Get paid to share your links!

Monday, December 08, 2014

Hypothermia, Cold injury


បើសិនមានការធ្លាក់ចុះសីតុណ្ហភាពមជ្ឈឹមដល់កម្រឹតគ្រោះថ្នាក់ នោះការផលិតកម្តៅដើម្បីរក្សាលំនឹងកើតឡើងភ្លាមដោយការញាក់សាច់ដុំនិងការធ្វើចលនា។ជាធម្មតាការធ្លាក់ចុះនេះមិនមានកម្រឹតខ្លាំងក្លាឡើយដោយសារកាលណាត្រជាក់យើងតែងបញ្ចេញសកម្មភាព       ផ្សេងៗទៅតាមកាលៈទេសៈ ដូចជាបាំងខ្យល់,ពាក់អាវថែម,ឬងើបចេញពីទឹកជាដើម។បើសិនមិនមានសកម្មភាពណាមួយតប​ត​ដោយសារលក្ខណ្ឌជីវសាស្ត្រឬមិនយល់ដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើង,មានភាពមិនប្រក្រតីនៃមេតាបូលីស, អ័រម៉ូនឬសសៃប្រសាទនោះ hyperthermiaនឹងលេចឡើង គឺសីតុណ្ហភាពមជ្ឈឹមធ្លាក់ទាបជាង៣៥អង្សា។
ការមុជទឹក៥-១០អង្សាក្នុងរយៈពេល១០នាទីគឺល្មមឲ្យមានhypothermiaបានហើយ។ឯការស្លៀកពាក់សើមក្នុងមជ្ឈដ្ឋាន០អង្សាអាចបណ្តាលឲ្យhypothermiaក្នុងរយៈពេលតិចជាង១ម៉ោងប៉ុណ្ណោះ។ចំពោះមនុស្សចាស់និងទារកមានការប្រឈមខ្ពស់ដោយសារផលធៀបនៃផ្ទៃរាងកាយមានកម្រឹតខ្ពស់បើធៀបនឹងទំងន់ខ្លួន,មានការផលិតកម្តៅតិចនិងស្រទាប់ខ្លាញ់ក្រោមស្បែកស្តើង។អការៈនិងផលវិបាកភ្លាមៗនៃhypothermiaចែកចេញជា៣ដំណាក់កាល៖
1.     Stage of excitement(៣២-៣៥អង្សា)៖​ ការញាក់សាច់ដុំខ្លាំងក្លាធ្វើឲ្យអត្រាមេតាបូលីសកើនខ្ពស់,គ្រប់ប្រភពគ្លុយកូសទាំងអស់ត្រូវបានយកមកប្រើប្រាស់(hyperglycemia),ការប្រើប្រាស់អុកស៊ីសែនកើន៦ដង។tachycardiaនិងvasoconstrictionបណ្តាលឲ្យលើសសម្ពាធឈាម,ការរួមសសៃឈាមនៅចុងដៃចុងជើងបណ្តាលឲ្យឈឺចាប់។មុនដំបូងជនរងគ្រោះនៅដឹងខ្លួនធម្មតាបន្ទាប់មកវង្វេងឬទន់ដៃទន់ជើងបាត់ចលនានិងចុងក្រោយលែងដឹងខុសត្រូវតែម្តង។
2.     Stage of exhaustion(៣២-២៨អង្សា)៖ ប្រភពគ្លុយកូសចាប់ផ្តើមខ្វះ(hypoglycemia)បេះដូងលោតយឺតគ្មានចង្វាក់,ដង្ហើមពិបាកហើយអ្នកជំងឺវង្វេង,អកប្បកិរិយាលែងដឹងអីក្រោយមកបាត់ស្មារតីនិងលែងដឹងអារម្មណ៍ឈឺចាប់។
3.     Stage of paralysis(ទាបជាង២៨អង្សា)៖ អ្នកជំងឺសន្លប់,បាត់រេផ្លិចប្រស្រីភ្នែកចុងក្រោយventricular fibrillation,asystoleនិងបាត់ដង្ហើម។កាលណាសីតុណ្ហភាពកាន់តែទាបទៅកាន់កម្រឹតដែលឈាមលែងហូរនោះខួរក្បាល អាចស៊ូទ្រាំនឹងកង្វះឈាមបានកាន់តែខ្លាំង(៣០អង្សា៖១០-១៥នាទី,១៨អង្សា៖៦០-៩០នាទី)។នេះជាមូលហេតុដែលមនុស្សមួយចំនួនអាចរួចជីវិតពីhypotherthermia(តិចជាង២០អង្សា)បាន។ចរន្តឈាមដែលមិនឈប់ហូរនៅសីតុណ្ហភាពទាបនេះហើយដែលអាចឲ្យគេប្រើប្រាស់ក្នុងពេលវះកាត់បើកបេះដូងនិងរក្សាទុកសរីរៈសម្រាប់ផ្សាំបាន។
ការផ្តល់កម្តៅឡើងវិញនៅតែគួរធ្វើបើទោះជាសីតុណ្ហភាពមជ្ឈឹមធ្លាក់ទាបជាង២០អង្សាក៏ដោយ។ប៉ុន្តែការកម្តៅនេះអាចបណ្តាល​  ឲ្យមានផលប៉ះពាល់ដល់ជីវិតបានពិសេសបើគេផ្តល់តែពីខាងក្រៅនិងលឿនខ្លាំងពេកគឺលឿនជាងបីបួនអង្សាក្នុងមួយនាទី។នៅក្នុងដំណាក់កាលទីមួយ(ខ្ពស់ជាង៣២អង្សា)ការផ្តល់កម្តៅអាចធ្វើបានដោយឯកឯងនិងពីខាងក្រៅតែម្តង(ចូលបន្ទប់មានកម្តៅ,       ដណ្តប់ភួយ)។ចំពោះដំណាក់កាលទីពីរការផ្តល់កម្តៅសកម្មត្រូវតែធ្វើ(ភួយអគ្គិសនី,warm infusionsហើយអាចលាងឈាមដោយមានឧបករណ៍ផ្ទេរកម្តៅផង)។ឯដំណាក់កាលទីបីដែលចរន្តឈាមលែងហូរ,ការផ្តល់កម្តៅដោយធ្វើចរន្តឈាមក្រៅរាងកាយ(heart-lung machine)ជាវិធីដែលមានប្រសិទ្ទភាពបំផុត។
ផលវិបាកនៃhypothermiaដែលបានព្យាបាលសះស្បើយរួមមាន៖ខ្សោយបេះដូង ថ្លើម​ និងតម្រងនោម,ការផលិតគ្រាប់ឈាមមិន​ត្រឹមត្រូវ,ខូចសាច់ដុំបេះដូង,រលាកលំពែងនិងវិបត្តប្រព័ន្ធប្រសាទ។

No comments:

Post a Comment