ក្នុងការស្រាវជ្រាវលើស្ត្រីដែលទទួលការផ្សាំស្បូន៩នាក់,ស្ត្រីដែលទទួលបានស្បូនបរិច្ចាគពីគ្រួសារមិត្តភក្តិអាយុ៦១ឆ្នាំម្នាក់,ដោយអូវែគាត់នៅល្អដូច្នេះគាត់អាចផលិតស៊ុតបានដែលក្រោយមកគេយកវាទៅភ្ញាស់ជាមួយមេជីវិតឈ្មោលនៅក្រៅសារពាង្គកាយមុនពេលយកទៅដាក់ក្នុងស្បូនផ្សាំនោះ។
- Home
- News
- Book
- Anatomy
- Physiology
- Pathology
- Anesthesiology
- Biolo-Histology
- Cardiology-ECG
- Chemistry
- Clinical Examination
- Dermatology
- Medical Dictionary
- Embryology
- Endocrinology
- Gastroenterology
- Genetics
- Gynecology
- Internal Medicine-Infectious diseases
- Q&A
- Medical Terminology
- Microbiology
- Neurology
- ENT-Ophthalmology
- Pediatrics
- Pharmacology
- Psychiatry
- Radiology
- Surgery
- Toxicology
- Traumatology-Emergency
- Urology
- French Medical Document
- Picture
- Audio
- Video
- Entertainment
- Clinical Case
- Motivation
- Software
Sunday, October 26, 2014
ការឆាម្ហូបដោយប្រេងអូលីវប្រសើរជាងប្រេងរុក្ខជាតិ
ប្រេងឆាអាចបំបែកនិងផលិតបានជាជាតិពុលពេលសីតុណ្ហភាពក្តៅខ្លាំង។
ការសិក្សាពីការឆាចៀនអាហារគេបានរកឃើញថា បើធៀបនឹងប្រេងសណ្តែក,ពោតនិងប្រេងផ្កាឈូករ័តន៍ គឺប្រេងអូលីវមានស្ថេរភាពល្អជាងគេ។
ការសិក្សាពីការឆាចៀនអាហារគេបានរកឃើញថា បើធៀបនឹងប្រេងសណ្តែក,ពោតនិងប្រេងផ្កាឈូករ័តន៍ គឺប្រេងអូលីវមានស្ថេរភាពល្អជាងគេ។
តើការដេកហាលថ្ងៃអាចជួយការពារកុំឲ្យធាត់និងកើតទឹកនោមផ្អែមឬ?
ការសិក្សាថ្មីមួយបានរកឃើញថាការហាលកាំរស្មីស្វាយអ៊ុលត្រាជួយកាត់បន្ថយការឡើងទម្ងន់និងជំងឺទឹកនោមផ្អែមនៃសត្វកណ្តុុរដែលគេចិញ្ចឹមឲ្យចំណីសម្បូរខ្លាញ់ច្រើន។អ្នកស្រាវជ្រាវនិយាយថាវាជាការជួយទប់ទល់ពីសមាសធាតុណៃទ្រិកអុកសាយដ៍(nitric oxide។
Friday, October 24, 2014
Sunday, October 19, 2014
ការចាស់និងអាយុសង្ឃឹមរស់
ការចាស់ជាដំណើរធម្មតានិងមិនអាចចៀសផុតបាននិងបញ្ចប់ទៅដោយការស្លាប់។ខណៈអាយុសង្ឃឹមរស់មធ្យម
កម្របាន១០ឆ្នាំណាស់កាលពី៥០ ០០០ឆ្នាំមុន និងប្រហែល២៥ឆ្នាំសម្រាប់ប្រជាជនរ៉ូមបុរាណ
