ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង
យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន
ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។
- Home
- News
- Book
- Anatomy
- Physiology
- Pathology
- Anesthesiology
- Biolo-Histology
- Cardiology-ECG
- Chemistry
- Clinical Examination
- Dermatology
- Medical Dictionary
- Embryology
- Endocrinology
- Gastroenterology
- Genetics
- Gynecology
- Internal Medicine-Infectious diseases
- Q&A
- Medical Terminology
- Microbiology
- Neurology
- ENT-Ophthalmology
- Pediatrics
- Pharmacology
- Psychiatry
- Radiology
- Surgery
- Toxicology
- Traumatology-Emergency
- Urology
- French Medical Document
- Picture
- Audio
- Video
- Entertainment
- Clinical Case
- Motivation
- Software
Sunday, November 30, 2014
គ្រុន
គោលដៅនៃលំនឹងសីតុណ្ហភាពគឺដើម្បីរក្សាសីតុណ្ហភាពមជ្ឈឹមក្នុងរាងកាយឲ្យនៅកម្រិត៣៧ដឺក្រេ(អាចប្រែប្រួលនៅពេលថ្ងៃ)។ផ្ទុយនឹងការលើសកំដៅអកម្ម(passive hyperthermia),កម្រឹតកំណត់(set
level)បានកើនឡើងក្នុងពេលគ្រុនហើយយន្តការរក្សាកំដៅត្រូវឆ្លើយតបវិញដើម្បីរក្សាលំនឹង។យន្តការនេះអាចកត់សម្គាល់បានពេលមានការគ្រុន
ព្រោះការកើនឡើងភ្លាមៗនៃកម្រឹតកំណត់ធ្វើឲ្យថយចុះនៃការបាត់បង់កំដៅដោយការថយចុះចរន្តឈាមក្រោមស្បែក
ស្បែកចុះត្រជាក់(ធ្វើឲ្យអ្នកមានអារម្មណ៍រងា)។បន្ថែមពីនេះ ការផលិតកំដៅ កើនឡើងដោយសារការញាក់។វាត្រូវបន្តរហូតដល់កម្រឹតកំណត់ធ្លាក់មកធម្មតាវិញ។នៅពេលគ្រុនធ្លាក់ចុះ
កម្រឹតកំណត់ក៏ធ្លាក់ចុះ
ដូច្នេះពេលនេះកម្រឹតសីតុណ្ហភាពមជ្ឈឹមហាក់ខ្ពស់ខ្លាំងហើយចរន្តឈាមក្រោមស្បែកកើនឡើងធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅនិងបែកញើសសស្រាក់។
Monday, November 17, 2014
ឈាម
ឈាមជាជាលិកាសន្ធាន មានលក្ខណៈខាប់ជាងទឹកនិងស្អិតៗ។វាមានកម្តៅ៣៨អង្សាសេ គឺក្តៅជាងកម្តៅក្នុងមាត់និងរុន្ធគូទ១អង្សា។pHរបស់វាគឹ៧.៣៥ទៅ៧.៤៥ ហើយពណ៌ប្រែប្រួលពីក្រហមខ្ចីទៅក្រហមចាស់អាស្រ័យបរិមាណអុកស៊ីសែន។
