Get paid to share your links!

Sunday, October 05, 2014

ភាពមិនប្រក្រតីនៃការចម្លងសញ្ញាក្នុងកោសិកា

ជាផ្លូវការ,អ័រម៉ូនមិនមានឥទ្ធិពលផ្ទាល់លើមុខងារកោសិកានោះទេ តែគឺតាមរយៈសញ្ញាបន្ទាប់បន្សំក្នុងកោសិកា(secondary​intracellular​​​ signals)ការចម្លងសញ្ញាទាំងនេះត្រូវបានរំខានដោយជំងឺមួយចំនួនហើយក៏អាចរងផលប៉ះពាល់ពីថ្នាំនិងជាតិពុលខ្លះផងដែរ។
អ័រម៉ូនខ្លះភ្ជាប់ខ្លួនទៅនឹង កន្លែងទទួលនៃភ្នាសកោសិកា។​ តាមរយៈ guanine nucleotide-binding protein( G proteins)​,​អន្តរកម្មរវាង hormone-receptorធ្វើឲ្យមានការបញ្ចេញអ្នកនាំសារទី២ (second messenger) ដែលមកចម្លងសញ្ញារបស់អ័រម៉ូនក្នុងកោសិកា។អ័រម៉ូន១អាចនាំឲ្យកើតឡើងនូវអ្នកនាំសារទី២ផ្សេងៗគ្នា អាស្រ័យកោសិកាគោលដៅ និង កន្លែងទទួលរបស់វា។​ ភាពមិនប្រក្រតីនានាអាចកើតឡើងបើសិនជា   ចំនួនកន្លែងទទួលថយចុះ ,​ ចំណងរបស់កន្លែងទទួលជាមួយអ័រម៉ូនខ្សោយ​ ឬការភ្ជាប់ទៅនឹងបណ្តាក់សញ្ញា (Signaling cascade) មិនត្រឹមត្រូវ។
G protein ជាម៉ូលេគុលធំ មានឯកតារង៣ (subunit)គឺ  α ,β និង ​ γ  នៅពេលអ័រម៉ូនភ្ជាប់ជាមួយកន្លែងទទួល,​ Guanosine 5’-triphosphate(GTP) បានភ្ជាប់នឹងឯកតារង α ដោយប្តូរបាន GDP បន្ទាប់មក ឯកតារង α​ ក៏ផ្តាច់ចេញពី ឯកតារង β ​ ឯកតារង α ដែលបានដាស់ឲ្យសកម្មតាមវិធីនេះនឹងត្រូវសំរាកវិញ (Inactivate)ដោយការដកផូស្វ័រ(Dephosphorylation) ពី GTPឲ្យទៅជា​GDP(ព្រោះGTPase)​ដូច្នេះវាអាចទៅភ្ជាប់នឹងឯកតារងទាំង២វិញបាន។
អ័រម៉ូនប៉ិបទីត(peptide hormone)យ៉ាងច្រើនប្រើប្រាស់cyclic adenosine monophosphate(cAMP)ជាអ្នកនាំសារទី២។ ដោយមានការជ្រោមជ្រែងពី Stimulating G protein (Gs)​ ធ្វើឲ្យ adenylyl cyclase(AC)សកម្ម ដូចនេះ cAMP​កើតឡើងកាន់តែច្រើន។ cAMPទៅដាស់ប្រូតេអ៊ីនគីណាសអា(protein kinase A) ដែលអាចភ្ជាប់ផូស្វ័រ(phosphorylate)របស់អង់ស៊ីម និងម៉ូលេគុលដំណឹកនាំ(transport molecule)​cAMPក៏ពាក់ព័ន្ធនិងការសម្តែងសែន(gene expression)ផងដែរតាមរយៈប្រូតេអ៊ីនគីណាសអា(PKA)និងផូស្វរីលកម្ម(phosphorylation)នៃcAMP-responsive element-binding protein(CREB)cAMPត្រូវបម្លែងទៅជាnoncylclic AMPដោយផូស្វូឌីអេស្ទែរ៉ាសក្នុងកោសិកានាំឲ្យបាត់សញ្ញា។អ័រម៉ូនខាងក្រោមនេះធ្វើសកម្មភាពតាមរយៈកំណើនកំហាប់cAMPក្នុងកោសិកា៖គ័រទីកូត្រូពីន(ACTH) លុយតូត្រូពីន(LH) ទីរ៉ូត្រូពីន(TSH) ប្រូឡាក់ទីន,សូម៉ាតូត្រូពីន,លីបេរីន(releasing