តែសព្វថ្ងៃគឺ៣៨ឆ្នាំសម្រាប់ប្រទេសសៀរ៉ាលីអូន និង ៨០ឆ្នាំក្នុងប្រទេសជប៉ុន។វាអាស្រ័យយ៉ាងខ្លាំងដោយការថយចុះអត្រាមរណៈកុមារនិងប្រសិទ្ធភាពនៃការព្យាបាល(ពិសេសចំពោះកូនក្មេង)ដែលធ្វើឲ្យអាយុសង្ឃឹមរស់នៃប្រជាជាតិប្រទេសឧស្សាហកម្មមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ក្នុងកំឡុង១០០ឆ្នាំចុងក្រោយនេះ។ជាលិទ្ធផល,ជំងឺមនុស្សចាស់ជាមូលហេតុចម្បងនៃការស្លាប់ដោយប្រហែល៥០%គឺជំងឺសសៃឈាមនិងបេះដូង
ហើយ២៥%គឺជំងឺមហារីក។
Saturday, October 11, 2014
មហារីកសួតអាចសម្ងំខ្លួនរហូតដល់២០ឆ្នាំ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមហារីកសួតអាចលាក់ខ្លួនរហូតជាង២០ឆ្នាំមុនពេលវាក្លាយជាទម្រង់ជំងឺសកម្មនិងធ្ងន់ធ្ងរភ្លាមៗ
នេះបញ្ជាក់ថាបើយើងអាចរកឃើញទាន់ពេលក្នុងដំណាក់កាលថ្មី គេអាចធ្វើការព្យាបាលនិងកម្រឹតជាក៏មានច្រើនដែរ។
នេះបញ្ជាក់ថាបើយើងអាចរកឃើញទាន់ពេលក្នុងដំណាក់កាលថ្មី គេអាចធ្វើការព្យាបាលនិងកម្រឹតជាក៏មានច្រើនដែរ។
របកគំហើញថ្មីសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១
អ្នកវិទ្យាសាស្ត្របានប្រើកោសិកាដើម(stem cell)ដើម្បីបង្កើតជាកោសិកាលំពែងដែលបានផលិតអាំងស៊ុយលីនឆ្លើយតបនឹងជាតិស្ករដោយជោគជ័យហើយបានបំបាត់ជំងឺទឹកនោមផ្អែមចេញពីសត្វកណ្តុុរ។
កោសិកាដើមជាកោសិកាដែលមិនទាន់មានការបម្លែង ហើយអាចត្រូវបម្លែងជាកោសិកាឯកទេសផ្សេងៗដូចជាកោសិកាស្បែក សាច់ដុំ និងឆ្អឹងជាដើម។
កោសិកាដើមជាកោសិកាដែលមិនទាន់មានការបម្លែង ហើយអាចត្រូវបម្លែងជាកោសិកាឯកទេសផ្សេងៗដូចជាកោសិកាស្បែក សាច់ដុំ និងឆ្អឹងជាដើម។
Thursday, October 09, 2014
Monday, October 06, 2014
អ្វីដែលអ្នកមិនគួរទទួលទានពេលកំពុងរៀន
អាហារ៣មុខខាងក្រោមនេះអ្នកមិនគួរបរិភោកពេលកំពុងរៀនឡើយ៖
១/អាហារនិងភេសជ្ជៈសម្បូរជាតិស្ករៈ
ស្ករ(គ្លុយកូស)ចាំបាច់សម្រាប់ខួរក្បាលក៏ពិតមែនហើយ
តែសំខាន់នៅត្រង់ថាអាហារភាគច្រើនផ្ទុកស្ករចម្រាញ់(processed and refined sugar)ដែលមានផលអវិជ្ជមានសម្រាប់ការឆ្លើយតបរបស់អាំងស៊ុយលីន។វាអាចនាំដល់ជំងឺទឹកនោមផ្អែមទៀតផង។
