Get paid to share your links!

Sunday, October 05, 2014

ឥទ្ធិពលនៃមហារីក

បើសិនចំណែកកោសិកាដោយអនាធិបតេយ្យកើតឡើងកោសិកាបន្តលូតលាស់ដោយមិនធ្វើការបម្លែង(dedifferention)។បើរឿងនេះកើតឡើងកោសិកាដែលប្រែប្រួលនឹងត្រូវសម្គាល់និងកម្ចាត់ចោលដោយប្រព័ន្ធភាពស៊ាំ។កោសិកាមហារីកដែលអាចគេចផុតពីការចាប់នេះបានដោយឧទាហរណ៍ៈវាបង្ហាញligandសម្រាប់កន្លែងទទួលCD95លើផ្ទៃភ្នាសរបស់វាហើយនាំឲ្យឡាំផូស៊ីតស្លាប់។ប្រព័ន្ធភាពស៊ាំចុះខ្សោយ(ឧទាហរណ៍ៈឆ្លងមេរោគHIV)ក៏ជួយឲ្យកោសិកាមហារីកគេចផុតពីការស្លាប់ដែរ។
បើកោសិកាមហារីកសាយកូន ដុំមហារីកវិវត្តហើយត្រឹមតែការពង្រីកខ្លួនក្នុងតំបន់គឺអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរបានហើយ។មហារីកខួរក្បាលអាចទៅជំនួសកន្លែងកោសិកាប្រសាទជិតខាងហើយបណ្តាលឲ្យប្រកាច់(epilepsy)ជាដើម។ដោយហេតុឆ្អឹងលលាដ៏ក្បាលប្រឆាំងការកើនចំណុះខួរក្បាលខ្លាំង,ហេតុនេះជាចុងក្រោយ មហារីកខួរក្បាលគំរាមកំហែងដល់អាយុជីវិតដោយសារកំណើនសម្ពាធក្នុងលលាដ៏ក្បាល។មហារីកទងស៊ួតអាចរារាំងការផ្គត់ផ្គង់ខ្យល់ទៅថង់ស៊ួត(alveoli)នាំឲ្យវាថយឬឈប់ដំណើរការ(collapse[atelctasis])

