រៀងរាល់ថ្ងៃមានកោសិការាប់រយពាន់លានបានស្លាប់នឹងបានជំនួសវិញដោយកោសិកាដែលបានពីការធ្វើចំណែក។ផ្ទុយពីនេក្រូស អាប៉ុបតូសជាការស្លាប់ដោយមានការកំណត់ ហើយដូចទៅនឹងចំណែកកោសិកាដែរត្រូវបានគ្រប់គ្រងដោយយន្តកម្មសរីរៈដ៏វិចិត្រមួយ។វាជាអ្នកតម្រូវជាលិកាទៅនឹងបម្រែបម្រួលតម្រូវការ,កម្ចាត់ចោលកោសិកាដែលលើសកំឡុងការវិវត្តអំប្រ៊ីយ៉ុង និងកម្ចាត់ចោលកោសិកាគ្រោះថ្នាក់ដូចជាកោសិកាមហារីក,កោសិកាឆ្លងរោគ,កោសិកាភាពស៊ាំដែលប្រឆាំងអង់ទីសែនរាងកាយខ្លួនឯង។
អាប៉ុបតូសត្រូវសម្របសម្រួលដោយបណ្តាក់សញ្ញាមួយៈprotein-cleaving caspases activate sphingomyelinaseដែលបញ្ចេញសេរ៉ាមីតពីសsphingomyelin។ជាលិទ្ធផលមួយក្នុងចំណោមផ្សេងទៀតគឺការដាស់សកម្មភាពប្រូតេអ៊ីនGតូចៗ Ras និងRac,ការបង្កើតស៊ុពែរអុកស៊ីត, កាកំទេចមីតូកុងទ្រីជាមួយនិងការបញ្ចេញនូវ ស៊ីតូក្រូម សេ។តាមរយៈការដាស់ទីរ៉ូស៊ីនគីណាស,សេរ៉ាមីតរារាំងK+ channels,ដាស់សកម្មភាពCl- channels,និងធ្វើឲ្យកោសិកាមានភាពអាស៊ីត។MAP kinase cascadeនិងកំហាប់Ca2+ក្នុងកោសិកាក៏សខាន់សម្រាប់ដែរក្នុង អាប៉ុបតូស។អាប៉ុបតូសអាចត្រូវជំរុញដោយសែនមួយចំនួន(bax...)ឬត្រូវរារាំងដោយសែនមួយចំនួនផ្សេងទៀត(bcl2...)។ចុងក្រោយបំផុត,ការដាស់សកម្មភាព endonucleaseនាំដល់ការកាត់បំបែក DNAជាកង់ៗ,កោសិកាបាត់បង់អេឡិចត្រូលីតនិងorganic osmolytes,ប្រូតេអ៊ីនត្រូវបំបែកហើយកោសិការួមស្វិតនិងបែកខ្ចាត់ខ្ចាយជាបំណែកតូចៗដែលម៉ាក្រូផាសងាយចាប់យកបាន។នេះជាវិធីដែលកោសិការលាយទៅដោយមិនមានបន្សល់ទុកម៉ាក្រូម៉ូលេគុល,ដូចនេះក៏មិនមានការរលាកដែរ។
អាប៉ុបតូសគឺបង្កដោយ,ឧទាហរណ៍៖ TNF-α, គ្លុយកូគ័រទីកូអ៊ីត,កាដាស់សកម្មភាពកន្លែងទទួលCD95(Fas/Apo1)ឬការថយចេញនៃភ្នាក់ងារលូតលាស់។ការខូចDNAជំរុញអាប៉ុបតូសតាមរយៈប្រូតេអ៊ីនp53 (p53-protein)។ក្នុងការស្ទះឈាម(ischemia),កោសិការងគ្រោះជួនកាលបញ្ចេញកន្លែងទទួលCD95ដូច្នេះវាប្រឈមនឹងអាប៉ុបតូសហើយ។តាមរយៈវិធីនេះវាអាចគេចផុតពីការស្លាប់ដោយនេក្រូស,ដូចនេះយ៉ាងហោចណាស់វាការពារមិនឲ្យលេចចេញម៉ាក្រូម៉ូលេគុលពីក្នុងកោសិកាដែលនឹងនាំឲ្យរលាកនោះដែរ។