ដោយហេតុខួរក្បាលត្រូវការស្ករគ្លុយកូសច្រើន,កាលណាមិនអាចដោះស្រាយកម្រឹតស្ករក្នុងឈាមបានវាធ្វើឲ្យរាំងស្ទះដល់ការរៀនរបស់យើងទៅវិញ។ហើយគេដឹងថាស្ករប្រភេទនេះមិនដែលរត់ទៅដល់របាំងភ្នាសឈាមខួរក្បាលទេ។
២/អាហារកញ្ចប់និងសម្រន់(processed and fast food)
ដើម្បីបានថាមពលពីសមាសធាតុនេះរាងកាយត្រូវប្រើថាមពលទៅបំបែក,តែដូចបានរៀបរាប់ខាងលើស្ករនេះមិនអាចប្រើប្រាស់ដោយខួរក្បាលបានធ្វើឲ្យខួរក្បាលកាន់តែខ្វះថាមពល។ម្យ៉ាងទៀតពពួកអាហារកញ្ចប់និងកំប៉ុងទាំងនេះមានផ្ទុកសារធាតុគីមីផ្អាប់និងបន្ថែមពណ៏ជាដើមដែលប៉ះពាល់ជាអវិជ្ជមានដល់ខួរក្បាល។
៣/អាហារដែលប្រើខ្លាញ់សំយោគ(trans-fats):
គេប្រើខ្លាញ់នេះដើម្បីជួយរក្សាគុណភាពអាហារដូចជាអាហារបំពង,នំស្រួយ(cracker)និងពោតលីង(microwave popcorn)ជាដើមដែលនឹងប៉ះពាល់បេះដូង។វាទៅបំផ្លាញសសៃឈាមក្រហម,ហើយសសៃឈាមតូចៗត្រូវប៉ះពាល់មុនគេពិសេសសសៃឈាមខួរក្បាលនេះឯង។
ផ្ទុយទៅវិញ បើអ្នកចង់ពង្រឹងខួរក្បាល អ្នកគួរបរិភោគអាហារនៅពេលបាយឲ្យបានច្រើនគួរសមហើយបន្ថែមការបរិភោគបន្លែផ្លែឈើស្រស់,គ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនពីធម្មជាតិឲ្យបានច្រើន។

បែកធ្លាយរឿងអាថ៌កំបាំងពីការការពារខ្លួនពីអេបូឡា
តើអេបូឡារាលដាលដូចម្តេច?
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺអាមេរិកCDCកំពុងតែកុហកមហាជនថាអេបូឡាអាចឆ្លងទាល់តែ
មានការប៉ះផ្ទាល់(direct contact),ការពិតមិនមែនដូច្នេះឡើយ។អ្នកអាចឆ្លងអេបូឡាដោយការប៉ះពាល់ដោយប្រយោលជាមួយឈាម,ទឹកមាត់,សំបោរនិងធាតុរាវដែលហូរចេញពីរាងកាយអ្នកជំងឺ ហើយវាអាចកើតឡើងដោយការសាយតាមខ្យល់ក្នុងរយៈចម្ងាយខ្លីដោយការក្អក កណ្តាស់ជាដើម។
តើការប៉ះផ្ទាល់មានន័យដូចម្តេច?
CDCបានឲ្យនិយមន័យថាវាជាការប៉ះផ្ទាល់នូវឈាម,ទឹកមាត់,សំបោរ,កម្អួត,ទឹកនោម,លាមកនៃ
អ្នកជំងឺអេបូឡា(ទោះនៅរស់ឬស្លាប់)ទៅនឹងភ្នែក,មាត់,ច្រមុះឬស្នាមសបួសដាច់កោសរលាត់របស់អ្នក។ តែម្យ៉ាងទៀតCDCក៏បាននិយាយដែរថាការប៉ះផ្ទាល់មានន័យថាជាការប៉ះពាល់ដោយប្រយោល
ទៅវិញគឺមានន័យថាឲ្យតែអ្នកបានប៉ះពាល់ជាមួយធាតុរាវដែលចេញពីរាងកាយអ្នកជំងឺ។
តើការប្រើម៉ាសN95អាចការពារអ្នកបានទេ?
