Get paid to share your links!

Friday, December 12, 2014

Erythrocyte Turnover: Abnormalities, Compensation, and Diagnosis


ការផលិតនិងបម្លែងឯកទេសនៃកោសិកាឈាមក្រហមតាំងពីកោសិកាមេរហូតដល់ពេញលក្ខណៈត្រូវប្រើពេលប្រហែលមួយសប្តាហ៍។រយៈពេលនេះអាចថយចុះមកត្រឹមបីបួនថ្ងៃប៉ុណ្ណោះបើសិនមានការជំរុញerythropoiesisខ្លាំង,ឧទាហរណ៍៖មានការស្លាប់កោសិកាឈាមក្រហមច្រើនឬការហូរឈាម។

Erythropoiesis, Anemia


Anemiaជាពាក្យសំដៅលើការថយចុះចំនួនកោសិកាឈាមក្រហម,កំហាប់អេម៉ូក្លូប៊ីនឬអេម៉ាតូគ្រីតបើទោះបរិមាណឈាមនៅធម្មតាក៏ដោយ។ភ្លាមៗក្រោយការបាត់បង់ឈាម,បាត់ជាតិទឹកឬលើសជាតិទឹក បរិមាណឈាមត្រូវតម្រូវឲ្យមកធម្មតាវិញសិនមុននឹងវិនិច្ឆ័យថាanemia។ដោយប្រើប៉ារ៉ាម៉ែត្រ MCVនិងMCHគេអាចចែកanemiaជា៖MCV: microcytic, normocytic, or macrocyticហើយMCH: hypochromic, normochromic, or hyperchromic

កោសិកាឈាមក្រហម(Erythrocyte)


កោសិកាត្រូវបានផលិតនៅក្នុងខួរឆ្អឹងចេញពីកោសិកាមេដែលមានណ្វៃយ៉ូ ហើយចូលដល់ចរន្តឈាមដោយបាត់ណ្វៃយ៉ូនិងមីតូកុងទ្រី រាងដូចថាស(ប្រហែល៧.៥x២មីក្រុង)។វាអាចប្រែប្រួលរូបរាងខ្លាំងនៅក្នុងសសៃប្តូរ(capillary)ដែលសម្រួលយ៉ាងខ្លាំងការធ្វើដំណើរនិងផ្តោះប្តូរសារធាតុនិងឧស្ម័នជាមួយជាលិកាជុំវិញ។កោសិកាឈាមក្រហមដែលទើបតែចូលដល់ចរន្តឈាមដំបូងនៅមានកម្ទេចorganelles(reticulocyte)ប្រហែល១ឬ២ថ្ងៃទៀត។អាយុធម្មតានៃកោសិកាឈាមក្រហមគឺចន្លោះ១១០-១២០ថ្ងៃហើយសមាមាត្រreticulocyteគឺ១-២%។