hormones) និងស្តាទីន(release-inhibitinghormone)​មួយចំនួន,គ្លុយកាកុង,ប៉ារ៉ាទីរ៉ូអ៊ីត(PTH),កាល់ស៊ីតូនីន,អាឌីអ៊ុយរេទីន([ADH] Vreceptors)ហ្កាស្ត្រ៊ីន,សេក្រេទីន,​ប៉ិបទីតអាំងតេស្ទីណាល់វ៉ាសូអាក់ទីវ(VIP),អុកស៊ីតូស៊ីន,អាដេណូស៊ីន(Areceptor),សេរ៉ូតូនីន(Sreceptor)​,​​​                      ដូប៉ាមីន(D1 ​receptor),អ៊ីស្តាមីន(H2)​ និងប្រូស្តាក្លង់ឌីនដ៏មានឥទ្ធិពលមួយចំនួន។
អ័រម៉ូនប៉ិបទីត និងអ្នកនាំសញ្ញាប្រសាទ(neurotransmitters)មួយចំនួនដូចជាសូម៉ាទីន,អាដេណូស៊ីន(Areceptor)ដូប៉ាមីន(D2 receptor)សេរ៉ូតូនីន(S1α receptor),អង់ស្យូតង់ស៊ីន,និង​ អាសេទីលកូលីន(Mreceptor)ធ្វើសកម្មភាពរារាំង អាដេនីលីលស៊ីក្លាសដែលនាំឲ្យថយចុះកំហាប់ cAMP ក្នុងកោសិកាតាមរយៈប្រូតេអ៊ីន inhibiting G protein(Gi) តាមរយៈការភ្ជាប់ទៅនឹងកន្លែងទទួលផ្សេងគ្នា,អ័រម៉ូនខ្លះអាចបង្កើនកំហាប់cAMP(អេពីនេព្រីនៈβ-receptor, ដូប៉ាមីនៈDreceptor) បន្ថយវិញ(អេពីនេព្រីនៈ2 receptor, ដូប៉ាមីនៈDreceptor)
បណ្តាក់សញ្ញាcAMPអាចរងឥទ្ធិពលពី ថ្នាំនិងជាតិពុលដូចជា៖ ជាតិពុល (cholera toxin)របស់មេរោគរាគរូសVibrio choleraeនិងជាតិពុលផ្សេងទៀតទៅរារាំងមិនឲ្យឯកតារង αសំរាក(deactivate) ជាលិទ្ធផលគឺការដាស់សកម្មភាព ACនិង             cAMP-dependent Cl-channels​ គ្មានសណ្តាប់ធ្នាប់ធ្វើឲ្យ សូដ្យូមក្លរួបញ្ចេញទៅក្នុងផ្លូវអាហារមិនអាចគ្រប់គ្រងបានដែលជាហេតុនាំដល់ការរាគខ្លាំងក្លា។ ជាតិពុលរបស់មេរោគក្អកមាន់(Hemophilus pertussis)ទៅរាំងខ្ទប់(block)ប្រូតេអ៊ីន Giធ្វើឲ្យកើនកំហាប់cAMPតាមរយៈមិនអាចឃាត់ឃាំងACបាន(disinhibition of AC)ហ្វ័រស្កូលីន(Forskolin)ភ្ញោចផ្ទាល់លើAC​,​ ខណៈស្រឡាយហ្សង់ទីន(Xanthine derivatives)​មានតេអូហ្វ៊ីលីន(theophylline)​ជាដើម,រារាំងហ្វូស្វូឌីអេស្ទែរ៉ាស(phoshodiesterase)ដែលជាអ្នកបំបែកcAMP,ធ្វើឲ្យ កំហាប់cAMPកើនឡើង។ ស្រឡាយហ្សង់ទីនត្រូបានគេប្រើជាថ្នាំពង្រីកទងសួតក្នុងជំងឺហឺតផងដែរដោយសារវាបង្កើនកំហាប់cAMP
ក្រៅពីcAMP កាណូស៊ីនម៉ូណូផូស្វាតស៊ីគ្លិក(cGMP)ដើរតួជាអ្នកនាំសារក្នុងកោសិកា។វាកើតឡើងដោយ កានីលីលស៊ីក្លាស។ក្នុងចំណោមសារធាតុផ្សេងទៀត,Atrial natriuretic factor(ANF)និងអាសូតម៉ូណូអុកស៊ីត(NO)​ក៏មានសកម្មភាពតាមរយៈcGMPនេះដែរ។