ឈាមមានចំណែក២០%នៃធាតុរាវក្រៅកោសិកា, ទំងន់ស្មើរនឹង៨%នៃទំងន់រាងកាយសរុប។
ចំពោះបុរសឈាមអាចមានបរិមាណពី៥ទៅ៦លីត្រ និង៤ទៅ៥លីត្រចំពោះស្ត្រី អាស្រ័យទំហំរាងកាយយើងម្នាក់ៗ។
ឈាមផ្សំឡើងដោយ៖
១/ផ្លាស្មាៈ(៥៥%) ជាសារធាតុរាវក្រៅកោសិកាផ្ទុកសារធាតុរលាយនានាពិសេសអាល់ប៊ុយមីន,អាហារចញ្ចឹម,អ័រម៉ូន និងទឹកដល់ទៅ៩១.៥%។
២/រូបធាតុៈជាកោសិកានិងបំណែកកោសិការួមមានគោលិកាឈាមក្រហម,ស និងផ្លាកែតជាដើម។
គោលិកាឈាមក្រហម១មានផ្ទុកអេម៉ូក្លូប៊ីនប្រហែល២៨០លានដែលអាចដឹក
ម៉ូលេគុលអុកស៊ីសែនប្រមាណ១១២០លាន។

បេះដូង
បេះដូងជាសរីរៈសំខាន់មួយសម្រាប់ជីវិតយើង។វាមានទំហំប៉ុនក្តាប់ដៃ ប្រវែង១២ស.ម ទទឹងវែងបំផុត៩ស.ម កម្រាស់៦ស.ម ទំងន់២៥០ទៅ៣០០ក្រាម។បេះដូងកន្ត្រាក់ប្រមាណ១០០ ០០០ដងក្នុងមួយថ្ងៃ គឺប្រហែល៣៥លានដងក្នុង១ឆ្នាំ។បេះដូងខាងឆ្វេងបាញ់ឈាមតាមសសៃឈាមដែលមានប្រវែងប្រមាណ១២០ ០០០គ.ម គឺស្មើនឹងធ្វើដំណើរជុំវិញអេក្វាទ័រផែនដី៣ជុំ។ទោះពេលអ្នកកំពុងដេក បេះដូងអ្នកច្របាច់ប្រហែល៣០ដងរៀងរាល់នាទីនូវឈាមប្រមាណ៥លីត្រទៅសួត និង៥លីត្រទៀតទៅផ្នែកផ្សេងៗនៃរាងកាយ។ក្នុងអត្រានេះ បេះដូងអ្នកច្របាច់ឈាមជាង១៤ ០០០លីត្រក្នុងមួយថ្ងៃ ឬ៥លានលីត្រក្នុងមួយឆ្នាំ។ដោយសារអ្នកមិនបានដេករហូតឯណា ដូច្នេះបរិមាណឈាមដែលបាញ់ចេញក្នុងមួយថ្ងៃៗគឺច្រើនជាងនេះឆ្ងាយណាស់។
ស្បែករបស់អ្នក
ស្បែកជាសរីរៈធំជាងគេនៃរាងកាយយើង,ចំពោះមនុស្សធំ វាមានផ្ទៃប្រមាណ២ម៉ែត្រការ៉េ ទំងន់ប្រហែល៤.៥ទៅ៥គីឡូ កម្រាស់០.៥ម.មនៅត្របកភ្នែក ទៅ៤ម.មនៅកែងជើង។
គេចែកស្បែកជា២ស្រទាប់សំខាន់ ហើយវាមានតួនាទី៦សំខាន់៖
១/ រក្សាកម្តៅរាងកាយ
២/ ស្តុកឈាម
៣/ ការពាររាងកាយពីបរិស្ថានខាងក្រៅ
៤/ ចាប់យកអារម្មណ៍ ក្តៅ ត្រជាក់ជាដើម
៥/ ស្រូបនិងបញ្ចេញចោលសារធាតុមួយចំនួន
៦/ សំយោគវីតាមីនដេ។
គេចែកស្បែកជា២ស្រទាប់សំខាន់ ហើយវាមានតួនាទី៦សំខាន់៖
១/ រក្សាកម្តៅរាងកាយ
២/ ស្តុកឈាម
៣/ ការពាររាងកាយពីបរិស្ថានខាងក្រៅ
៤/ ចាប់យកអារម្មណ៍ ក្តៅ ត្រជាក់ជាដើម
៥/ ស្រូបនិងបញ្ចេញចោលសារធាតុមួយចំនួន
៦/ សំយោគវីតាមីនដេ។
Saturday, November 15, 2014
ការទទួលទានទឹកដោះគោច្រើនបន្ថយអាយុរបស់អ្នក
