammation)

ការរលាកនេះជាប្រតិកម្មការពាររាងកាយនិងជាលិកាពីរំញោចដែលបង្កគ្រោះថ្នាក់។គោលដៅរបស់វាគឺជួសជុលឬយ៉ាងហោចណាស់ទប់វាឲ្យនៅត្រឹមកម្រឹតណាមួយ ហើយក័ដើម្បីកំចាត់ចោលមូលហេតុនៃគ្រោះថ្នាក់នោះ,ឧ.បាក់តេរីឬកម្ទេចកម្ទីពីក្រៅខ្លួន។
មូលហេតុនៃការរលាកអាចជា៖

Hemolytic anemia

កោសិកាឈាមក្រហមអាចសម្រេចបាននូវអាយុពេញលេញរបស់វាបានកាលណាៈភាពបត់បែន,សមត្ថភាពទ្រាំទ្រosmotic and mechanical stress,អនុភាពរេដុកម្ម(reductive potential)និងការផ្គត់ផ្គង់ថាមពលរបស់វានៅធម្មតា។ការខូចលើសមត្ថភាពណាមួយក្នុងចំណោមនេះធ្វើឲ្យអាយុវាថយចុះ(ករណីខ្លះពីរបីថ្ងៃប៉ុណ្ណោះ៖corpuscular hemolytic anemia)។ទោះយ៉ាងណាមានមូលហេតុ
ផ្សេងៗច្រើនទៀតដែលធ្វើឲ្យអាយុវាថយចុះ
(extracorpuscular hemolytic anemia)។លក្ខណៈពិសេសទូទៅនៃanemiaទាំងនេះគឺ
​កំហាប់
erythropoietin កើនឡើង ដែលភ្ញោចការជួសសងerythropoiesis។

Anemiaដោយសារកង្វះដែក

ប្រហែល២/៣នៃដែកក្នុងរាងកាយ(២ក ចំពោះស្រ្តី,៥ក ចំពោះបុរស)ភ្ជាប់នឹងHb ហើយ១/៤ទៀតត្រូវបានស្តុកទុក(ferritin,hemosiderin)និងក្រៅពីនោះជាដែកបំពេញមុខងារផ្សេងៗ(myoglobin,Fe-containing enzymes)។ការបាតើបង់ដែកគឺប្រហែល១ម.ក/ថ្ងៃចំពោះបុរសនិងដល់ទៅ២ម.ក/ថ្ងៃចំពោះស្ត្រី(មករដូវ,មានផ្ទៃពោះ,សំរាលកូន)។ដែកដែលបានបរិភោគចូលតាមអាហារ៣-៥%ត្រុវបានស្រូបនៅduodenum,ក្នុងករណីខ្វះដែកវាអាចកើនដល់២៥%។ដូចនេះការបរិភោគអាហារគួរមានដែក
យ៉ាងហោច១០
-២០ម.ក/ថ្ងៃ(ស្រ្តី>កុមារ>បុរស)។

Anemiaដោយសារការសំយោគអេម៉ូក្លូប៊ីនខុសប្រក្រតី

កោសិកាឈាមក្រហមដឹកអុកស៊ីសែន,កាបូនឌីអុកស៊ីតនិងក៏ជាតាំប៉ុងផងដែរ ហើយអេម៉ូក្លូប៊ីនជាអ្នកបំពេញមុខងារទាំង៣នេះ។វាកើតពីឯកតារង៤(2α,2βចំពោះHbA)ហើយនីមួយកើតពីសមាសភាព៣គឺ៖protoporphyrin, Fe2+, និងក្លូប៊ីន(αឬβ)។ពេលFe2+ផ្សំជាមួយprotoporphyrinបង្កើតបានheme។បើសិនខ្វះឬខូចសមាសភាពណាមួយនឹងប៉ះពាល់ដល់ការសំយោគHb។ជាធម្មតា ករណីនេះកោសិកាឈាមក្រហមតែងតែតូចៗ(MCV↓)ហើយបរិមាណHbរបស់វាក៏ថយចុះដែរ(MCH↓):microcytic hypochromic anemia។

