Get paid to share your links!

Friday, December 12, 2014

កោសិកាឈាមក្រហម(Erythrocyte)


កោសិកាត្រូវបានផលិតនៅក្នុងខួរឆ្អឹងចេញពីកោសិកាមេដែលមានណ្វៃយ៉ូ ហើយចូលដល់ចរន្តឈាមដោយបាត់ណ្វៃយ៉ូនិងមីតូកុងទ្រី រាងដូចថាស(ប្រហែល៧.៥x២មីក្រុង)។វាអាចប្រែប្រួលរូបរាងខ្លាំងនៅក្នុងសសៃប្តូរ(capillary)ដែលសម្រួលយ៉ាងខ្លាំងការធ្វើដំណើរនិងផ្តោះប្តូរសារធាតុនិងឧស្ម័នជាមួយជាលិកាជុំវិញ។កោសិកាឈាមក្រហមដែលទើបតែចូលដល់ចរន្តឈាមដំបូងនៅមានកម្ទេចorganelles(reticulocyte)ប្រហែល១ឬ២ថ្ងៃទៀត។អាយុធម្មតានៃកោសិកាឈាមក្រហមគឺចន្លោះ១១០-១២០ថ្ងៃហើយសមាមាត្រreticulocyteគឺ១-២%។
កោសិកាឈាមក្រហមមានបរិមានអេម៉ូក្លូប៊ីនយ៉ាងច្រើន ហើយmean corpuscular hemoglobin concentration(MCH)ធម្មតានៅចន្លោះ៣០០-៣៦០ក្រាមក្នុងកោសិកា១លីត្រ។ដោយកោសិកាឈាមក្រហមមួយមានចំណុះ៨០-១០០fL វាផ្ទុកMCH២៦ -៣៥pg
កំហាប់អេម៉ូក្លូប៊ីនខ្ពស់ផ្តល់ intracellular osmolityដូចនេះដើម្បីទឹកចូល កំហាប់អ៊ីយ៉ុងក្នុងកោសិកាត្រូវរក្សាឲ្យនៅទាបជាងក្នុងផ្លាស្មា។ Na+-K+-ATPaseសំខាន់ណាស់សម្រាប់រឿងនេះ ហើយដោយសារគ្មានមីតូកុងទ្រី តម្រូវការATPបានពីanaerobic glycolysis។ការតម្រូវបរិមាណខ្លួនឯងកើតឡើងដោយប្រយោលជាពិសេសតាមរយៈvolume-sensitive ion transporterដែលអាចបន្ថយ K+ និង Clក្នុងកោសិកាឈាមក្រហម។បើសិនការផលិតATPឈប់ឬខូចភ្នាសកោសិកាៗនឹងហើមហើយអាចរស់បានកាន់តែខ្លី(premature hemolysis)

កោសិកាឈាមក្រហមចាកចេញពីateriolesក្នុងpulpរបស់អណ្តើកហើយចូលទៅporeតូចៗក្នុងsplenic sinusesជាទៀងទាត់។
កោសិកាណាដែលខូច,ចាស់និងខ្សោយត្រូចាប់បំបែកនិងបំផ្លាញចោលនៅតំបន់poreនេះ។បំណែករបស់វាត្រូវបានស៊ីដោយម៉ាក្រូផាសក្នុងថ្លើម,អណ្តើកនិងខួរឆ្អឹងហើយត្រូវបានបំបែក(extravascular hemolysis)ក្នុងប្រព័ន្ធreticuloendothelial system(RES)ឬជាក់លាក់ជាងនេះគឹmononuclear phagocytic system(MPS)hemeដែលបញ្ចេញមកត្រូវបំបែកទៅជាbilirubinហើយដែកដែលបានបញ្ចេញត្រូវបានចាប់យកប្រើប្រាស់ឡើងវិញ។បើសិនមានintravascular hemolysisកើតឡើង អេម៉ូក្លូប៊ីនដែលបញ្ចេញមកអាចទៅភ្ជាប់haptoglobin​មួយចំនួន។ការណ៍នេះធ្វើឲ្យការច្រោះអេម៉ូក្លូប៊ីនក្នុងតម្រងនោមថយចុះ ដូចនេះត្រូវបញ្ចេញតាមទឹកនោម(hemoglobinuria)

No comments:

Post a Comment