មហារីកដែលលូតលាស់ដោយមិនបម្លែងដ៏គួរឲ្យកត់សម្គាល់(markedly dedifferentiated tumors)មានសមត្ថភាពជ្រៀតចូលទៅជាលិកាដ៏ទៃបាន(metastasis)។វាអាចកើតឡើងបានដោយកោសិកាមហារីកត្រូវរំដោះខ្លួនពីចំណងជាមួយកាសិកាផ្សេងទៀត,ជ្រៀតតាមសសៃឈាមចូលក្នុងសរីរៈដ៏ទៃហើយបង្កើតអាណានិគមថ្មីនៅទីនោះ។ការចាកចេញពីកន្លែងដើមកោសិកាទាំងនេះត្រូវមានសមត្ថភាពធ្វើដំណើរ(migrate)និងបំបែករបាំងជាលិកា។ដំណាក់កាលបន្ទាប់អាចសម្រេចបានដោយការបញ្ចេញអង់ស៊ីមរំលាយប្រូតេអ៊ីន  ដោយទប់ការសម្តែងឬសកម្មភាពនៃproteinase inhibitors។ពេលដែលកោសិកាមហារីកចូលដល់ក្នុងសសៃឈាមវាត្រូវជាប់គាំងក្នុងសសៃប្តូរ(capillary)។ដើម្បីចាកចេញពីចរន្តឈាមវាត្រូវតោងភ្ជាប់នឹងម៉ូលេគុលស្អិត(adhesion molecule)មួយចំនួនរបស់អង់ដូតេល្យូមហើយហែកចេញពីជញ្ជាំងសសៃឈាម។កំណើនទំហំមហារីកឬមេតាស្តាសត្រូការនូវសសៃឈាមទៅចិញ្ចឹមល្មមសម្រាប់ផ្គត់ផ្គង់អុកស៊ីសែននិងវត្ថុធាតុដើមឲ្យបានគ្រប់គ្រាន់។ការបង្កើតសសៃឈាមដែលភ្ញោចតាមរយៈអ្នកសម្របសម្រួលអាចត្រូវរារាំងដោយangiogenesis inhibitors(e.g.​ angiostatin, endostatin)។បើដុំមហារីកធំខ្លាំង ឈាមដែលកាន់តែច្រើនហូរកាត់ដុំមហារីកបង្កើនបន្ទុកចរន្តឈាម(increased cardiac output)
តម្រូវការថាមពលរបស់កោសិកាមហារីកច្រើនតែធ្វើឡើងដោយការបំបែកគ្លុយស៊ីតមិនត្រូវការអុកស៊ីសែនបើទោះជាមានអុកស៊ីសែន​​ គ្រប់គ្រាន់ក៏ដោយហើយថាមពលដែលទទួលបានក្នុង១ម៉ូលគ្លុយកូសមានត្រឹម៥%នៃការបំបែកដោយមានការចូលរួមពីអុកស៊ីសែន​ប៉ុណ្ណោះ។ជាលិទ្ធផលគឺធ្វើឲ្យមានកង្វះជាតិស្ករក្នុងឈាមនិងលើសជាតិអាស៊ីត(acidosis)កង្វះជាតិស្ករក្នុងឈាមភ្ញោចឲ្យមានការបញ្ចេញគ្លុយកាកុង,អេពីនេព្រីននិងគ្លុយកូគ័រទីកូអ៊ីតដែលបង្ករការបំបែកខ្លាញ់និងប្រូតេអ៊ីន។ចុងក្រោយធ្វើឲ្យអ្នកជំងឺស្រកទំងន់(tumor cachexia)។ជួនកាលកោសិកាមហារីគអាចដាស់ការកកឈាមឬរំលាយសារធាតុសសៃ(fibrinolysis)នាំឲ្យមានកំណកឬការបាត់បង់ឈាមកើតឡើង។ការហូរឈាម,ការប្រើប្រាស់ដែកច្រើននៃកោសិកាមហារីកនិងស្រកទំងន់ខ្លាំងក្លាជាទូទៅធ្វើឲ្យមានanemia
មហារីកតែងបង្កភាពមិនប្រក្រតីដោយកំណើនយ៉ាងគំហ៊ុកនៃសកម្មភាពtissue-specificឬដោយបង្កើតសកម្មភាពnon tissue-specificថ្មីៗ។ដូចនេះមហារីកទៅលើកោសិកាplasma-cellតែងបង្កើតនូវអង្គបដិប្រាណមិនប្រក្រតីដែលទៅបំផ្លាញសរីរៈនានាមាន​តម្រងនោមជាដើម។ដោយការបម្លែងខ្លួនវា កោសិកាមហារីកក៏បង្កើតផងដែរនូវប្រូតេអ៊ីនដែលប្រឆាំងការករកើតអង្គបដិប្រាណរបស់​  រាងកាយ។អង្គបដិប្រាណដែលប្រឆាំងឬបង្កើតដោយកោសិកាមហារីកអាចរាំងខ្ទប់ផ្លូវអ៊ីយ៉ុង(ionic channels)និងកន្លែងទទួល(receptors)ដែលនាំឲ្យមានការខ្សោយសាច់ដុំ(myasthenia)ជាដើម។
ត្រឹមជាដុំមហារីកតូចៗនៃជាលិកាអង់ដូគ្រីននិងមិនអង់ដូគ្រីន(ពិសេសមហារីកកោសិកាទងសួតតូចៗ)តែងបង្កភាពមិនប្រក្រតីនៃអ័រម៉ូនយ៉ាងខ្លាំង។កំណើនការបញ្ចេញអ័រម៉ូនអាចនាំឲ្យមានភាពមិនប្រក្រតីជាច្រើនដូចជា៖កំណើនសម្ពាធឈាម,លើសជាតិទឹកអ៊ីប៉ូតូនិក,កាតាបូលិស,acromegaly,ខ្វះជាតិស្ករក្នុងឈាម,ពុកឆ្អឹង,លើសកាល់ស្យូមក្នុងឈាមនិងគ្រួសតម្រងនោម,លើសគ្រាប់ឈាម(polycythemia),អ៊ីពែទីរូអ៊ីត,លេចចេញលក្ខណៈភេទបុរស(virilization),លេចទឹកដោះ,រាគនិងដំបៅក្រពះ។​    
ម្យ៉ាងទៀតអ័រម៉ូនត្រូវបានគេប្រើសម្រាប់វិនិច្ឆ័យសម្គាល់មហារីកផងដែរ,ឧទាហរណ៍៖កាល់ស៊ីតូនីន(មហារីកក្រពេញទីរ៉ូអ៊ីតកណ្តាល),​choriongonadotropin(មហារីកពងស្វាស...)និងACTH(មហារីកសួត)។

ការស្លាប់នៃកោសិកាមហារីកបញ្ចេញនូវប៉ូតាស្យូមនាំឲ្យលើសប៉ូតាស្យូមក្នុងឈាមហើយការបំបែកអាស៊ីតនុយក្លេអ៊ិកនាំឲ្យលើស​អ៊ុយរ៉េ​ក្នុងឈាម។

No comments:

Post a Comment