Megaloblastic Anemia Due to Abnormalities in DNA Synthesis

ទម្រង់anemiaមួយចំនួនដែលមិនមានពីកំណើតអាចបណ្តាលពីការបឺតស្រូបសារធាតុចិញ្ចឹមឬមេតាបូលីសខុសប្រក្រតីនៃfolate ឬcobalamine(vitamin B12)។ជាលិទ្ធផល ការសំយោគDNAត្រូវបានរាំងខ្ទប់ហើយវដ្តកោសិកាថយល្បឿនកំឡុងerythropoiesis។ទោះយ៉ាងណា ការសំយោគអេម៉ូក្លូប៊ីននៅដំណើរការដដែលដូច្នេះធ្វើឲ្យerythroblast រីកទំហំ(megaloblast)ហើយកោសិកាឈាមក្រហមដែលធំជ្រុលនិងរាងមូលចូលទៅក្នុងចរន្តឈាម(megalocyte:MCV>100fL)។

Friday, December 12, 2014

Erythrocyte Turnover: Abnormalities, Compensation, and Diagnosis


ការផលិតនិងបម្លែងឯកទេសនៃកោសិកាឈាមក្រហមតាំងពីកោសិកាមេរហូតដល់ពេញលក្ខណៈត្រូវប្រើពេលប្រហែលមួយសប្តាហ៍។រយៈពេលនេះអាចថយចុះមកត្រឹមបីបួនថ្ងៃប៉ុណ្ណោះបើសិនមានការជំរុញerythropoiesisខ្លាំង,ឧទាហរណ៍៖មានការស្លាប់កោសិកាឈាមក្រហមច្រើនឬការហូរឈាម។

Tuesday, December 09, 2014

ភាពធាត់និងវិបត្តនៃការបរិភោគ

មានប្រព័ន្ធមួយចំនួនដែលទទួលខុសត្រូវក្នុងការរក្សាលំនឹងទំងន់ខ្លួនហើយដែលនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងពីអ៊ីប៉ូតាឡាមុស ឧទាហរណ៍ventromedial nucleusជាមណ្ឌលនៃភាពឆ្អែតឯផ្នែកចំហៀងរបស់វាគឺសម្រាប់ការឃ្លាន។​វដ្តរក្សាលំនឹងនេះគឺជាlipostatic mechanism:ម៉ាសខ្លាញ់រាងកាយត្រូវបានសម្គាល់លើមូលដ្ឋានសារធាតុដែលបានបញ្ចេញដោយកោសិកាខ្លាញ់(អាចជាleptin)និងតំណបត្រឡប់(feedback loop)មួយដែលរក្សាម៉ាសខ្លាញ់នេះឲ្យនៅថេរពេលមានបម្រែបម្រួលក្នុងការឃ្លាននិងសកម្មភាពរាងកាយ។ដូច្នេះហើយពេលគេវះកាត់យកខ្លាញ់ចេញវានឹងត្រូវបំពេញមកវិញយ៉ាងឆាប់រហ័ស។

Monday, December 08, 2014

Hypothermia, Cold injury


បើសិនមានការធ្លាក់ចុះសីតុណ្ហភាពមជ្ឈឹមដល់កម្រឹតគ្រោះថ្នាក់ នោះការផលិតកម្តៅដើម្បីរក្សាលំនឹងកើតឡើងភ្លាមដោយការញាក់សាច់ដុំនិងការធ្វើចលនា។ជាធម្មតាការធ្លាក់ចុះនេះមិនមានកម្រឹតខ្លាំងក្លាឡើយដោយសារកាលណាត្រជាក់យើងតែងបញ្ចេញសកម្មភាព       ផ្សេងៗទៅតាមកាលៈទេសៈ ដូចជាបាំងខ្យល់,ពាក់អាវថែម,ឬងើបចេញពីទឹកជាដើម។បើសិនមិនមានសកម្មភាពណាមួយតប​ត​ដោយសារលក្ខណ្ឌជីវសាស្ត្រឬមិនយល់ដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើង,មានភាពមិនប្រក្រតីនៃមេតាបូលីស, អ័រម៉ូនឬសសៃប្រសាទនោះ hyperthermiaនឹងលេចឡើង គឺសីតុណ្ហភាពមជ្ឈឹមធ្លាក់ទាបជាង៣៥អង្សា។