គំនិតអំពីការប្រើប្រាស់ទឹកដោះគោដើម្បីសុខភាពឆ្អឹងកំពុងតែរលាយទៅយ៉ាងរហ័សពេលដែលការស្រាវជ្រាវបន្តបញ្ចេញបង្ហាញដំណាលអំពីការផ្សាយពាណិជ្ជកម្មអាហារដ៏ធំនេះ។
មនុស្សជាពាហនៈតែមួយប្រភេទគត់ដែលបន្តទទួលទានទឹកដោះបន្ទាប់ពីវ័យកុមារទៅហើយនោះ។
មនុស្សជាពាហនៈតែមួយប្រភេទគត់ដែលបន្តទទួលទានទឹកដោះបន្ទាប់ពីវ័យកុមារទៅហើយនោះ។
គ្រប់គ្រងកម្រឹតម៉ាញេស្យូមបានត្រឹមត្រូវជួយបន្ថយការប្រឈមជំងឺទឹកនោមផ្អែម៣៧%
ម៉ាញេស្យូូមជាខនិកដ៏សំខាន់មួយសម្រាប់សុខភាពដែលគេច្រើនមើលរំលង,ការពិតវាចាំបាច់សម្រាប់តម្រូវការសារពាង្គកាយយ៉ាងច្រើន។វាទទួលខុសត្រូវក្នុងប្រតិកម្មជាង៣០០ រួមមានរក្សាឲ្យអ្នកមានថាមពល,ជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល,ផ្តល់នូវសុខភាពបេះដូងនិងជួយរំលាយអាហារប្រូតេអ៊ីន,ខ្លាញ់និងកាបូអ៊ីដ្រាត។
ការសិក្សាថ្មីមួយបានបង្ហាញថាមនុស្សសុខភាពធម្មតាដែលទទួលជាតិម៉ាញេស្យូមច្រើនជួយបន្ថយ៣៧%នៃការវិវត្តទៅជាលើសជាតិស្ករឬលើសអាំងស៊ុយលីនក្នុងឈាមដែលជាកត្តានាំដល់ជំងឺទឹកនោមផ្អែម។អ្នកជំងឺដែលមានរោគសញ្ញាត្រៀមទឹកនោមផ្អែមទទួលបានអត្ថប្រយោជន៍ច្រើនគួរឲ្យកត់សម្គាល់គឺជួយបន្ថយអត្រាវិវត្តជាជំងឺទឹកនោមផ្អែមបាន៣២%។
ការបរិភោគបានច្រើននូវគ្រាប់ធញ្ញជាតិ,ត្រី,បន្លែ,សូកូឡាខ្មៅជួយបន្ថយអត្រាប្រឈមជំងឺទឹកនោមផ្អែមបាន។

វីតាមីនបេប្រហែលជាមិនអាចជួយកាត់បន្ថយការបាត់បង់ការចងចាំបានទេ
ការសិក្សាកាលពីឆ្នាំ២០១០បានបង្ហាញពីទំនាក់ទំនងរវាងវីតាមីនបេ១២និងការបាត់បង់ការចងចាំ។អាស៊ីតអាមីណេ អូម៉ូស៊ីស្តេអ៊ីនអាចបំពុលកោសិកាប្រសាទនិងអង់ដូតេល្យ៉ាលនៃសសៃឈាមហើយគេបានរកឃើញថាអូម៉ូស៊ីស្តេអ៊ីនខ្ពស់មានទំនាក់ទំនងនិងការបាត់ការចងចាំនិងជំងឺAlzheimer។ដោយសារកម្រឹតអូម៉ូស៊ីស្តេអ៊ីនអាចថយចុះដោយការឲ្យវីតាមីនបេ១២និងអាស៊ីតហ្វលិក,គេរំពឹងថាវាអាចជួយការចងចាំនិងការពារពីជំងឺAlzheimerបាន។
តែបើតាមការសិក្សាចុងក្រោយនេះបានរកឃើញថាមិនមានភាពប្រសើរជាងរវាងអ្នកទទួលទានវីតាមីនបេ១២និងអាស៊ីតហ្វលិកនិងអ្នកដែលមិនទទួលទាននោះឡើយ។
ទោះយ៉ាងណាគេសង្ស័យថាវីតាមីនដេអាចទៅបន្ថយឥទ្ធិពលនៃវីតាមីនបេ១២និងអាស៊ីតហ្វលិកលើសមត្ថភាពខួរក្បាល ត្បិតកំឡុងការសិក្សាអ្នកចូលរួមក៏បានទទួលនូវវីតាមីនដេផងដែរ។

ការយល់សុបិន្ត