ទេ,ដើម្បីការពារខ្លួនអ្អកគួរប្រើរបាំងមុខការពារដង្ហើម(full face respirators)វិញ។
ការពិតម៉ាសនេះគេប្រើសម្រាប់អ្នកជំងឺពាក់កុំឲ្យឆ្លងទៅអ្នកដ៏ទៃមិនមែនសម្រាប់ការពារអ្នកពាក់មិនឲ្យឆ្លងជំងឺដែលឆ្លងតាមខ្យល់នោះឡើយព្រោះម្យ៉ាងពាក្យN95នេះចង់បញ្ជាក់ថាវាការពារបានតែ៩៥%ប៉ុណ្ណោះពីភាគល្អិតក្នុងខ្យល់។ពេលអ្អកប្រើរបាំងមុខការពារដង្ហើម(full face respirators)សូមចាំថាត្រូវបោកគក់នឹងសាប៊ូហើយសឹមចោលវាក្នុងធុងត្រឹមត្រូវ។
Sunday, October 05, 2014
zoombie ចម្លែកៈអ្នកស្លាប់ដោយជំងឺអេបូឡា២នាក់រស់ឡើងកំឡុងពេលបុណ្យសព
នៅពេលបញ្ជូនពីកន្លែងបុណ្យសពទៅកាន់ផ្នូរជនរងគ្រោះដែលគេសន្មត់ថាបានស្លាប់ដោយជំងឺអេបូឡាដឹងខ្លួនឡើងវិញនៅក្នុងប្រទេសលីបេរីយ៉ា។
ប្រៀបដូចជាភាពយន្តអញ្ចឹងដែលស្ត្រី២នាក់អាយុ៤០និង៦០ឆ្នាំក្រោកឡើងធ្វើឲ្យផ្អើលដល់អ្នកហែរហមគ្រប់គ្នា។ស្ត្រីទាំង២នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅកន្លែង២ផ្សេងគ្នានៃសង្កាត់Nimba។
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺអាមេរិកCDCឲ្យដឹងថាអាចមាន២១០០០ករណីជំងឺអេបូឡាទាំងដែលបាននិងមិនបានរាយការណ៍ក្នុងប្រទេសលីបេរីយ៉ានិងសេរ៉ាលីអូន,ជាង៦០០០ករណីត្រូវបានបញ្ជាក់និងប្រមាណ៣០០០នាក់បានស្លាប់ដោយគិតចាប់ពីពេលផ្ទុុះឡើងនៅខែធ្នូឆ្នាំមុន។
CDCនិយាយថាករណីអេបូឡាសរុបអាចនឹងកើនដល់១.៤លានករណីនៅត្រឹមខែមករាខាងមុខនេះបើសិនជាគ្មានការទប់ស្កាត់និងផ្លាស់ប្តូរទម្លាប់ប្រជាជនក្នុងសហគមន៍ទេនោះ។

ស្ត្រីអាយុ២៤ឆ្នាំម្នាក់មិនមានខួរតូច
តើគួរជឿទេថាមានស្ត្រីម្នាក់អាចរស់ដល់អាយុ២៤ឆ្នាំដោយគ្មានខួរតូច?តាមពិតនាងថែមទាំងបានឲ្យកំណើតកូនម្នាក់ទៀតផង។នាងរស់នៅខេត្តshadonប្រទេសចិន។
ក្រោយពីមានអាការៈវិលមុខនិងចង្អោរ នាងក៏មកជួបគ្រូពេទ្យ។ស្ទើរពេញមួយជីវិតនាង នាងមានការពិបាកក្នុងការនិយាយនិងបញ្ចេញកាយវិកា។នាងមិនចេះនិយាយរហូតដល់អាយុ៦ឆ្នាំនិងមិនចេះដើរដល់អាយុ៧ឆ្នាំ។
ក្រោយពេលធ្វើការថតCT scanគ្រូពេទ្យសម្គាល់ភ្លាមថានាងកំពុងមានបញ្ហាគឺនាងមិនមានខួរតូចឡើយ។យ៉ាងហោចណាស់កោសិកាប្រសាទ៥០%ក្នុងខួរក្បាលនាងបានបាត់បង់តែនាងនៅអាចមានសមត្ថភាពចលនា(motor skills)ដ៏គួរឲ្យកត់សម្គាល់។

