អាហារ៣មុខខាងក្រោមនេះអ្នកមិនគួរបរិភោកពេលកំពុងរៀនឡើយ៖
១/អាហារនិងភេសជ្ជៈសម្បូរជាតិស្ករៈ
ស្ករ(គ្លុយកូស)ចាំបាច់សម្រាប់ខួរក្បាលក៏ពិតមែនហើយ
តែសំខាន់នៅត្រង់ថាអាហារភាគច្រើនផ្ទុកស្ករចម្រាញ់(processed and refined sugar)ដែលមានផលអវិជ្ជមានសម្រាប់ការឆ្លើយតបរបស់អាំងស៊ុយលីន។វាអាចនាំដល់ជំងឺទឹកនោមផ្អែមទៀតផង។
ដោយហេតុខួរក្បាលត្រូវការស្ករគ្លុយកូសច្រើន,កាលណាមិនអាចដោះស្រាយកម្រឹតស្ករក្នុងឈាមបានវាធ្វើឲ្យរាំងស្ទះដល់ការរៀនរបស់យើងទៅវិញ។ហើយគេដឹងថាស្ករប្រភេទនេះមិនដែលរត់ទៅដល់របាំងភ្នាសឈាមខួរក្បាលទេ។
២/អាហារកញ្ចប់និងសម្រន់(processed and fast food)
ដើម្បីបានថាមពលពីសមាសធាតុនេះរាងកាយត្រូវប្រើថាមពលទៅបំបែក,តែដូចបានរៀបរាប់ខាងលើស្ករនេះមិនអាចប្រើប្រាស់ដោយខួរក្បាលបានធ្វើឲ្យខួរក្បាលកាន់តែខ្វះថាមពល។ម្យ៉ាងទៀតពពួកអាហារកញ្ចប់និងកំប៉ុងទាំងនេះមានផ្ទុកសារធាតុគីមីផ្អាប់និងបន្ថែមពណ៏ជាដើមដែលប៉ះពាល់ជាអវិជ្ជមានដល់ខួរក្បាល។
៣/អាហារដែលប្រើខ្លាញ់សំយោគ(trans-fats):
គេប្រើខ្លាញ់នេះដើម្បីជួយរក្សាគុណភាពអាហារដូចជាអាហារបំពង,នំស្រួយ(cracker)និងពោតលីង(microwave popcorn)ជាដើមដែលនឹងប៉ះពាល់បេះដូង។វាទៅបំផ្លាញសសៃឈាមក្រហម,ហើយសសៃឈាមតូចៗត្រូវប៉ះពាល់មុនគេពិសេសសសៃឈាមខួរក្បាលនេះឯង។
ផ្ទុយទៅវិញ បើអ្នកចង់ពង្រឹងខួរក្បាល អ្នកគួរបរិភោគអាហារនៅពេលបាយឲ្យបានច្រើនគួរសមហើយបន្ថែមការបរិភោគបន្លែផ្លែឈើស្រស់,គ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនពីធម្មជាតិឲ្យបានច្រើន។

No comments:
Post a Comment