អ្នកនាំសញ្ញាក្នុងកោសិកាផ្សេងទៀតរួមមាន៖ 1,4,5-inositol triphosphate(IP3), 1,3,4,5-inositol tetrakisphosphate​(IP4)​និងdiacylglycerol(DAG)។ផូស្វូលីប៉ាសសេ ដែលជាប់លើភ្នាសកោសិកា(PLC)​កាត់ផូស្វាទីឌីលីណូស៊ីតុល(IP2)ទៅជា IP3និងDAG ក្រោយពីវាត្រូវបានដាស់សកម្មភាពដោយប្រូតេអ៊ីន G0ប្រតិកម្មនេះបង្ករដោយ៖ អេពីនេព្រីន(α1), អាសេទីលកូលីន(Mreceptor), អ៊ីស្តាមីន(H1 receptor), អង់ទីឌីអ៊ុយរេទិក     (V1 receptor), ប៉ង់ក្រេអូស៊ីមីន(CCK), អង់ស្យូតង់ស៊ីន២, thyrotropin-releasing hormone(TRH), substance P, និងសេរ៉ូតូនីន(S1 receptor) IP3រំដោះCa2+ពីឃ្លាំងក្នុងកោសិកា។ការបញ្ចេញរបស់ឃ្លាំងនេះធ្វើឲ្យច្រកទ្វារកាល់ស្យូម(Ca2+​ channels)នៃភ្នាសចំហរ។ Ca2+ក៏អាចចូលក្នុងកោសិកាតាមរយៈច្រកទ្វារligand-gated Ca2+ផងដែរ។ Ca2+មួយផ្នែកភ្ជាប់នឹងកាល់ម៉ូឌុយលីន ហើយការដាស់សកម្មភាពcalmodulin-dependent kinase(CaM kinase)មានឥទ្ធិពលលើមុខងារកោសិកាជាច្រើនដូចជា៖ដំណឹកនាំរបស់អេពីតេល្យូម,ការបញ្ចេញអ័រម៉ូន,និងការសាយកូន(proliferation)របស់កោសិកា។ DAGទៅជួយជំរុញ(stimulate)ប្រូតេអ៊ីនគីណាសសេ(PKC)ដែលត្រូវបានដាស់សកម្មភាពដោយ Ca2+នោះ PKC បន្ទាប់មកតម្រឹមតម្រូវ(regulate)គីណាសផ្សេងទៀត,ភ្នាក់ងារកត់ចម្លង(transcription factors), និងឆ្អឹងកោសិកា(cytoskeleton)PKCក៏ដាស់សកម្មភាពបណ្តូរNa+/H+ដែលនាំឲ្យកើតមជ្ឈដ្ឋានបាស(alkalization)ក្នុងកោសិកានិងកើនចំណុះកោសិកា។មុខងារកោសិកាជាច្រើនដែលប៉ះពាល់តាមរបៀបនេះរួមមាន៖ មេតាបូលីស,សកម្មភាពច្រកទ្វារប៉ូតាស្យូម(K+ channel),និងចំណែកកោសិកា...
ការបង្កើតអ៊ីណូស៊ីតុលចេញពីអ៊ីណូស៊ីតុលម៉ូណូផូស្វាតត្រូវរារាំងដោយអង់ទីដេប្រេះសង់លីចូម(antidepressant​​ Li ) PKCត្រូការការដាស់សកម្មភាពដោយផ័របុលអេស្ទែរ(phorbol ester)​​ អាស៊ីតអារ៉ាស៊ីដូនិកដែលជាអាស៊ីតខ្លាញ់មិនឆ្អែតច្រើនផ្នែក(polyunsaturated)អាចត្រូវកាត់ចេញពីលីពីតភ្នាសកោសិកា (membrane lipids)រួមទាំង DAGដោយ ផូស្វូលីប៉ាស អា។ អាស៊ីតអារ៉ាស៊ីដូនិកខ្លួនឯងក៏មានឥទ្ធិពលលើកោសិកាខ្លះៗដូចជាទៅលើច្រកទ្វារអ៊ីយ៉ុង( ion channels)ប៉ុន្តែតាមរយៈសកម្មភាពរបស់ ស៊ីក្លូអុកស៊ីសែណាស​ វាអាចត្រូវបម្លែងជាប្រូស្តាក្លង់ឌីន និងត្រុំបុកសាន(thromboxane)ដែលសកម្មភាពរបស់ពួកវាមួយផ្នែកទៅដាស់សកម្មភាព អាដេនីលស៊ីក្លាស និងកានីលីលស៊ីក្លាស(guanylyl cylase)អាស៊ីតអារ៉ាស៊ីដូនិកក៏អាចបម្លែងទៅជា ឡឺកូទ្រីន (leukotrienes)ផងដែរដោយសារ លីប៉ូកស៊ីសែណាស(lipoxygenase) ប្រូស្តាក្លង់ឌីន និងឡឺកូទ្រីនមិនត្រឹមតែសំខាន់ក្នុងពេលមានរលាកនិងជាអ្នកនាំសារក្នុងកោសិកាប៉ុណ្ណោះទេតែក៏ជាអ្នកសម្របសម្រួល(mediator)ក្រៅកោសិកាផងដែរ។lipoxygenase inhibitors និងcycloxygenase-inhibitorsត្រូវបានគេប្រើញឹកញាប់សំរ៉ាប់ព្យាបាលដូចជា ប្រឆាំងរលាក (inhibitor of inflammation),​ និងកំណកផ្តុំផ្លាកែតជាដើមព្រោះវារារាំងកាកកើតឡឺកូទ្រីននិងប្រូស្តាក្លង់ឌីន។