Sunday, November 30, 2014

Hyperthermia, Heat injuries

ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។

គ្រុន

គោលដៅនៃលំនឹងសីតុណ្ហភាពគឺដើម្បីរក្សាសីតុណ្ហភាពមជ្ឈឹមក្នុងរាងកាយឲ្យនៅកម្រិត៣៧ដឺក្រេ(អាចប្រែប្រួលនៅពេលថ្ងៃ)។​ផ្ទុយនឹងការលើសកំដៅអកម្ម(passive hyperthermia),កម្រឹតកំណត់(set level)បានកើនឡើងក្នុងពេលគ្រុនហើយយន្តការរក្សាកំដៅត្រូវឆ្លើយតបវិញដើម្បីរក្សាលំនឹង។យន្តការនេះអាចកត់សម្គាល់បានពេលមានការគ្រុន ព្រោះការកើនឡើងភ្លាមៗនៃកម្រឹតកំណត់ធ្វើឲ្យថយចុះនៃការបាត់បង់កំដៅដោយការថយចុះចរន្តឈាមក្រោមស្បែក ស្បែកចុះត្រជាក់(ធ្វើឲ្យអ្នកមានអារម្មណ៍រងា)។បន្ថែមពីនេះ ការផលិតកំដៅ​   កើនឡើងដោយសារការញាក់។វាត្រូវបន្តរហូតដល់កម្រឹតកំណត់ធ្លាក់មកធម្មតាវិញ។នៅពេលគ្រុនធ្លាក់ចុះ កម្រឹតកំណត់ក៏ធ្លាក់ចុះ​ ដូច្នេះពេលនេះកម្រឹតសីតុណ្ហភាពមជ្ឈឹមហាក់ខ្ពស់ខ្លាំងហើយចរន្តឈាមក្រោមស្បែកកើនឡើងធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅនិងបែកញើស​សស្រាក់។

Sunday, October 19, 2014

ការចាស់និងអាយុសង្ឃឹមរស់

ការចាស់ជាដំណើរធម្មតានិងមិនអាចចៀសផុតបាននិងបញ្ចប់ទៅដោយការស្លាប់។ខណៈអាយុសង្ឃឹមរស់មធ្យម កម្របាន១០ឆ្នាំណាស់កាលពី៥០ ០០០ឆ្នាំមុន និងប្រហែល២៥ឆ្នាំសម្រាប់ប្រជាជនរ៉ូមបុរាណ តែសព្វថ្ងៃគឺ៣៨ឆ្នាំសម្រាប់ប្រទេសសៀរ៉ាលីអូន និង ៨០ឆ្នាំក្នុងប្រទេសជប៉ុន។វាអាស្រ័យយ៉ាងខ្លាំងដោយការថយចុះអត្រាមរណៈកុមារនិងប្រសិទ្ធភាពនៃការព្យាបាល(ពិសេសចំពោះកូនក្មេង)ដែលធ្វើឲ្យអាយុសង្ឃឹមរស់នៃប្រជាជាតិប្រទេសឧស្សាហកម្មមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ក្នុងកំឡុង១០០ឆ្នាំចុងក្រោយនេះ។​ជាលិទ្ធផល,ជំងឺមនុស្សចាស់ជាមូលហេតុចម្បងនៃការស្លាប់ដោយប្រហែល៥០%គឺជំងឺសសៃឈាមនិងបេះដូង ហើយ២៥%គឺជំងឺមហារីក។

Sunday, October 05, 2014

ឥទ្ធិពលនៃមហារីក

បើសិនចំណែកកោសិកាដោយអនាធិបតេយ្យកើតឡើងកោសិកាបន្តលូតលាស់ដោយមិនធ្វើការបម្លែង(dedifferention)។បើរឿងនេះ​កើតឡើងកោសិកាដែលប្រែប្រួលនឹងត្រូវសម្គាល់និងកម្ចាត់ចោលដោយប្រព័ន្ធភាពស៊ាំ។កោសិកាមហារីកដែលអាចគេចផុតពីការចាប់​នេះបានដោយឧទាហរណ៍ៈវាបង្ហាញligandសម្រាប់កន្លែងទទួលCD95លើផ្ទៃភ្នាសរបស់វាហើយនាំឲ្យឡាំផូស៊ីតស្លាប់។ប្រព័ន្ធភាពស៊ាំ​ចុះខ្សោយ(ឧទាហរណ៍ៈឆ្លងមេរោគHIV)ក៏ជួយឲ្យកោសិកាមហារីកគេចផុតពីការស្លាប់ដែរ។