តើការឆាឆៅក្មេងប៉ះពាល់ដូចម្តេចខ្លះដល់ពេលគេពេញវ័យ
កុមារដែលទទួលរងនូវការឆាឆៅផ្សេងៗប្រឈមយ៉ាងខ្លាំងនឹងគុណភាពជីវិតពេលពួកគេពេញវ័យមិនត្រឹមតែបញ្ហាផ្លូវចិត្តទេ,តែរួមទាំងសុខភាពរាងកាយនិងសមត្ថភាពបញ្ញាផងដែរ។
នាយកដ្ឋានសេវាសុខភាពពលរដ្ឋអាមេរិកបានបង្ហាញថាការឆាឆៅភាគច្រើនគឺតាមរយៈ
ពាក្យសម្តីនិងពីសង្គមដូចជា៖
ការហៅឈ្មោះក្រៅ(បង្អាប់), ការចំអកលេងសើច,ការបញ្ចេញរឿងអាស្រូវឬកុហក,ការច្រាន វាយ ទាត់ធាក់,ការបណ្តេញពីផ្ទះ,ការគម្រាម,ការលួចរបស់របរ,ការប្រើកាយវិកាឬ
សម្តីអាសអាភាសជាដើម។
ការស្រាវជ្រាវបង្ហាញថាការទទួលរងការឆាឆៅជាប្រចាំនាំដល់ជំងឺបាក់ទឹកចិត្តនិងតប់ប្រមល់ខ្លាចសង្គមហើយឈានទៅរកការធ្វើអត្តឃាតទៀតផង។
ការស្រាវជ្រាវកន្លងមកបង្ហាញថាមនុស្សធំដែលធា្លប់រងការឆាឆៅពីក្មេងមានកម្រឹតCRPខ្ពស់,នេះបង្ហាញថារាងកាយកំពុងប្រតិកម្មតបនឹងការពុល(toxic stress)ដែលដូចគ្នានឹងការប្រយុទ្ធប្រឆាំង
ការឆ្លងរោគដែរ។
រឹតតែគួរឲ្យចាប់អារម្មណ៏នោះគឺការស្រាវជ្រាវបានរកឃើញថាអ្នកដែលធ្លាប់តែឆាឆៅគេនោះមានកម្រឹតCRPទាបខ្លាំងគឺទាបជាងអ្នកដែលមិនធ្លាប់រងការឆាឆៅទៅទៀត។
គេរកឃើញថាជនរងគ្រោះហាក់ប្រឈមខ្លាំងជាងអ្នកដែលមិនធ្លាប់រងការឆាឆៅ៦ដងទៅនឹងជំងឺធ្ងន់ធ្ងរ,ការជក់បារីជាប្រចាំ និងវិវត្តទៅរកជំងឺវិកលចារឹក។
បើក្មេងរងកាឆាឹឆៅ,ឪពុកម្តាយនិងគ្រូត្រូវមានតួនាទីសំខាន់ដោយប្រាកដថានឹងមិនមានរឿងបែបនោះកើតឡើងទៀតទេ។ស្ទើរជាទូទៅទៅហើយដែលគេតែងចាត់ទុកថាការឆាឆៅនេះជារឿងធម្មតាទៅវិញ។

ឥទ្ធិពលនៃមហារីក
បើសិនចំណែកកោសិកាដោយអនាធិបតេយ្យកើតឡើងកោសិកាបន្តលូតលាស់ដោយមិនធ្វើការបម្លែង(dedifferention)។បើរឿងនេះកើតឡើងកោសិកាដែលប្រែប្រួលនឹងត្រូវសម្គាល់និងកម្ចាត់ចោលដោយប្រព័ន្ធភាពស៊ាំ។កោសិកាមហារីកដែលអាចគេចផុតពីការចាប់នេះបានដោយឧទាហរណ៍ៈវាបង្ហាញligandសម្រាប់កន្លែងទទួលCD95លើផ្ទៃភ្នាសរបស់វាហើយនាំឲ្យឡាំផូស៊ីតស្លាប់។ប្រព័ន្ធភាពស៊ាំចុះខ្សោយ(ឧទាហរណ៍ៈឆ្លងមេរោគHIV)ក៏ជួយឲ្យកោសិកាមហារីកគេចផុតពីការស្លាប់ដែរ។
ការវិវត្តន៍នៃកោសិកាមហារីក