សុបិន្តជាបណ្តុំរូបភាពកើតពីអារម្មណ៍និងមនោសញ្ចេតនាកំឡុងពេលយើងកំពុងដេក។
ខាងក្រោមនេះជាលក្ខណៈពិសេសនៃការយល់សប្ត៖
១/ ទោះអ្នកមិនអាចចងចាំការយល់សប្តបានតែគេជឿថាមនុស្សគ្រប់រូបយល់សប្ត៣ទៅ៦ដងក្នុងមួយយប់ៗ។
២/ រាល់ការយល់សប្តម្តងៗមានរយៈពេលពី៥ទៅ២០នាទី។
៣/ ប្រហែល៩៥% យើងភ្លេចការយល់សប្តទាំងនោះពេលដែលយើងភ្ញាក់ឡើង។
៤/ អាចជួយអ្នកឲ្យរៀននិងចងចាំបានយូរតាមរយៈការយល់សប្ត។
៥/ បើធៀបនិងបុរស ស្ត្រីច្រើនតែយល់សប្តពីរឿងគ្រួសារ កូនៗនិងកិច្ចការក្នុងផ្ទះជាង។
៦/ ៤៨%នៃមនុស្សក្នុងសុបិន្តជាមនុស្សដែលអ្នកធ្លាប់ស្គាល់។
៧/ បនុស្សពិការភ្នែកយល់សប្តទាក់ទងនឹងវិញ្ញាណ(sensory)ផ្សេងៗច្រើនជាងអ្នកភ្នែកភ្លឺ។
៨/ ស្រាជះឥទ្ធិពលទៅលើទាំងការដេកនិងការយល់សប្តរបស់យើង។
៩/ ជួនកាលអ្នកអាចនឹកឃើញរឿងរ៉ាវដែលបានយល់សប្ត នៅពីរបីថ្ងៃក្រោយមក។

Monday, November 10, 2014
ផលប្រយោជន៍នៃស្ពៃក្តោបចំពោះសុខភាព
ស្ពៃក្តោបអាចមានពណ៌បៃតង,ក្រហមឬស្វាយ។
យោងតាមUSDAកន្លះពែង(៧៥ក្រាម)នៃស្ពៃកោ្តបឆ្អិនផ្ទុក១៧កាឡូរី,កាបូអ៊ីដ្រាត៤ក្រាម,ជាតិសសៃ១ក្រាម,ប្រូតេអ៊ីន១ក្រាមនិងស្ករ២ក្រាម។
ការទទួលទានស្ពៃក្តោបឆ្អិនកន្លះពែងផ្តល់វីតាមីនសេ៤៧%នៃចំនួនចាំបាច់ក្នុង១ថ្ងៃរួមទាំងវីតាមីនកា១០២%,ម៉ង់កាណែស៨%,ផូឡាត៦%ហើយមានវីតាមីនបេ៦,កាល់ស្យូម,ប៉ូតាស្យូមនិងត្យាមីនបន្តិចបន្តួចផងដែរ។
ស្ពៃក្តោបក៏ផ្ទុកផងដែរនូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា កូលីន,បេតាការ៉ូតែន,លុយតេអ៊ីន,zeaxanthin,flavonoid kaempferol,quercetinnigនិងapizenin។
ស្ពៃពណ៌ក្រហមសម្បូរសារធាតុទាំងអស់នេះច្រើនជាងពណ៌បៃតង។
អត្ថប្រយោជន៍ផ្សេងទៀតរួមមាន៖
ជួយការពារផលប៉ះពាល់ពីការព្យាបាលសោយកាំរស្មី។
ជួយការពារកុំឲ្យកើតមហារីក។
ជួយសុខភាពបេះដូង។
ជួយសម្រួលការរំលាយអាហារនិងប្រព័ន្ធភាពស៊ាំ។

អ្នកចាញ់ឡាក់តូសប្រឈមទាបទៅនឹងមហារីកមួយចំនួន
ក្នុងការសិក្សាថ្មីមួយរកឃើញថាអ្នកដែលចាញ់ឡាក់តូស(lactose intolerant)គឺទទួលទានទឹកដោះគោនិងផលិតផលពីទឹកដោះគោតិចតួចប្រឈមទាបទៅនឹងមហារីកសួត,ដោះនិងមហារីកអូវែរ។តែយ៉ាងនេះក៏ដោយគេមិនទាន់អាចសន្និដ្ឋានបានទេថាទឹកដោះគោនាំឲ្យកើតមហារីកព្រោះវាអាចថាទឹកដោះគោសម្បូរកាឡូរីហើយអ្នកដែលទទួលទានវាច្រើនលើសកាឡូរីទៅវិញទេដែលជាកត្តាប្រឈម។