ឈាម


រំលឹក  
បរិមាណឈាមសរុបអាស្រ័យនឹងទម្ងន់ខ្លួន ហើយវាជាមធ្យមគឺ៣.៦ល ចំពោះស្ត្រីនិង ៤.៥ល ចំពោះបុរស។មុខងារឈាមមានដូចជាសដឹកជញ្ជូនសារធាតុ(អុកស៊ីសែន,កាបូនឌីអុកស៊ីត,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,វីតាមីន,និងអេឡិចត្រូលីត្រ...)ដឹកនាំកម្តៅ​ដឹកនាំសញ្ញា(អ័រម៉ូន)ជាប្រព័ន្ធតំប៉ុង(buffering) និងជាអ្នកការពាររាងកាយពីមីក្រុបនិងសារធាតុចំឡែកពីខាងក្រៅខ្លួន។កោសិកាឈាមក្រហមមាននាទីដឹកអុកស៊ីសែននិងកាបូនឌីអុកស៊ីតហើយក៏ជាផ្នែកមួយនៃប្រព័ន្ធតំប៉ុងផងដែរ។ក្នុងចំណោមកោសិកាឈាមសនានាណឺត្រូភីលជាអ្នកការពាររាងកាយពីសត្រូវមិនរើសមុខ ឯម៉ូណូស៊ីតនិងឡាំផូស៊ីតសម្រាប់ប្រតិកម្មជាក់លាក់តែប៉ុណ្ណោះ។ផ្លាកែតមាន
សារៈសំខាន់ក្នុងកំណកឈាម។ផលធៀបនៃចំណុះកោសិកាឈាមទៅនឹងបរិមាណឈាមសរុបហៅថាអេម៉ាតូគ្រីត
(Hct)។ជាង៩០%នៃអេម៉ាតូគ្រីតគឺជាកោសិកាឈាមក្រហម។
ពេលឈាមនៅរាវគេហៅថាផ្លាស្មាហើយអេឡិចត្រលីត្រ,សារធាតុចិញ្ចឹម,ផលិតផលមេតាបូលីស,ឧស្ម័ននិងប្រូតេអ៊ីនស្ថិតជាល្បាយ។មុខងារផ្លាស្មាមានដូចជាប្រព័ន្ធការពាររាវ(humoral immune defense),រក្សាសម្ពាធoncoticដែលទទួលខុសត្រូវក្នុងការរក្សាបរិមាណឈាមនិងដឹកសារធាតុរលាយក្នុងទឹក,ប្រឆាំងនឹងការបែកសារធាតុនានានៅក្នុងឈាមនិងបញ្ចេញពួកវាចោលតាមតម្រងនោម(e.g. heme)។ការភ្ជាប់ប្រូតេអ៊ីនដែលមានម៉ូលេគុលតូចៗធ្វើឲ្យថយកម្លាំងអូស្មូទិករបស់វាខណៈដែលវាអាចជាអង់ទីសែនបើវាជាhaptens។​ការភ្ជាប់នៃអ័រម៉ូន,ថ្នាំនិងតុកស៊ីនទៅនឹងប្រូតេអ៊ីនផ្លាស្មាធ្វើឲ្យថយការផ្តល់សញ្ញា,សកម្មភាពព្យាបាលនិងតុកស៊ិករបស់វា ហើយពេលជាមួយគ្នានេះរារាំងមិនឲ្យបញ្ចញចោលសារធាតុទាំងនោះលឿនពេក។ប្រូតេអ៊ីនជាច្រើនចូលរួមក្នុងកំណកឈាមនិងfibrinolysis។ពេល​ឈាមកក ភីប៊្រីណូសែនក្នុងផ្លាស្មាត្រូវបានប្រើប្រាស់ហើយសេរ៉ូមកកើតឡើង។

ការបង្កើតកោសិកាឈាម។ជាលិកាhematopoieticគឺខួរឆ្អឹងក្រហមចំពោះមនុស្សធំហើយអណ្តើកនិងថ្លើមចំពោះទារក,ផ្ទុក
កោសិកាដើមពហុអនុភាព(pluripotent)ដែលក្រោមឥទ្ធិពលhematopoietic growth factorsនឹងបម្លែងឯកទេសទៅកោសិកា​មេprecursor cells) myeloid,erythroid និងlyphoid។កោសិកាដើមទាំងនេះផលិតឡើងពេញមួយជីវិត។ខណៈកោសិកាត្រៀមឡាំផូអ៊ីតត្រូវការធំពែញវ័យខ្លះ​នៅទីមុសនិងខ្លះក្នុងខួរឆ្អឹង(lymphopoiesis)និងក្រោយមកធ្វើការនៅអណ្តើកនិងកូនកណ្តុរឡាំផាទិក។កោសិការមេផ្សេងទៀតត្រូវបានផលិត​​និងពេញវ័យនៅក្នុងខួរឆ្អឹង(myelopoiesis)រហូតដល់ពេលវាត្រូវបញ្ជូនទៅក្នុងចរន្តឈាម។ក្នុងចំណោមកត្តានានា,អ័រម៉ូនតម្រងនោម២ដែលសំខាន់ក្នុងរឿងនេះគឺerythropoietinសម្រាប់ការបង្កើតនិងពេញវ័យនៃកោសិកាឈាមក្រហម ឯthrombopoietinសម្រាប់ការបង្កើតនិងពេញវ័យនៃផ្លាកែត។មានកត្តាparacrineផងដែរជួយតម្រែតម្រូវការផលិតកោសិកាឈាមក្នុងខួរឆ្អឹង។ដោយសារសកម្មភាពវាក្នុងការបណ្តុះកោសិកា ជួនកាលគេហៅវាថាcolony-stimulating factors(CSFs)។កត្តាពន្លូតលាស់ដ៏ទៃទៀតមានstem cell factors(SCF=steel factor=c-kit ligand)និងfit3 ligand(FL)។ពួកវាជំរុញការបញ្ចេញCSFនិងអាំងទែឡឺគីន(IL-3,IL-6,IL11,IL12)ហើយវាត្រូវបានរារាំងដោយtransforming growth factor
β(TGF-β)និងtumor necrosis factor α(TNF-α)