កំណើនអាប៉ុបតូសមិនប្រក្រតីអាចកើតឡើងដោយសារមាន៖អ្នកសម្របសម្រួលឲ្យមានអាប៉ុបតូសដ៏មានប្រសិទ្ធភាពក្នុងតំបន់,ការស្តែងឡើងមិនត្រឹមត្រូវនៃកន្លែងទទួលឬរំញោចអាស្រ័យកន្លែងទទួលរបស់បណ្តាក់សញ្ញា។ហេតុការណ៍នេះអាចបណ្តាលមកពីការស្ទះឈាម,ជាតិពុល,ការស្វិតកោសិកាដោយសម្ពាធអូស្មូសខ្លាំងក្លា,កាំរស្មី,ឬការរលាក(ការឆ្លងរោគ,ជំងឺស្វ័យប្រព័ន្ធការពារ[auto-immune disease])។ជាលិទ្ធផលធ្វើឲ្យមានការស្លាប់មិនសមរម្យនៃកោសិកាដែលមានតួនាទីសំខាន់ៗនិននាំឲ្យខ្សោយសរីរៈ។ដោយវិធីនេះហើយដែលេអាប៉ុបតូសនឹងៈ៖ មិនទទួលយកជាលិកាផ្សាំ(transplant rejection),ការថយចុះកោសិកាប្រសាទ(Parkinson’s or Alzheimer’s disease,amyotrophic lateral sclerosis,quadriplegia,multiple sclerosis)រួមទាំងការស្លាប់កោសិកា៖ថ្លើម(ខ្សោយថ្លើមដោយសារ ជាតិពុល,ស្ទះឈាមឬលាក), កោសិកាBនៃលំពែង(ទឹកនោមផ្អែមប្រភេទ១),កោសិកាដើមនៃគ្រាប់ឈាមក្រហម (aplastic anemia) និងឡាំផូស៊ីត(ខ្សោយប្រព័ន្ធភាពស៊ាំៈឆ្លងHIV...)។
ការថយចុះអាប៉ុបតូសខុសប្រក្រតីនាំឲ្យលើសចំនួនកោសិការងគ្រោះ(affected cells)។ក្នុងចំណោមមូលហេតុជាច្រើននោះមានវិបត្តិតម្រឹមតម្រូវក្រពេញបញ្ចេញក្នុងឬប៉ារ៉ាគ្រីន,វិបត្តិសែន ឬការឆ្លងវីរុស(ឧទាហរណ៍ៈepstein-barr virus)។វាប្រឆាំងនិងអាប៉ុបតូសធម្មតាដោយពន្លើសantiapoptically effective growth factorsតាមរយៈបង្កើនការស្តែងឡើងនៃBcl2 ឬបន្ថយការស្តែងឡើងនៃp53ឬCD95 ligand។អវត្តមាននៃអាប៉ុបតូសលើកោសិកាឆ្លងរោគនឹងបន្តនិរន្តរភាពនៃការឆ្លងរោគ។កោសិកាដែលគេចផុតពីអាប៉ុបតូសអាចវិវត្តទៅជាកោសិកាមហារីក។កង្វះអាប៉ុបតូសលើកោសិកាប្រព័ន្ធភាពស៊ាំដែលនាំឲ្យមានការប្រឆាំងកោសិការាងកាយខ្លួនឯងជាមូលហេតុមួយនៃជំងឺស្វ័យប្រព័ន្ធភាពស៊ាំ។លើសពីនេះ ការលើសចំនួនកោសិកានាំឲ្យការបំពេញមុខងារមិនប្រក្រតី ឧទាហរណ៍ៈការផលិតប្រូសេស្តេរ៉ូនជានិរន្តនៃអង្គលឿង។ កង្វះអាប៉ុបតូសក៏បណ្តាលឲ្យអំប្រីយ៉ុងលូតលាស់ខុសប្រក្រតីដែរ(ម្រាមព្រែក)។
No comments:
Post a Comment