Saturday, November 01, 2014
ខ្សោយបេះដូងមានទំនាក់ទំនងជាមួយសមាសភាពនៃបាក់តេរីក្នុងពោះវៀន
ការសិក្សាថ្មីមួយបានបង្ហាញថាហានីភ័យនៃការស្លាប់ដោយជម្ងឺខ្សោយបេះដូងមានទំនាក់ទំនងទៅនឹងសំណល់ការរំលាយអាហាររបស់បាក់តេរីពោះវៀន(TMOA:trimethylamine N-oxide)។
ខ្សោយបេះដូងជាករណីដ៏គ្រោះថ្នាក់មួយដែលបេះដូងអាចបន្តលោតបាន តែដោយសារខ្សោយសាច់ដុំបេះដូង វាមិនអាចច្របាច់ឈាមនាំអុកស៊ីសែនទៅចិញ្ចឹមសរីរៈនានាបានគ្រប់គ្រាន់ឡើយ។
TMOAជាសំណល់បានពីការបំបែករបស់បាក់តេរីពោះវៀននូវសមាសធាតុក្នុងសាច់ក្រហម,ស៊ុតក្នុង(លឿង),ថ្លើមនិងអាហារថាមពលមួយចំនួន។

មនុស្សស្រីដែលស្ត្រេសប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្តនិងឆាប់ចាស់
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាក្មេងស្រីដែលមានប្រវត្តិជំងឺបាក់ទឹកចិត្តមានតេឡូមែរយ៉ាងខ្លី ដែលជាសញ្ញានៃការចាស់តាមជីវសាស្រ្ត និងមានកំណើនអ័រម៉ូនប្រឆាំងស្ត្រេស។
តេឡូមែរជាផ្នែកខាងចុងនៃក្រូម៉ូសូមដែលការពារវាកុំឲ្យខូចខាត។តេឡូមែរនឹងកាន់តែខ្លីទៅតាមការចាស់នៃអាយុហើយអុកស៊ីតកម្មស្ត្រេសនិងការខូចខាតDNAក៏អាចធ្វើឲ្យវារួញខ្លីផងដែរ។
តេឡូមែរជាផ្នែកខាងចុងនៃក្រូម៉ូសូមដែលការពារវាកុំឲ្យខូចខាត។តេឡូមែរនឹងកាន់តែខ្លីទៅតាមការចាស់នៃអាយុហើយអុកស៊ីតកម្មស្ត្រេសនិងការខូចខាតDNAក៏អាចធ្វើឲ្យវារួញខ្លីផងដែរ។
តើអ្នកឆ្ងល់ទេថាហេតុអ្វីការអេះស្បែកធ្វើឲ្យអ្នកកាន់តែរមាស់?
សេរ៉ូតូនីនមានសកម្មភាពរួមគ្នាទាំងទៅលើអារម្មណ៍ឈឺចាប់និងរមាស់ ដូច្នេះហើយពេលដែលសេរ៉ូតូនីនសាយពីខួរក្បាលទៅឆ្អឹងខ្នង កោសិកាប្រសាទដែលដឹកនាំអារម្មណ៍ឈឺចាប់បែរជាបង្កើនកម្រឹតរមាស់ទៅវិញ។
ការអេះជាញឹកញាប់មិនមែនដោយសារញៀននោះទេ តែដោយសារការអេះនេះមិនមានប្រសិទ្ធភាព។ហេតុផលគឺថាពេលអ្នកអេះបង្កើតការឈឺចាប់ ខួរក្បាលរបស់អ្នកទទួលខុសត្រួវបង្កើតសេរ៉ូតូនីនបន្ថែមដើម្បីទប់ទល់ការឈឺចាប់(ខួរក្បាលរបស់អ្នកមិនចង់ឲ្យរាងកាយអ្នកឈឺចាប់ទេ)។កំឡុងពេលសេរ៉ូតូនីនទៅទប់ទល់ការឈឺចាប់វាក៏បានដាស់សកម្មភាពreceptorនៃការរមាស់ហើយធ្វើឲ្យអ្នកកាន់តែរមាស់ថែមឡើង។

Subscribe to:
Posts (Atom)