Tuesday, December 09, 2014

ភាពធាត់និងវិបត្តនៃការបរិភោគ

មានប្រព័ន្ធមួយចំនួនដែលទទួលខុសត្រូវក្នុងការរក្សាលំនឹងទំងន់ខ្លួនហើយដែលនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងពីអ៊ីប៉ូតាឡាមុស ឧទាហរណ៍ventromedial nucleusជាមណ្ឌលនៃភាពឆ្អែតឯផ្នែកចំហៀងរបស់វាគឺសម្រាប់ការឃ្លាន។​វដ្តរក្សាលំនឹងនេះគឺជាlipostatic mechanism:ម៉ាសខ្លាញ់រាងកាយត្រូវបានសម្គាល់លើមូលដ្ឋានសារធាតុដែលបានបញ្ចេញដោយកោសិកាខ្លាញ់(អាចជាleptin)និងតំណបត្រឡប់(feedback loop)មួយដែលរក្សាម៉ាសខ្លាញ់នេះឲ្យនៅថេរពេលមានបម្រែបម្រួលក្នុងការឃ្លាននិងសកម្មភាពរាងកាយ។ដូច្នេះហើយពេលគេវះកាត់យកខ្លាញ់ចេញវានឹងត្រូវបំពេញមកវិញយ៉ាងឆាប់រហ័ស។

Monday, December 08, 2014

សួត

ផ្ទៃសួតរបស់អ្នកអាចស្មើរនឹងតារាងវាយតេនីសមួយហើយវាហឺតចូលនូវខ្យល់ច្រើនជាង២លានលីត្ររៀងរាល់ថ្ងៃ។

កោសិកាប្រសាទ

រំញោចប្រសាទអាចធ្វើដំណើរក្នុងល្បឿនរហូតដល់៤០០គ.ម/ម៉។

តើអ្នកដឹងទេ? កណ្តាស់

ពេលអ្នកកណ្តាស់បង្កើតខ្យល់ដែលរត់ក្នុងល្បឿន១៦៦គ.ម/ម៉ 
ឯការក្អកវិញគឺ១០០គ.ម/ម៉ ។

តើអ្នកដឹងទេ? ឈាម

មានកោសិកាឈាមក្រហមប្រហែល២.៥លានលាន(២៥០០ ០០០ ០០០ ០០០)នៅក្នុងខ្លួនអ្នក។ដើម្បីរក្សាចំនួននេះ ខួរឆ្អឹងរបស់អ្នកត្រូវផលិតកោសិកាឈាមក្រហមប្រហែល២០០ពាន់លានរួមនិង ផ្លាកែត៤០០ពាន់លាននិងកោសិកាឈាមស ១០ពាន់លានរៀងរាល់ថ្ងៃ

