Get paid to share your links!

Friday, December 12, 2014

ឈាម


រំលឹក  
បរិមាណឈាមសរុបអាស្រ័យនឹងទម្ងន់ខ្លួន ហើយវាជាមធ្យមគឺ៣.៦ល ចំពោះស្ត្រីនិង ៤.៥ល ចំពោះបុរស។មុខងារឈាមមានដូចជាសដឹកជញ្ជូនសារធាតុ(អុកស៊ីសែន,កាបូនឌីអុកស៊ីត,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,វីតាមីន,និងអេឡិចត្រូលីត្រ...)ដឹកនាំកម្តៅ​ដឹកនាំសញ្ញា(អ័រម៉ូន)ជាប្រព័ន្ធតំប៉ុង(buffering) និងជាអ្នកការពាររាងកាយពីមីក្រុបនិងសារធាតុចំឡែកពីខាងក្រៅខ្លួន។កោសិកាឈាមក្រហមមាននាទីដឹកអុកស៊ីសែននិងកាបូនឌីអុកស៊ីតហើយក៏ជាផ្នែកមួយនៃប្រព័ន្ធតំប៉ុងផងដែរ។ក្នុងចំណោមកោសិកាឈាមសនានាណឺត្រូភីលជាអ្នកការពាររាងកាយពីសត្រូវមិនរើសមុខ ឯម៉ូណូស៊ីតនិងឡាំផូស៊ីតសម្រាប់ប្រតិកម្មជាក់លាក់តែប៉ុណ្ណោះ។ផ្លាកែតមាន
សារៈសំខាន់ក្នុងកំណកឈាម។ផលធៀបនៃចំណុះកោសិកាឈាមទៅនឹងបរិមាណឈាមសរុបហៅថាអេម៉ាតូគ្រីត
(Hct)។ជាង៩០%នៃអេម៉ាតូគ្រីតគឺជាកោសិកាឈាមក្រហម។
ពេលឈាមនៅរាវគេហៅថាផ្លាស្មាហើយអេឡិចត្រលីត្រ,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,ឧស្ម័ននិងប្រូតេអ៊ីនស្ថិតជាល្បាយ។មុខងារផ្លាស្មាមានដូចជាប្រព័ន្ធការពាររាវ(humoral immune defense),រក្សាសម្ពាធoncoticដែលទទួលខុសត្រូវក្នុងការរក្សាបរិមាណឈាមនិងដឹកសារធាតុរលាយក្នុងទឹក,ប្រឆាំងនឹងការបែកសារធាតុនានានៅក្នុងឈាមនិងបញ្ចេញពួកវាចោលតាមតម្រងនោម(e.g. heme)។ការភ្ជាប់ប្រូតេអ៊ីនដែលមានម៉ូលេគុលតូចៗធ្វើឲ្យថយកម្លាំងអូស្មូទិករបស់វាខណៈដែលវាអាចជាអង់ទីសែនបើវាជាhaptens។​ការភ្ជាប់នៃអ័រម៉ូន,ថ្នាំនិងតុកស៊ីនទៅនឹងប្រូតេអ៊ីនផ្លាស្មាធ្វើឲ្យថយការផ្តល់សញ្ញា,សកម្មភាពព្យាបាលនិងតុកស៊ិករបស់វា ហើយពេលជាមួយគ្នានេះរារាំងមិនឲ្យបញ្ចញចោលសារធាតុទាំងនោះលឿនពេក។ប្រូតេអ៊ីនជាច្រើនចូលរួមក្នុងកំណកឈាមនិងfibrinolysis។ពេល​ឈាមកក ភីប៊្រីណូសែនក្នុងផ្លាស្មាត្រូវបានប្រើប្រាស់ហើយសេរ៉ូមកកើតឡើង។

ការបង្កើតកោសិកាឈាម។ជាលិកាhematopoieticគឺខួរឆ្អឹងក្រហមចំពោះមនុស្សធំហើយអណ្តើកនិងថ្លើមចំពោះទារក,ផ្ទុក
កោសិកាដើមពហុអនុភាព(pluripotent)ដែលក្រោមឥទ្ធិពលhematopoietic growth factorsនឹងបម្លែងឯកទេសទៅកោសិកា​មេprecursor cells) myeloid,erythroid និងlyphoid។កោសិកាដើមទាំងនេះផលិតឡើងពេញមួយជីវិត។ខណៈកោសិកាត្រៀមឡាំផូអ៊ីតត្រូវការធំពែញវ័យខ្លះ​នៅទីមុសនិងខ្លះក្នុងខួរឆ្អឹង(lymphopoiesis)និងក្រោយមកធ្វើការនៅអណ្តើកនិងកូនកណ្តុរឡាំផាទិក។កោសិការមេផ្សេងទៀតត្រូវបានផលិត​​និងពេញវ័យនៅក្នុងខួរឆ្អឹង(myelopoiesis)រហូតដល់ពេលវាត្រូវបញ្ជូនទៅក្នុងចរន្តឈាម។ក្នុងចំណោមកត្តានានា,អ័រម៉ូនតម្រងនោម២ដែលសំខាន់ក្នុងរឿងនេះគឺerythropoietinសម្រាប់ការបង្កើតនិងពេញវ័យនៃកោសិកាឈាមក្រហម ឯthrombopoietinសម្រាប់ការបង្កើតនិងពេញវ័យនៃផ្លាកែត។មានកត្តាparacrineផងដែរជួយតម្រែតម្រូវការផលិតកោសិកាឈាមក្នុងខួរឆ្អឹង។ដោយសារសកម្មភាពវាក្នុងការបណ្តុះកោសិកា ជួនកាលគេហៅវាថាcolony-stimulating factors(CSFs)។កត្តាពន្លូតលាស់ដ៏ទៃទៀតមានstem cell factors(SCF=steel factor=c-kit ligand)និងfit3 ligand(FL)។ពួកវាជំរុញការបញ្ចេញCSFនិងអាំងទែឡឺគីន(IL-3,IL-6,IL11,IL12)ហើយវាត្រូវបានរារាំងដោយtransforming growth factor
β(TGF-β)និងtumor necrosis factor α(TNF-α)

No comments:

Post a Comment