ជាធម្មតាចំណែកកោសិកាសម្របខ្លួនបានយ៉ងល្អតាមរយៈការបញ្ចញនូវភ្នាក់ងារលូតលាស់ក្នុងតំបន់ដើម្បីបំពេញតម្រូវការជាក់លាក់របស់កោសិកា។ភ្នាក់ងារលូតលាស់(GFs)ភ្ញោចកន្លែងទទួលនៃភ្នាសកោសិកាដែលទាំង មានឬភ្ញោចសកម្មភាព ទីរ៉ូស៊ីនគីណាស។ដោយមានការជួយពីប្រូតេអ៊ីនសម្របសម្រួល(GRB2),ភ្នាក់ងារបណ្តូរGDP/GTP(SOS)ភ្ជាប់ខ្លួនទៅនឹងសំណល់ផូស្វូទីរ៉ូស៊ីនបន្ទាប់មកដាស់សកម្មភាពប្រូតេអ៊ីនតូច Ras។បន្ទាប់មក តាមរយៈserine/threonine kinase Raf ភ្ញោចបណ្តាក់សញ្ញា១(mitogen-activated protein kinase cascade[MAPK cascade])ឲ្យដាស់សកម្មភាពភ្នាក់ងារកត់ចម្លង នាំឲ្យមានការសម្តែងនៃសែន សំខាន់សម្រាប់ចំណែកកោសិកា។ភ្នាក់ងារកត់ចម្លងសំខាន់ៗរួមមាន៖Fos, Jun, Myc, Myb, Rel, E2F, និងDP1។អ័រម៉ូនទីរ៉ូអ៊ីតភ្ជាប់នឹងកន្លែងទទួលលើណ្វៃយ៉ូ(ErbA),បន្ទាប់មកhormone/receptor complexផ្តល់នូវការសម្តែងសែននិងចំណែកកោសិកា។
ការស្លាប់នៃកោសិកាតាមកំណត់(apoptosis)
រៀងរាល់ថ្ងៃមានកោសិការាប់រយពាន់លានបានស្លាប់នឹងបានជំនួសវិញដោយកោសិកាដែលបានពីការធ្វើចំណែក។ផ្ទុយពីនេក្រូស អាប៉ុបតូសជាការស្លាប់ដោយមានការកំណត់ ហើយដូចទៅនឹងចំណែកកោសិកាដែរត្រូវបានគ្រប់គ្រងដោយយន្តកម្មសរីរៈដ៏វិចិត្រមួយ។វាជាអ្នកតម្រូវជាលិកាទៅនឹងបម្រែបម្រួលតម្រូវការ,កម្ចាត់ចោលកោសិកាដែលលើសកំឡុងការវិវត្តអំប្រ៊ីយ៉ុង និងកម្ចាត់ចោលកោសិកាគ្រោះថ្នាក់ដូចជាកោសិកាមហារីក,កោសិកាឆ្លងរោគ,កោសិកាភាពស៊ាំដែលប្រឆាំងអង់ទីសែនរាងកាយខ្លួនឯង។
ការស្លាប់នៃកោសិកាដោយ នេក្រូស
ការរស់រាននៃកោសិកាអាស្រ័យលើការរក្សាបាននូវចំណុះនិងមជ្ឍដ្ឋានខាងក្នុងកោសិកា។ពេលដែលភ្នាសកោសិកាជ្រាបទឹកខ្លាំង ហើយទឹកធ្វើដំណើរទៅតាមបម្រែបម្រួលអូស្មូស, ដូចនេះកោសិកាពឹងលើលំនឹងអូស្មូសដើម្បីរក្សាចំណុះរបស់ខ្លួន។ដើម្បីទប់ទល់នឹងកំហាប់ក្នុងកោសិកាដ៏ខ្ពស់នៃប្រូតេអ៊ីន,អាស៊ីតអាមីណេ,និងសារធាតុសរីរាង្គផ្សេងៗបាន កោសិកាត្រូវបន្ថយនូវកំហាប់អ៊ីយ៉ុងកោសិកា។វាអាចប្រព្រឹត្តទៅបានអាស្រ័យលើNa+/K+-ATPaseដែលរុញ Na+ចេញពីកោសិកានិងប្តូរយកបូតាស្យូមវិញ។តាមធម្មតាភ្នាសកោសិកាជ្រាបតិចតួចចំពោះសូដ្យូម