ការវិវត្តន៍នៃកោសិកាមហារីក

ជាធម្មតាចំណែកកោសិកាសម្របខ្លួនបានយ៉ងល្អតាមរយៈការបញ្ចញនូវភ្នាក់ងារលូតលាស់ក្នុងតំបន់ដើម្បីបំពេញតម្រូវការជាក់លាក់​របស់កោសិកា។ភ្នាក់ងារលូតលាស់(GFs)ភ្ញោចកន្លែងទទួលនៃភ្នាសកោសិកាដែលទាំង មានឬភ្ញោចសកម្មភាព ទីរ៉ូស៊ីនគីណាស។ដោយមានការជួយពីប្រូតេអ៊ីនសម្របសម្រួល(GRB2),ភ្នាក់ងារបណ្តូរGDP/GTP(SOS)ភ្ជាប់ខ្លួនទៅនឹងសំណល់​ផូស្វូទីរ៉ូស៊ីនបន្ទាប់មកដាស់សកម្មភាពប្រូតេអ៊ីនតូច Ras។បន្ទាប់មក តាមរយៈserine/threonine kinase Raf ភ្ញោចបណ្តាក់សញ្ញា១​(mitogen-activated protein kinase cascade[MAPK cascade])ឲ្យដាស់សកម្មភាពភ្នាក់ងារកត់ចម្លង នាំឲ្យមានការសម្តែងនៃ​សែន សំខាន់សម្រាប់ចំណែកកោសិកា។ភ្នាក់ងារកត់ចម្លងសំខាន់ៗរួមមាន៖Fos, Jun, Myc, Myb, Rel, E2F, និងDP1។​អ័រម៉ូនទីរ៉ូអ៊ីតភ្ជាប់នឹងកន្លែងទទួលលើណ្វៃយ៉ូ(ErbA),បន្ទាប់មកhormone/receptor complexផ្តល់នូវការសម្តែងសែននិងចំណែក​កោសិកា។

ការស្លាប់នៃកោសិកាតាមកំណត់(apoptosis)

រៀងរាល់ថ្ងៃមានកោសិការាប់រយពាន់លានបានស្លាប់នឹងបានជំនួសវិញដោយកោសិកាដែលបានពីការធ្វើចំណែក។ផ្ទុយពីនេក្រូស អាប៉ុបតូសជាការស្លាប់ដោយមានការកំណត់ ហើយដូចទៅនឹងចំណែកកោសិកាដែរត្រូវបានគ្រប់គ្រងដោយយន្តកម្មសរីរៈដ៏វិចិត្រមួយ។​វាជាអ្នកតម្រូវជាលិកាទៅនឹងបម្រែបម្រួលតម្រូវការ,កម្ចាត់ចោលកោសិកាដែលលើសកំឡុងការវិវត្តអំប្រ៊ីយ៉ុង​ និងកម្ចាត់ចោលកោសិកា​គ្រោះថ្នាក់ដូចជាកោសិកាមហារីក,កោសិកាឆ្លងរោគ,កោសិកាភាពស៊ាំដែលប្រឆាំងអង់ទីសែនរាងកាយខ្លួនឯង។

