ការចាស់ជាដំណើរធម្មតានិងមិនអាចចៀសផុតបាននិងបញ្ចប់ទៅដោយការស្លាប់។ខណៈអាយុសង្ឃឹមរស់មធ្យម
កម្របាន១០ឆ្នាំណាស់កាលពី៥០ ០០០ឆ្នាំមុន និងប្រហែល២៥ឆ្នាំសម្រាប់ប្រជាជនរ៉ូមបុរាណ
តែសព្វថ្ងៃគឺ៣៨ឆ្នាំសម្រាប់ប្រទេសសៀរ៉ាលីអូន និង ៨០ឆ្នាំក្នុងប្រទេសជប៉ុន។វាអាស្រ័យយ៉ាងខ្លាំងដោយការថយចុះអត្រាមរណៈកុមារនិងប្រសិទ្ធភាពនៃការព្យាបាល(ពិសេសចំពោះកូនក្មេង)ដែលធ្វើឲ្យអាយុសង្ឃឹមរស់នៃប្រជាជាតិប្រទេសឧស្សាហកម្មមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ក្នុងកំឡុង១០០ឆ្នាំចុងក្រោយនេះ។ជាលិទ្ធផល,ជំងឺមនុស្សចាស់ជាមូលហេតុចម្បងនៃការស្លាប់ដោយប្រហែល៥០%គឺជំងឺសសៃឈាមនិងបេះដូង
ហើយ២៥%គឺជំងឺមហារីក។
មូលហេតុនៃភាពចាស់ជរាមិនទាន់ត្រូវគេដឹងច្បាស់នៅឡើយ។ទោះជាកោសិកាផ្សាំបណ្តុះក៏នឹងត្រូវចាស់ជរាដែរគឺនៅក្រោយចំនួនវដ្ដជាក់លាក់ណាមួយវានឹងឈប់ធ្វើចំណែកកោសិកា(fibroblastនៃសួតទារកអាចឆ្លងកាត់ប្រហែល៦០វដ្ដ)។មានក្រុមកោសិកាតិចតួចប៉ុណ្ណោះដែលមិនចេះស្លាប់(immortal)ដូចជាកោសិការភេទដើម,កោសិកាមហារីកនិងកោសិកាដើមផលិតគ្រាប់ឈាម(hemopoietic
stem cells)។អាយុនិងការចាស់ជរាត្រូវបានគ្រប់គ្រងមួយផ្នែកដោយសេនេទិច។ដោយហេតុនេះ
មុយតាស្យុងនៃសែនage-1របស់ពពួកព្រូននេម៉ាតូតអាចបង្កើនជីវិតពួកវាទ្វេរដង
តែចំពោះសែនដែលផលិតDNA-helicaseរបស់មនុស្សវិញអាចធ្វើឲ្យមានការចាស់មុនអាយុ(Werner’s
syndrome)។ថ្មីៗនេះគេបានរកឃើញសែនមួយគឺ(MORF4)។ពេលដែលគេដកវាចេញពីកោសិកាដែលផ្សាំធ្វើឲ្យវាមិនអាចស្លាប់(immortal)។បើគេយកសែន MORF4ទៅបញ្ចូលក្នុងកោសិកាមហារីកធ្វើឲ្យវាឈប់លូតលាស់សាយកូនចៅ។ចំពោះកោសិកាចាស់
MORF4បង្កើនអាយុវា ហើយឯproliferating cellវិញវាទៅបន្ថយ។មុតាស្យុងសែនage-1ធ្វើឲ្យមានកំណើនការទប់ទល់នឹង
រ៉ាឌីកាល់សេរី។ការបំផ្លាញនៃអុកស៊ីតកម្មជាមូលហេតុចំបងនៃការចាស់
ហើយជាការពិតដែលភ្នាសលីពីត,DNA,និងប្រូតេអ៊ីនត្រូវរងការបំផ្លាញដោយរ៉ាឌីកាល់អុកស៊ីសែន
និងកើនឡើងទៅតាមអាយុផងដែរ ខណៈសកម្មភាពអង់ស៊ីមដែលប្រឆាំងអុកស៊ីតកម្មថយចុះ។ម្យ៉ាងវិញទៀត
ការប៉ះពាល់ទៅលើសែនhelicaseធ្វើឲ្យមានកំណើនមុយតាស្យុងលើDNAសូម៉ាទិកយ៉ាងគ្រោះថ្នាក់ហើយក៏បន្ថយរយៈពេលនៃតេឡូមែដែលកម្រឹតដល់សមត្ថភាពកោសិកាដើម្បីធ្វើចំណែក។ជំងឺ
និងកត្តាប្រឈមតំណពូជ ជាច្រើនមានឥទ្ធិពលបន្ទាប់បន្សំទៅលើអាយុមនុស្សដូចជាប្រឈមនឹងការកើតមហារីកជាដើម។
នៅពេលអ្នកមានវ័យចាស់
ការថយចុះមុខងាររាងកាយក៏កើតឡើងដែរ,ឧទាហរណ៍៖សមត្ថភាពដកដង្ហើមធំ,បរិមាណបាញ់ឈាមចេញពីបេះដូង,សមត្ថភាពចាប់យកអុកស៊ីសែនអតិបរិមានិងការច្រោះនៃតម្រងនោមជាដើមសុទ្ធសឹងថយចុះទាំងអស់។ម៉ាសសាច់ដុំនិងឆ្អឹងថយចុះខណៈបរិមាណខ្លាញ់បែរជាកើនឡើង
នេះមកពីកត្តាអង់ដូគ្រីនជាចម្បង។ក្នុងចំណោមមូលហេតុទាំងនេះ
ការចុះខ្សោយជាមូលហេតុដែលកម្រឹតចំពោះមនុស្សចាស់ជរាភាគច្រើន។ការចុះខ្សោយនៃអាយុចាស់នេះស្តែងឡើងដោយការថយចុះកម្លាំងសាច់ដុំ,រេផ្លិចយឺត,អលំនឹងនិងចលនា,និងខ្សោយកម្លាំង។ជាលិទ្ធផលគឺការដួល
បាក់ឆ្អឹង ថយចុះសកម្មភាពប្រចាំថ្ងៃ
និងបាត់ភាពឯករាជ។ការខ្សោយសាច់ដុំមិនត្រឹមមកពីមូលហេតុចាស់ជរា ការដាច់ រហែកប៉ណ្ណោះទេ
តែក៏ដោយសារកង្វះការធ្វើសកម្មភាពផងដែរ។
បញ្ហាការចងចាំដែលទាក់ទងនឹងអាយុហាក់បណ្តាលមកពីការរំញោចរំខានយូរលង់ក្នុងតំបន់cortexនិងhippocamp(ថយចុះដង់ស៊ីតេglutamate
receptors NMDA នៅក្នុងdentate gyrus)។គេកំពុងសង្ស័យថាតើការបាត់បង់កោសិកាប្រសាទច្រើន
ដូចក្នុងជំងឺalzheimerឬatherosclerosisដែលបន្ថយចរន្តឈាមហូរទៅកាន់ខួរក្បាល ជាផ្នែកនៃការចាស់ជរាឬយ៉ាងណា។
No comments:
Post a Comment