ការផលិតនិងបម្លែងឯកទេសនៃកោសិកាឈាមក្រហមតាំងពីកោសិកាមេរហូតដល់ពេញលក្ខណៈត្រូវប្រើពេលប្រហែលមួយសប្តាហ៍។រយៈពេលនេះអាចថយចុះមកត្រឹមបីបួនថ្ងៃប៉ុណ្ណោះបើសិនមានការជំរុញerythropoiesisខ្លាំង,ឧទាហរណ៍៖មានការស្លាប់កោសិកាឈាមក្រហមច្រើនឬការហូរឈាម។
ដោយជាមធ្យមកោសិកាឈាមក្រហមអាចរស់នៅក្នុងperipheral bloodបានជាង១០០ថ្ងៃនាំឲ្យវិបត្តការ
ផលិតគ្រាប់ឈាមរយៈពេលខ្លីមិនអាចកត់សម្គាល់ដឹងឡើយ ប៉ុន្តែការបាត់បង់កោសិកានេះកាន់តែច្រើនធ្វើឲ្យanemiaកាន់តែលឿន។ផ្ទុយទៅវិញ,neutrophilដែលមានការផលិតយូរតែអាចរស់បានប្រហែល១០ម៉ោងបុណ្ណោះ, neutropenia បើសិនវិបត្តនៃការផលិត
ភ្លាមៗណាមួយកើតឡើង ប៉ុន្តែមិនមែនដោយសារការបាត់បង់កោសិកានោះឡើយ។
ដោយជាមធ្យមកោសិកាឈាមក្រហមអាចរស់នៅក្នុងperipheral bloodបានជាង១០០ថ្ងៃនាំឲ្យវិបត្តការ
ផលិតគ្រាប់ឈាមរយៈពេលខ្លីមិនអាចកត់សម្គាល់ដឹងឡើយ ប៉ុន្តែការបាត់បង់កោសិកានេះកាន់តែច្រើនធ្វើឲ្យanemiaកាន់តែលឿន។ផ្ទុយទៅវិញ,neutrophilដែលមានការផលិតយូរតែអាចរស់បានប្រហែល១០ម៉ោងបុណ្ណោះ, neutropenia បើសិនវិបត្តនៃការផលិត
ភ្លាមៗណាមួយកើតឡើង ប៉ុន្តែមិនមែនដោយសារការបាត់បង់កោសិកានោះឡើយ។
ដោយរស់រានក្នុងរយៈពេលប្រហែល១០៧
វិនាទីនិងចំនួនសរុបប្រហែល១.៦x១០១៣
ក្នុងឈាម,អត្រាផលិតគ្រាប់ឈាមក្រហមគឺប្រហែល១.៦លានក្នុង១វិនាទី។នៅពេលចាំបាច់អត្រានេះអាចកើនឡើង១០ដងដោយមិនប៉ះពាល់ដល់ខួរឆ្អឹងឡើយ។ដូចច្នេះហើយ
hemolytic anemia ពេញមួយជីវិតអាចត្រូវជួសជុល(compensate)បាន។
វិបត្តមេតាបូលីសកោសិកាឈាមក្រហមមាន៖erythropoiesisមិនប្រក្រតីឬបាត់បង់ឈាមរ៉ាំរ៉ៃអាចត្រូវបែងចែកតាមdiagnostic
parameterជាច្រើន។
·
កោសិកាដើម(stem cell)ដែលបានពីការបូមខួរឆ្អឹងខ្នងគេអាចយកទៅជំរុញការផលិតនិងបម្លែងឯកទេសតាមរយ់ការបណ្តុះកោសិកា។Coloniesនៃកោសិកាដែលបានបម្លែងឯកទេសខ្លាំងឬខ្សោយឬផ្ទុកអេម៉ូក្លូប៊ីនត្រូវបានបង្កើតឡើងតាមរយៈវិធី៖burst-forming
units(BFU-E)ឬcolony forming units(CFU-E)។ចំនួនវាថយចុះបើanemiaបណ្តាលមកពីបញ្ហាក្នុងការផលិតឬកើនឡើងក្នុងករណីកោសិកាបាត់បង់អំឡុងវគ្គចុងក្រោយនៃការបម្លែងឯកទេស(erythroblast,erythrocyte)។