ការស្លាប់នៃកោសិកាដោយ នេក្រូស

ការរស់រាននៃកោសិកាអាស្រ័យលើការរក្សាបាននូវចំណុះនិងមជ្ឍដ្ឋានខាងក្នុងកោសិកា។ពេលដែលភ្នាសកោសិកាជ្រាបទឹកខ្លាំង ហើយទឹកធ្វើដំណើរទៅតាមបម្រែបម្រួលអូស្មូស,​ ដូចនេះកោសិកាពឹងលើលំនឹងអូស្មូសដើម្បីរក្សាចំណុះរបស់ខ្លួន។ដើម្បីទប់ទល់នឹង​កំហាប់ក្នុងកោសិកាដ៏ខ្ពស់នៃប្រូតេអ៊ីន,​អាស៊ីតអាមីណេ,និងសារធាតុសរីរាង្គផ្សេងៗបាន កោសិកាត្រូវបន្ថយនូវកំហាប់អ៊ីយ៉ុងកោសិកា។​វាអាចប្រព្រឹត្តទៅបានអាស្រ័យលើNa+/K+-ATPaseដែលរុញ Na+ចេញពីកោសិកានិងប្តូរយកបូតាស្យូមវិញ។តាមធម្មតាភ្នាសកោសិកា​ជ្រាបតិចតួចចំពោះសូដ្យូម តែជ្រាបខ្លាំងចំពោះប៉ូតាស្យូម,នាំឲ្យប៉ូតាស្យូមសាយចេញជាថ្មី។ការចេញរបស់ប៉ូតាស្យូមបង្កើតបាន ​ប៉ូតង់ស្យែលអវិជ្ជមាននាំឲ្យ អ៊ីយ៉ុងក្លរ ចេញពីកោសិកាដែរ។បណ្តូរអ៊ីយ៉ុងនេះ(ត្រូវការប្រើATP)បន្ថយកំហាប់​ សូដ្យូមនិងក្លររហូតដល់​ប្រហែល២៣០មីលីអូស្មូស/លីត្រ ដែលច្រើនជាងកំណើនកំហាប់ប៉ូតាស្យូមក្នុងកោសិកា(ប្រហែល១៤០ មអ/ល)។

ភាពមិនប្រក្រតីនៃការចម្លងសញ្ញាក្នុងកោសិកា

ជាផ្លូវការ,អ័រម៉ូនមិនមានឥទ្ធិពលផ្ទាល់លើមុខងារកោសិកានោះទេ តែគឺតាមរយៈសញ្ញាបន្ទាប់បន្សំក្នុងកោសិកា(secondary​intracellular​​​ signals)។​ការចម្លងសញ្ញាទាំងនេះត្រូវបានរំខានដោយ​ជំងឺមួយចំនួនហើយក៏អាចរងផលប៉ះពាល់ពីថ្នាំនិង​ជាតិពុលខ្លះផងដែរ។
អ័រម៉ូនខ្លះភ្ជាប់ខ្លួនទៅនឹង កន្លែងទទួលនៃភ្នាសកោសិកា។​ តាមរយៈ guanine nucleotide-binding protein( G proteins)​,​អន្តរកម្មរវាង hormone-receptorធ្វើឲ្យមានការបញ្ចេញអ្នកនាំសារទី២ (second messenger) ដែលមកចម្លងសញ្ញា​របស់​អ័រម៉ូនក្នុងកោសិកា។អ័រម៉ូន១អាចនាំឲ្យកើត​ឡើងនូវអ្នកនាំសារទី២ផ្សេងៗគ្នា អាស្រ័យកោសិកាគោលដៅ និង កន្លែងទទួលរបស់វា។​ ភាពមិនប្រក្រតីនានាអាចកើតឡើងបើសិនជា​៖   ចំនួនកន្លែងទទួលថយចុះ ,​ ចំណងរបស់កន្លែងទទួលជាមួយអ័រម៉ូនខ្សោយ​ ឬការភ្ជាប់ទៅនឹងបណ្តាក់សញ្ញា (Signaling cascade) មិនត្រឹមត្រូវ។

ការលូតលាស់ និងសម្របខ្លួនរបស់កោសិកា

ជាង១០០ឆ្នាំមកហើយដែល Rudolf Virchow​ មានគំនិតដំបូងគិតអំពីជំងឺកោសិកាមានន័យថា ជំងឺមួយគឺជាវិបត្តិនៃមុខងារកោសិកា។     កោសិកាគឺជាឯកត្តាតូចបំផុតនៃសភាវរស់(Wilhelm Roux) ដែលមានន័យថាកោសិកា(មិនមែនជាភាគល្អិតតូចដទៃទៀត) ស្ថិតនៅទីតាំងមួយ ដែលអាចបំពេញមុខងារមូលដ្ឋាន របស់សារពាង្គកាយមួយដែលគេស្គាល់ថាជា មេតាបូលីស បំលាស់ទី ការបន្តពូជ និង ដំណពូជ ។ ដំណើរការទាំង៣ខាងក្រោយនេះអាចប្រព្រឹត្តទៅបានដរាបណាមានចំណែកកោសិកាតែប៉ុណ្ណោះ បើទោះជា​កោសិកាដែលលែងមានសមត្ថភាពធ្វើចំណែកទៀតហើយ អាចនៅមានសកម្មភាពមេតាបូលីស និង ចលនាខ្លះក៏ដោយ។