តែជ្រាបខ្លាំងចំពោះប៉ូតាស្យូម,នាំឲ្យប៉ូតាស្យូមសាយចេញជាថ្មី។ការចេញរបស់ប៉ូតាស្យូមបង្កើតបាន ប៉ូតង់ស្យែលអវិជ្ជមាននាំឲ្យ អ៊ីយ៉ុងក្លរ ចេញពីកោសិកាដែរ។បណ្តូរអ៊ីយ៉ុងនេះ(ត្រូវការប្រើATP)បន្ថយកំហាប់ សូដ្យូមនិងក្លររហូតដល់ប្រហែល២៣០មីលីអូស្មូស/លីត្រ ដែលច្រើនជាងកំណើនកំហាប់ប៉ូតាស្យូមក្នុងកោសិកា(ប្រហែល១៤០ មអ/ល)។
ភាពមិនប្រក្រតីនៃការចម្លងសញ្ញាក្នុងកោសិកា
ជាផ្លូវការ,អ័រម៉ូនមិនមានឥទ្ធិពលផ្ទាល់លើមុខងារកោសិកានោះទេ តែគឺតាមរយៈសញ្ញាបន្ទាប់បន្សំក្នុងកោសិកា(secondaryintracellular signals)។ការចម្លងសញ្ញាទាំងនេះត្រូវបានរំខានដោយជំងឺមួយចំនួនហើយក៏អាចរងផលប៉ះពាល់ពីថ្នាំនិងជាតិពុលខ្លះផងដែរ។
អ័រម៉ូនខ្លះភ្ជាប់ខ្លួនទៅនឹង កន្លែងទទួលនៃភ្នាសកោសិកា។ តាមរយៈ guanine nucleotide-binding protein( G proteins),អន្តរកម្មរវាង hormone-receptorធ្វើឲ្យមានការបញ្ចេញអ្នកនាំសារទី២ (second messenger) ដែលមកចម្លងសញ្ញារបស់អ័រម៉ូនក្នុងកោសិកា។អ័រម៉ូន១អាចនាំឲ្យកើតឡើងនូវអ្នកនាំសារទី២ផ្សេងៗគ្នា អាស្រ័យកោសិកាគោលដៅ និង កន្លែងទទួលរបស់វា។ ភាពមិនប្រក្រតីនានាអាចកើតឡើងបើសិនជា៖ ចំនួនកន្លែងទទួលថយចុះ , ចំណងរបស់កន្លែងទទួលជាមួយអ័រម៉ូនខ្សោយ ឬការភ្ជាប់ទៅនឹងបណ្តាក់សញ្ញា (Signaling cascade) មិនត្រឹមត្រូវ។
ការលូតលាស់ និងសម្របខ្លួនរបស់កោសិកា
ជាង១០០ឆ្នាំមកហើយដែល Rudolf Virchow មានគំនិតដំបូងគិតអំពីជំងឺកោសិកាមានន័យថា ជំងឺមួយគឺជាវិបត្តិនៃមុខងារកោសិកា។ កោសិកាគឺជាឯកត្តាតូចបំផុតនៃសភាវរស់(Wilhelm Roux) ដែលមានន័យថាកោសិកា(មិនមែនជាភាគល្អិតតូចដទៃទៀត) ស្ថិតនៅទីតាំងមួយ ដែលអាចបំពេញមុខងារមូលដ្ឋាន របស់សារពាង្គកាយមួយដែលគេស្គាល់ថាជា មេតាបូលីស បំលាស់ទី ការបន្តពូជ និង ដំណពូជ ។ ដំណើរការទាំង៣ខាងក្រោយនេះអាចប្រព្រឹត្តទៅបានដរាបណាមានចំណែកកោសិកាតែប៉ុណ្ណោះ បើទោះជាកោសិកាដែលលែងមានសមត្ថភាពធ្វើចំណែកទៀតហើយ អាចនៅមានសកម្មភាពមេតាបូលីស និង ចលនាខ្លះក៏ដោយ។
ថ្នាំគ្រាប់ដែលផ្ទុកដោយកូនម្ជុលតូចៗអាចនឹងក្លាយជាវិធីចាក់ថ្នាំបែបថ្មី
