Get paid to share your links!

Sunday, November 30, 2014

Hyperthermia, Heat injuries

ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។
ពេលអ្នកឈរត្រង់ ការរីកសសៃឈាមដោយសារកម្តៅធ្វើឲ្យឈាមមួយចំនួនផ្តុំនៅជើង ហើយបរិមាណ  ធាតុរាវក្រៅកោសិកាថយចុះដោយសារការបែកញើស។ជាលិទ្ធផល អត្រាបាញ់ឈាមចេញនៃបេះដូង(cardiac output)ថយចុះ ហើយសម្ពាធឈាមក៏ថយចុះ ពិសេសដោយសារការរីកសសៃឈាមក្រោមស្បែកបន្ថយperipheral vascular resistance។ ទោះសីតុណ្ហ-ភាពមជ្ឈឹមទាបជាង៣៩អង្សាក៏ដោយ ការខ្សោយអស់កម្លាំង,វិលមុខ,ចង្អោរនិងបាត់ស្មារតីអាចកើតឡើងដោយសារការធ្លាក់ចុះសម្ពាធ-ឈាម(heat collapse)។សម្ពាធឈាមអាចកើនឡើងវិញពេលអ្នកដេកនិងក្រោយពីបានផឹកទឹក។
គ្រោះថ្នាក់ធ្ងន់ធ្ងរអាចកើតឡើងកាលណាសីតុណ្ហភាពមជ្ឈឹមកើនដល់៤០អង្សា ដោយសារខួរក្បាលមិនអាចទ្រាំនឹងសីតុណ្ហភាពនេះបានទេ។ដើម្បីការពារខ្លួនពីheat stroke,ខួរក្បាលនឹងត្រូវបានបញ្ចុះកម្តៅឲ្យនៅទាបជាងផ្នែកផ្សេងទៀតនៃរាងកាយតាមរយៈការបែក-ញើសជោគជាំនៅក្បាល ពិសេសលើផ្ទៃមុខ។ឈាមដែលបានចុះត្រជាក់នៅទីនេះហូរទៅក្នុងប្រព័ន្ធវ៉ែនក្នុងលលាដ៏ក្បាលនិងស៊ីនុស   កាវែណឺ ដែលនៅទីនោះវាជួយបញ្ចុះកម្តៅអាទែក្បែរៗវា។នេះអាចជាមូលហេតុដែលធ្វើឲ្យកីឡាករម៉ារ៉ាតុងអាចទ្រាំនឹងសីតុណ្ហភាព៤១.៩អង្សាបាន។
បើសិនសីតុណ្ហភាពមជ្ឈឹមស្ថិតក្នុងចន្លោះ៤០.៥-៤៣អង្សា រយៈពេលយូរ ធ្វើឲ្យមណ្ឌលរក្សាលំនឹងកម្តៅក្នុងខួរក្បាលគាំង ហើយការបែកញើសត្រូវបញ្ចប់។ជាលិទ្ធផលគឺ ការវង្វេង,បាត់ស្មារតីកើតឡើងគេហៅថាheat stroke។បើមិនមានការជួយបានទាន់ពេលទេ ការហើមនិងខូចប្រព័ន្ធប្រសាទមជ្ឈឹមនឹងនាំដល់ការស្លាប់ ជាពិសេសកូនក្មេងព្រោះសមាមាត្ររវាងផ្ទៃរាងកាយនឹងទម្ងន់ខ្លួនរបស់គេធំជាងមនុស្សធំ ហើយផលិតញើសតិច។ការសង្គ្រោះរួមមាន៖នាំយកជនរងគ្រោះទៅមជ្ឈដ្ឋានត្រជាក់ឬត្រាំគេក្នុងទឹកត្រជាក់ៗជាដើម ប៉ុន្តែមិនត្រូវឲ្យរាងកាយគេត្រជាក់ខ្លាំងទេព្រោះបណ្តាលឲ្យរួមសសៃឈាមពិបាកដល់ការចុះត្រជាក់នៃសីតុណ្ហភាពមជ្ឈឹម។ទោះបីបានជាសះស្បើយក៏ដោយ តែវាអាចបន្សល់ទុកនូវការខូចខាតទៅលើមណ្ឌលរក្សាលំនឹងកម្តៅដែលធ្វើឲ្យអ្នកចាញ់បរិស្ថានដែលមានកម្តៅក្តៅខ្លាំងនាពេល​  អនាគត។
Malignant hyperthermiaជាស្ថានភាពមួយគ្រោះថ្នាក់ដល់ជីវិតយ៉ាងខ្លាំង​ បណ្តាលមកពីការខូចសែនអេតេរ៉ូសែននៃដំណឹកនាំកាល់ស្យូម(ខូចryanodine receptor)។ការហឺតចូលថ្នាំសណ្តំមួយចំនួន(halothane,enflurane,isoflurane) និងថ្នាំសម្រាកសាច់ដុំdepolarizing(suxamethonium chloride)បណ្តាលឲ្យមានការបញ្ចេញកាល់ស្យូមពីរេទីគុឡូមសាកូផ្លាស្មិក ធ្វើឲ្យសាច់ដុំកន្ត្រាក់រឹងនិងប្រើប្រាស់អុកស៊ីសែនដើម្បីផលិតកម្តៅយ៉ាងច្រើនលើសលប់។ការណ៍នេះនាំឲ្យកើត អាស៊ីដូស,លើសកាល់ស្យូមក្នុងឈាម,បេះដូងលោតញាប់​ មិនមានចង្វាក់និង កើនកម្តៅយ៉ាងរហ័សនិងខ្លាំងក្លា។គេអាចព្យាបាលវាដោយការបញ្ឈប់ថ្នាំសណ្តំឬថ្នាំសម្រាកសាច់ដុំ តាមរយៈDantrolene ដែលទៅបញ្ឈប់ការបញ្ចេញកាល់ស្យូមពីកោសិកាសាច់ដុំឆ្នូត និងជួយបញ្ចុះកម្តៅរាងកាយផងដែរ។
Heat crampsកើតឡើងកាលណាអ្នកធ្វើការខ្លាំងក្នុងមជ្ឈដ្ឋានក្តៅខ្លាំងហើយទទួលទានតែទឹកមិនបានបង្គ្រប់ជាតិអំបិល។
Sun strokeត្រូវបានបែងចែកដាច់ស្រឡះពីHyperthermia។វាកើតឡើងដោយសារការប៉ះផ្ទាល់កាំរស្មីព្រះអាទិត្យមានទៅលើក្បាលនិងក ហើយបណ្តាលឲ្យវិលមុខ ចង្អោរ​,ឈឺក្បាលខ្លាំង,លើសបរិមាណឈាមក្នុងក្បាល,រលាកស្រោមខួរ និងអាចស្លាប់បាន។

កាំរស្មីនៃកម្តៅអាចបណ្តាលឲ្យរលាកស្បែកកម្រឹត១,២ឬ៣(ជាំក្រហម,ពងទឹកឬរលួយ)។ការប៉ះពាល់កម្តៅថ្ងៃខ្លាំងញឹកញាប់ប្រឈមខ្ពស់នឹងមហារីកស្បែក(melanoma)

No comments:

Post a Comment