·
Erythroblastsអាចត្រូវសម្គាល់រូបរាងនិងចំនួនរបស់វាបានតាមរយៈការពិនិត្យគំរូខួរឆ្អឹង។ចំនួនវាថយចុះក្នុងករណីaplasiaនិងការខូចលើការបម្លែងឯកទេសហើយកើនឡើងបើសិនមានការជំរុញerythropoiesisពេលមានការកើនឡើងhemolysis។
·
ប្រសិទ្ធភាពនៃerythropoiesisទាំងមូលអាចវាស់បានដោយចំនួនreticulocytes។បើចំនួនវាថយចុះគេត្រូវគិតលើភាពមិនប្រក្រតីនៃការផលិត
ព្រោះអាយុនៃគ្រាប់ឈាមក្រហមមិនអាចពន្យាបានឡើយ។ផ្ទុយទៅវិញបើចំនួនវាកើន(reticulocytosis)បញ្ជាក់ថាគ្រាប់ឈាមក្រហមមានអាយុខ្លី ឧទាហរណ៍៖ការហូរឈាមនិងhemolysis។ការកើនចំនួនreticulocyteបណ្តោះ-អាសន្តជាសញ្ញានៃការជំរុញerythropoiesis(ក្រោយការបាត់បង់ឈាមស្រួចស្រាវ,hemolysisនិងក្រោយការតម្រែតម្រូវការ ផលិតគ្រាប់ឈាមដែលខុសប្រក្រតី)។
·
ពេលគ្រាប់ឈាមក្រហមត្រូវបានកម្ទេចដោយម៉ាក្រូផាស,bilirubinដែលកើតពីhemeត្រូវបានបញ្ចេញទៅក្នុងទឹកប្រម៉ាត់បន្ទាប់ពីconjugationនៅក្នុងថ្លើមរួចមក។កំហាប់unconjugated bilirubin(indirect)ក្នុងសេរ៉ូមកើនឡើងកាលណាមានhemolysisប៉ុន្តែករណីខ្លះវាកើនឡើងបើសិនការខូចអេម៉ូក្លូប៊ីនកើនឡើងដោយសារerythropoiesisគ្មានប្រសិទ្ធភាព។
·
អាយុគ្រាប់ឈាមក្រហមរួមនិងបរិមានសរុបរបស់វាអាចត្រុវបានវាស់ដោយការដៅគ្រាប់ឈាមក្រហមដែលបណ្តុះក្នុងកែវជាមួយក្រូមសកម្ម(ភ្ជាប់ក្រូមទៅនឹងច្រវ៉ាក់HB-β)បន្ទាប់មកចាក់វាទៅក្នុងឈាមវិញ។កាលណា 5!Crត្រូវបានបញ្ចេញចោលតាមតម្រងនោមពេលhemolysis,គេអាចវាស់អាយុរបស់គ្រាប់ឈាមក្រហមបានតាមរយៈការបាត់បង់វិទ្យុសកម្មដែលវាស់ជារៀងរាល់ថ្ងៃ។បរិមាណកោសិកា(គ្រាប់)ឈាមក្រហមសរុបអាចវាស់បានតាមរយៈចំនួន5!Crដែលបានចាក់និងកំហាប់5!Crក្នុងឈាមនៅខណៈដំបូងដោយប្រើគោលការណ៍indicator
dilution។
·
ការវាស់erythropoietin។កំហាប់វាក្នុងផ្លាស្មាថយចុះបង្ហាញថាanemiaដោយសារបញ្ហា(nephrogenic)។ទោះយ៉ាងណា,anemiaភាគច្រើនមានកំហាប់erythropoietinក្នុងឈាមកើនឡើង(ដោយcompensation)។
No comments:
Post a Comment