ក្រុមអ្នកស្រាវជ្រាវពីវិទ្យាស្ថានបច្ចេកវិទ្យានិងមន្ទីពេទ្យ ម៉ាសាឈូសេត បានបង្ហាញរបាយការណ៏សិក្សារបស់ខ្លួនដោយបានពិសោធន៍បញ្ចូលនូវថ្នាំគ្រាប់មានផ្ទុកកូនម្ជុលតូចៗទៅក្នុងផ្លូវអាហារជ្រូក។
មានថ្នាំជាច្រើនមិនអាចត្រូវថ្តល់ជាប្រភេទគ្រាប់បានទេដោយហេតុវានឹងត្រូវរំលាយនៅក្នុងក្រពះមុនពេលវាត្រូូវស្រូូបយក។ថ្នាំទាំងនោះរួមមាន៖ថ្នាំប្រឆាំងមហារីក,រលាកសន្លាក់និជំងឺ Crohn's diseaseជាដើម។ថ្នាំគ្រាប់ប្រភេទថ្មីនេះមានរន្ធម្ជុលតូចៗហើយអាចធ្វើដំណើរដល់ចំណុចដែលគេចង់បាននៅក្នុងផ្លូវរំលាយអាហារ,ពេលសំបកដែលអាចស្គាល់កម្រឹតpHរលាយនោះជាតិថ្នាំនឹងបញ្ចេញមកតាមកូនម្ជុលតូចៗទាំងនោះ។
ប្រើគ្រឿងស្រវឹងត្រឹមកម្រឹតមធ្យមអាចធ្វើឲ្យថយចុះសមត្ថភាពកោសិកាភេទឈ្មោល
តាមការស្រាវជ្រាវដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Prof. Tina Kold Jensenបង្ហាញថាបុរសដែលសេពជាតិអាល់កុលត្រឹម៥ឯកតា(៥០ម.ល អាល់កុលសុទ្ធឬប្រហែល៤០០ម.លស្រាដែលមានជាតិអាល់កុល១២%)ក្នុង១សប្តាហ៍ដែលជាកម្រឹតមធ្យមនោះគឺល្មមអាចប៉ះពាល់ដល់គុណភាពកោសិកាភេទឈ្មោលបានហើយ។
ចម្ងល់ពីអាថ៌កំបាំងដែលមេរោគផ្តាសាយបង្កការកើតហឺត
មិនទាន់យល់ច្បាស់, តែអ្នកស្រាវជ្រាវបានរកឃើញថានៅពេលកោសិកាសួតបានឆ្លងវីរុសRhinovirus , កោសិកាអ្នកកើតហឺតផលិត IL-25 cytokines ប្រហែល១០ដងច្រើនជាងកោសិកាមនុស្សសុខភាពធម្មតា។ តាមលិទ្ធផលនេះ,ក្រុុមស្រាវជ្រាវគិតថាថ្នាំដែលទប់ IL-25 cytokinesអាចជាមធ្យោបាយថ្មីសម្រាប់ការព្យាបាលជំងឺហឺត។
ការទទួលទានជាតិដែករបស់ម្តាយមានទំនាក់ទំនងនឹងជំងឺប្រសាទautismរបស់កូន
ជាតិដែកមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការលូតលាស់ខួរក្បាលដំបូងដោយវាផ្តល់នូវការផលិតអ្នកនាំសារប្រសាទ(neurotransmitter),ស្រោមកោសិកាប្រសាទ(myelination) និងមុខងារភាពស៊ាំ។ ហើយកត្តាទាំង៣នេះពាក់ព័ន្ធនឹងជំងឺautism។
ក្រុមស្រាវជ្រាវរកឃើញថាម្តាយដែលទទួលជាតិដែកទាបប្រឈមខ្លាំង៥ដងនឹងការកើតជំងឺautismរបស់កូនប្រសិនបើមា្តយមានអាយុលើស៣៥ឆ្នាំពេលដែលខ្លួនកំពុងមានផ្ទៃពោះនោះ,ឬប្រសិនបើនាងមានជងឺទឹកនោមផ្អែមឬលើសសម្ពាធឈាម។
Subscribe to:
Posts (Atom)