គោលដៅនៃលំនឹងសីតុណ្ហភាពគឺដើម្បីរក្សាសីតុណ្ហភាពមជ្ឈឹមក្នុងរាងកាយឲ្យនៅកម្រិត៣៧ដឺក្រេ(អាចប្រែប្រួលនៅពេលថ្ងៃ)។ផ្ទុយនឹងការលើសកំដៅអកម្ម(passive hyperthermia),កម្រឹតកំណត់(set
level)បានកើនឡើងក្នុងពេលគ្រុនហើយយន្តការរក្សាកំដៅត្រូវឆ្លើយតបវិញដើម្បីរក្សាលំនឹង។យន្តការនេះអាចកត់សម្គាល់បានពេលមានការគ្រុន
ព្រោះការកើនឡើងភ្លាមៗនៃកម្រឹតកំណត់ធ្វើឲ្យថយចុះនៃការបាត់បង់កំដៅដោយការថយចុះចរន្តឈាមក្រោមស្បែក
ស្បែកចុះត្រជាក់(ធ្វើឲ្យអ្នកមានអារម្មណ៍រងា)។បន្ថែមពីនេះ ការផលិតកំដៅ កើនឡើងដោយសារការញាក់។វាត្រូវបន្តរហូតដល់កម្រឹតកំណត់ធ្លាក់មកធម្មតាវិញ។នៅពេលគ្រុនធ្លាក់ចុះ
កម្រឹតកំណត់ក៏ធ្លាក់ចុះ
ដូច្នេះពេលនេះកម្រឹតសីតុណ្ហភាពមជ្ឈឹមហាក់ខ្ពស់ខ្លាំងហើយចរន្តឈាមក្រោមស្បែកកើនឡើងធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅនិងបែកញើសសស្រាក់។
គ្រុនជារឿងធម្មតានៃការកររោគ(infection)ក្នុងប្រតិកម្មវគ្គស្រួចស្រាវដែលសារធាតុបង្កគ្រុនធ្វើឲ្យប្រែប្រួលកម្រឹតកំណត់។សារធាតុបង្កគ្រុនពីខាងក្រៅជាបំណែកភ្នាក់ងារបង្ករោគ(pathogens)រួមមានបណ្តុំលីប៉ូប៉ូលីសាការីត(អង់ដូតុកស៊ីន)របស់បាក់តេរីក្រាមអវិជ្ជមានដែលមានឥទ្ធិពលយ៉ាងខ្លាំង។ភ្នាក់ងារបង្ករោគទាំងនេះត្រូវហ៊ុមព័ទ្ធដោយcomplimentហើយលេបដោយម៉ាក្រូផាស មានកោសិកាKufferរបស់ថ្លើមជាដើម។វាធ្វើឲ្យមានការបញ្ចេញនូវសីតូគីនជាច្រើនក្នុងចំណោមនោះមានendogenous
pyrogens អាំងទែឡឺគីន1α,1β,6,8និង11,អាំងទែផេរុងα2និងγ,កាសិ្សចទីនTNFαនិងឡាំផូតុកស៊ីនTNFβ,macrophage-inflammatory protein(MIP 1) ជាដើម។គេជឿថាពពួកស៊ីតូគីនទាំងនេះ(M=15-30kDa)អាចឆ្លងចូលcircumventricular organsនៃខួរក្បាលដែលមិនមានរនាំងblood-brain
barrier។ដូច្នេះស៊ីតូគីនទាំងនេះអាចបង្កប្រតិកម្មឲ្យគ្រុនលើសរីរៈទាំងនេះឬដែលនៅក្បែរៗនោះដូចជាpreopticaនិងorganum vasculosum of the lamina terminalis(OVLT)ដោយប្រូស្តាក្លង់ឌីនPGE2។នៅទីនេះថ្នាំបញ្ចុះកម្តៅមានប្រសិទ្ធភាព ដូចជាឧទាហរណ៍ អាស៊ីតសាលីស៊ីលិកទៅរាំងខ្ទប់អង់ស៊ីម(cyclo-oxygenases
1 and 2)ដែលបង្កើត PGE2ពីអាស៊ីតអារ៉ាស៊ីដូនិក។
ក្រោយចាក់តាមសសៃនូវលីប៉ូសាការីត,ស៊ីតូគីនដែលបានរៀបរាប់ខាងលើលេចឡើងនៅត្រឹមតែ៣០នាទីក្រោយចាច់ផ្តើមក្តៅខ្លួន
ហើយគេអាចបំបាត់វត្តមានរបស់វាដោយvagotomy ដែលនេះមានន័យថាសារធាតុបង្កកំដៅពីខាងក្រៅទៅដាស់សកម្មភាពតំបន់preoptica
and OVLTតាមរយៈបាច់ប្រសាទពីក្នុងពោះ។សារធាតុនាំសញ្ញាបញ្ចេញពីកោសិកាKupfferរបស់ថ្លើម(cytokines, PGE2 )ដាស់សកម្មភាពសសៃប្រសាទvagalដែលនៅក្បែរ បញ្ជូនសញ្ញាបង្កកម្តៅតាមរយៈnucleus solitariesទៅក្រុមកោសិកាnorepinephrine A1 and A2។norepinephrine
ដែលបាននាំតាមរយៈផ្លូវventral norepinephrineទៅបញ្ចេញនៅតំបន់preoptica
and OVLT
បណ្តាលឲ្យកើតប្រូស្តាក្លង់ឌីន PGE2 ហើយចាប់គ្រុន។ការនេះក៏នាំឲ្យមានការបញ្ចេញendogenous antipyretic:
ADH, alpha MSH, CRHផងដែរ។លិទ្ធផលនៃការគ្រុនធ្វើឲ្យ អត្រាបេះដូងកើន៨-១២/នាទី ហើយមេតាបូលីសកើន នាំឲ្យអ្នកអស់កម្លាំង,ឈឺសន្លាក់ ឈឺក្បាល
ជួនកាលមានដល់រវើយរវាយ ឬប្រកាច់ទៀតផង។
កម្រឹតគ្រុនក្តៅប្រហែលអាស្រ័យលើកម្រឹតការកររោគ។ការកើនកម្តៅអាចរាំងខ្ទប់ការលូតលាស់
និងសម្លាប់មេរោគមួយចំនួន។លើសពីនេះវាក៏បន្ថយលោហៈក្នុងផ្លាស្មាដែលចាំបាច់សម្រាប់បាក់តេរី
មានដែក ទង់ដែងនិងស័ង្កសី។ម្យ៉ាងទៀតកោសិកាដែលខូចខាតដោយ វីរុសត្រូវបានបំផ្លាញ ដូច្នេះរារាំងការលូតលាស់របស់វា។ដោយសារហេតុនេះ
ការឲ្យថ្នាំបញ្ចុះកម្តៅត្រូវបានគេប្រើតែក្នុងករណីដែលកម្តៅនាំដល់ការប្រកាច់ចំពោះកូនក្មេង
ឬកម្តៅឡើងខ្ពស់ខ្លាំងលើស៣៩អង្សា។
No comments:
Post a Comment