Get paid to share your links!

Monday, November 17, 2014

ស្បែករបស់អ្នក

ស្បែកជាសរីរៈធំជាងគេនៃរាងកាយយើង,ចំពោះមនុស្សធំ វាមានផ្ទៃប្រមាណ២ម៉ែត្រការ៉េ ទំងន់ប្រហែល៤.៥ទៅ៥គីឡូ កម្រាស់០.៥ម.មនៅត្របកភ្នែក ទៅ៤ម.មនៅកែងជើង។
គេចែកស្បែកជា២ស្រទាប់សំខាន់ ហើយវាមានតួនាទី៦សំខាន់៖
១/‍‍ រក្សាកម្តៅរាងកាយ
២/ ស្តុកឈាម
៣/ ការពាររាងកាយពីបរិស្ថានខាងក្រៅ
៤/ ចាប់យកអារម្មណ៍ ក្តៅ ត្រជាក់ជាដើម
៥/ ស្រូបនិងបញ្ចេញចោលសារធាតុមួយចំនួន
៦/ សំយោគវីតាមីនដេ។

Saturday, November 15, 2014

ការទទួលទានទឹកដោះគោច្រើនបន្ថយអាយុរបស់អ្នក

គំនិតអំពីការប្រើប្រាស់ទឹកដោះគោដើម្បីសុខភាពឆ្អឹងកំពុងតែរលាយទៅយ៉ាងរហ័សពេលដែលការស្រាវជ្រាវបន្តបញ្ចេញបង្ហាញដំណាលអំពីការផ្សាយពាណិជ្ជកម្មអាហារដ៏ធំនេះ។
មនុស្សជាពាហនៈតែមួយប្រភេទគត់ដែលបន្តទទួលទានទឹកដោះបន្ទាប់ពីវ័យកុមារទៅហើយនោះ។

គ្រប់គ្រងកម្រឹតម៉ាញេស្យូមបានត្រឹមត្រូវជួយបន្ថយការប្រឈមជំងឺទឹកនោមផ្អែម៣៧%

ម៉ាញេស្យូូមជាខនិកដ៏សំខាន់មួយសម្រាប់សុខភាពដែលគេច្រើនមើលរំលង,ការពិតវាចាំបាច់សម្រាប់តម្រូវការសារពាង្គកាយយ៉ាងច្រើន។វាទទួលខុសត្រូវក្នុងប្រតិកម្មជាង៣០០ រួមមានរក្សាឲ្យអ្នកមានថាមពល,ជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល,ផ្តល់នូវសុខភាពបេះដូងនិងជួយរំលាយអាហារប្រូតេអ៊ីន,ខ្លាញ់និងកាបូអ៊ីដ្រាត។
ការសិក្សាថ្មីមួយបានបង្ហាញថាមនុស្សសុខភាពធម្មតាដែលទទួលជាតិម៉ាញេស្យូមច្រើនជួយបន្ថយ៣៧%នៃការវិវត្តទៅជាលើសជាតិស្ករឬលើសអាំងស៊ុយលីនក្នុងឈាមដែលជាកត្តានាំដល់ជំងឺទឹកនោមផ្អែម។អ្នកជំងឺដែលមានរោគសញ្ញាត្រៀមទឹកនោមផ្អែមទទួលបានអត្ថប្រយោជន៍ច្រើនគួរឲ្យកត់សម្គាល់គឺជួយបន្ថយអត្រាវិវត្តជាជំងឺទឹកនោមផ្អែមបាន៣២%។
ការបរិភោគបានច្រើននូវគ្រាប់ធញ្ញជាតិ,ត្រី,បន្លែ,សូកូឡាខ្មៅជួយបន្ថយអត្រាប្រឈមជំងឺទឹកនោមផ្អែមបាន។
health

វីតាមីនបេប្រហែលជាមិនអាចជួយកាត់បន្ថយការបាត់បង់ការចងចាំបានទេ

ការសិក្សាកាលពីឆ្នាំ២០១០បានបង្ហាញពីទំនាក់ទំនងរវាងវីតាមីនបេ១២និងការបាត់បង់ការចងចាំ។អាស៊ីតអាមីណេ អូម៉ូស៊ីស្តេអ៊ីនអាចបំពុលកោសិកាប្រសាទនិងអង់ដូតេល្យ៉ាលនៃសសៃឈាមហើយគេបានរកឃើញថាអូម៉ូស៊ីស្តេអ៊ីនខ្ពស់មានទំនាក់ទំនងនិងការបាត់ការចងចាំនិងជំងឺAlzheimer។ដោយសារកម្រឹតអូម៉ូស៊ីស្តេអ៊ីនអាចថយចុះដោយការឲ្យវីតាមីនបេ១២និងអាស៊ីតហ្វលិក,គេរំពឹងថាវាអាចជួយការចងចាំនិងការពារពីជំងឺAlzheimerបាន។
   តែបើតាមការសិក្សាចុងក្រោយនេះបានរកឃើញថាមិនមានភាពប្រសើរជាងរវាងអ្នកទទួលទានវីតាមីនបេ១២និងអាស៊ីតហ្វលិកនិងអ្នកដែលមិនទទួលទាននោះឡើយ។
   ទោះយ៉ាងណាគេសង្ស័យថាវីតាមីនដេអាចទៅបន្ថយឥទ្ធិពលនៃវីតាមីនបេ១២និងអាស៊ីតហ្វលិកលើសមត្ថភាពខួរក្បាល ត្បិតកំឡុងការសិក្សាអ្នកចូលរួមក៏បានទទួលនូវវីតាមីនដេផងដែរ។
Vitamins


ការយល់សុបិន្ត

សុបិន្តជាបណ្តុំរូបភាពកើតពីអារម្មណ៍និងមនោសញ្ចេតនាកំឡុងពេលយើងកំពុងដេក។
ខាងក្រោមនេះជាលក្ខណៈពិសេសនៃការយល់សប្ត៖
 ១/ ទោះអ្នកមិនអាចចងចាំការយល់សប្តបានតែគេជឿថាមនុស្សគ្រប់រូបយល់សប្ត៣ទៅ៦ដងក្នុងមួយយប់ៗ។
 ២/ រាល់ការយល់សប្តម្តងៗមានរយៈពេលពី៥ទៅ២០នាទី។
​ ៣/ ប្រហែល៩៥% យើងភ្លេចការយល់សប្តទាំងនោះពេលដែលយើងភ្ញាក់ឡើង។
​ ៤/ អាចជួយអ្នកឲ្យរៀននិងចងចាំបានយូរតាមរយៈការយល់សប្ត។
 ៥/ បើធៀបនិងបុរស ស្ត្រីច្រើនតែយល់សប្តពីរឿងគ្រួសារ កូនៗនិងកិច្ចការក្នុងផ្ទះជាង។
 ៦/ ៤៨%នៃមនុស្សក្នុងសុបិន្តជាមនុស្សដែលអ្នកធ្លាប់ស្គាល់។
 ៧/ បនុស្សពិការភ្នែកយល់សប្តទាក់ទងនឹងវិញ្ញាណ(sensory)ផ្សេងៗច្រើនជាងអ្នកភ្នែកភ្លឺ។
 ៨/ ស្រាជះឥទ្ធិពលទៅលើទាំងការដេកនិងការយល់សប្តរបស់យើង។
 ៩/ ជួនកាលអ្នកអាចនឹកឃើញរឿងរ៉ាវដែលបានយល់សប្ត នៅពីរបីថ្ងៃក្រោយមក។

characters in the mind
girl fisherman throwing harpoon to catch gold fish