អាំងស៊ុយលីននិងភ្នាក់ងារពន្លូតលាស់ជាច្រើនទៅដាស់សកម្មភាព ទីរ៉ូស៊ីនគីណាស ដែលបញ្ជូនឥទ្ធិពលកោសិកា​​(cellular effects)​​តាមរយៈ គីណាសផ្សេងៗ,អង់ស៊ីម,និងប្រូតេអ៊ីនដំណឹកនាំនាៗ។ទីរ៉ូស៊ីនអាចជាផ្នែកមួយនៃ​​កន្លែងទទួល​​ឬអាចភ្ជាប់ខ្លួនទៅនឹងកន្លែងទទួលពេលវាធ្វើការដាស់សកម្មភាព។គីណាសច្រើនតែធ្វើសកម្មភាពដោយភ្ជាប់ផូស្វ័រទៅនឹងគីណាសផ្សេងទៀតដែលនាំឲ្យមានបណ្តាក់គីណាស(kinase cascade)។ដូចនេះMitogen-activated protein kinase(​​MAP kinase)ត្រូវដាស់ដោយគីណាសផ្សេងមួយទៀត(MAP kinase kinase)៕សកម្មភាពដ៏រហ័សបែបនេះធ្វើឲ្យកើនឡើងសញ្ញាកោសិកាដូចបាក់ភ្នំទឹកកក។ p-38 kinase និងJun kinaseដែលតម្រឹមតម្រូវការសម្តែងនៃសែនតាមរយៈភ្នាក់ងារកត់ចម្លងត្រូវបានដាស់សកម្មភាពតាមបណ្តាក់សកម្មភាពបែបនេះដែរ។ម៉ូលេគុលផ្តល់សញ្ញាដ៏ទៃទៀតដូចជា ប្រូតេអ៊ីនGតូចៗ(p21 Ras)ឬភ្នាក់ងារដំណឹកនាំ(e.g. c-Jun, c-Fos, c-Myc, NFkB, AP-1)មានសារៈសំខាន់ណាស់ សម្រាប់ការផ្ទេរសញ្ញានៃភ្នាក់ងារពន្លូតលាស់និងការកំណត់អាយុស្លាប់របស់កោសិកា។     មុយតាស្យុង​ នៃសែនសម្រាប់ភ្នាក់ងារពន្លូតលាស់,ទីរ៉ូស៊ីនគីណាសJun, Ras  Mycទៅជាសែនមហារីក(oncogenes)​អាចធ្វើឲ្យមានការសាយកូនដោយស្វ័យ័តមានន័យថាជាការលូតលាស់កោសិកាមហារីក។​ អ្នកសម្របសម្រួល(e.g. tumor​ necrosis factor[TNF]និងCD95[Fas/Apo1] ligand)ទៅដាស់សកម្មភាពacid sphingomyelinase​ដែលបង្កើតសេរ៉ាមីតចេញពីsphingomyelinសេរ៉ាមីតបង្កជាស៊េរី នៃឥទ្ធិពលកោសិកា(ការដាស់small G protein),នៃគីណាស,​នៃផូស្វាតាស,កាស្ប៉ាស(caspase),មានន័យថាគឺប្រូតេអាសដែលកាត់ប្រូតេអ៊ីនត្រង់ចំណុចcystein-aspartateឥទ្ធិពលសេរ៉ាមីតសំខាន់ក្នុងបន្ទេរសញ្ញានៃកោសិកាដែលស្លាប់តាមកំណត់។               ​    អ័រម៉ូនស្តរ៉ូអ៊ីត(អាល់ដូស្តេរ៉ូន)ជាធម្មតាមិនមានសកម្មភាពតាមរយៈកន្លែងទទួលនៅលើភ្នាសកោសិកាទេតែឆ្លងកាត់ភ្នាសដោយងាយព្រោះវារលាយក្នុងលីពីត,​ហើយបន្ទាប់មកភ្ជាប់ទៅប្រូតេអ៊ីនអ្នកទទួលក្នុងកោសិកា(ក្នុងស៊ីតូប្លាសឬណ្វៃយ៉ូ)​ hormone-receptor complexភ្ជាប់ខ្លួនទៅDNAរបស់ណ្វៃយ៉ូកោសិកាហើយតម្រឹមតម្រូវការសំយោគប្រូតេអ៊ីន។​   

No comments:

Post a Comment