តើអ្នកដឹងទេ? សក់

ជាធម្មតាមនុស្សយើងជ្រុះសក់ពី៤០ទៅ១០០សសៃជារៀងរាល់ថ្ងៃ។

Hypothermia, Cold injury


បើសិនមានការធ្លាក់ចុះសីតុណ្ហភាពមជ្ឈឹមដល់កម្រឹតគ្រោះថ្នាក់ នោះការផលិតកម្តៅដើម្បីរក្សាលំនឹងកើតឡើងភ្លាមដោយការញាក់សាច់ដុំនិងការធ្វើចលនា។ជាធម្មតាការធ្លាក់ចុះនេះមិនមានកម្រឹតខ្លាំងក្លាឡើយដោយសារកាលណាត្រជាក់យើងតែងបញ្ចេញសកម្មភាព       ផ្សេងៗទៅតាមកាលៈទេសៈ ដូចជាបាំងខ្យល់,ពាក់អាវថែម,ឬងើបចេញពីទឹកជាដើម។បើសិនមិនមានសកម្មភាពណាមួយតប​ត​ដោយសារលក្ខណ្ឌជីវសាស្ត្រឬមិនយល់ដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើង,មានភាពមិនប្រក្រតីនៃមេតាបូលីស, អ័រម៉ូនឬសសៃប្រសាទនោះ hyperthermiaនឹងលេចឡើង គឺសីតុណ្ហភាពមជ្ឈឹមធ្លាក់ទាបជាង៣៥អង្សា។

Sunday, November 30, 2014

Hyperthermia, Heat injuries

ពេលអ្នកធ្វើសកម្មភាពខ្លាំងក្លា(ផលិតកម្តៅច្រើន)ឬស្ថិតក្នុងបរិយាកាសក្តៅខ្លាំង យន្តការរក្សាលំនឹងកម្តៅមិនមានប្រសិទ្ធភាពទៀតឡើយពិសេសពេលខ្វះទឹកនិងសំណើមបរិយាកាសខ្លាំង។ផ្ទុយពីករណីគ្រុន ពេលនេះសីតុណ្ហភាពមជ្ឈឹមក្នុងខ្លួនមិនអាចរក្សានៅកម្រឹត៣៧អង្សាបានទៀតឡើយ។

គ្រុន

គោលដៅនៃលំនឹងសីតុណ្ហភាពគឺដើម្បីរក្សាសីតុណ្ហភាពមជ្ឈឹមក្នុងរាងកាយឲ្យនៅកម្រិត៣៧ដឺក្រេ(អាចប្រែប្រួលនៅពេលថ្ងៃ)។​ផ្ទុយនឹងការលើសកំដៅអកម្ម(passive hyperthermia),កម្រឹតកំណត់(set level)បានកើនឡើងក្នុងពេលគ្រុនហើយយន្តការរក្សាកំដៅត្រូវឆ្លើយតបវិញដើម្បីរក្សាលំនឹង។យន្តការនេះអាចកត់សម្គាល់បានពេលមានការគ្រុន ព្រោះការកើនឡើងភ្លាមៗនៃកម្រឹតកំណត់ធ្វើឲ្យថយចុះនៃការបាត់បង់កំដៅដោយការថយចុះចរន្តឈាមក្រោមស្បែក ស្បែកចុះត្រជាក់(ធ្វើឲ្យអ្នកមានអារម្មណ៍រងា)។បន្ថែមពីនេះ ការផលិតកំដៅ​   កើនឡើងដោយសារការញាក់។វាត្រូវបន្តរហូតដល់កម្រឹតកំណត់ធ្លាក់មកធម្មតាវិញ។នៅពេលគ្រុនធ្លាក់ចុះ កម្រឹតកំណត់ក៏ធ្លាក់ចុះ​ ដូច្នេះពេលនេះកម្រឹតសីតុណ្ហភាពមជ្ឈឹមហាក់ខ្ពស់ខ្លាំងហើយចរន្តឈាមក្រោមស្បែកកើនឡើងធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅនិងបែកញើស​សស្រាក់។

Monday, November 17, 2014

ឈាម

ឈាមជាជាលិកាសន្ធាន មានលក្ខណៈខាប់ជាងទឹកនិងស្អិតៗ។វាមានកម្តៅ៣៨អង្សាសេ គឺក្តៅជាងកម្តៅក្នុងមាត់និងរុន្ធគូទ១អង្សា។pHរបស់វាគឹ៧.៣៥ទៅ៧.៤៥ ហើយពណ៌ប្រែប្រួលពីក្រហមខ្ចីទៅក្រហមចាស់អាស្រ័យបរិមាណអុកស៊ីសែន។
ឈាមមានចំណែក២០%នៃធាតុរាវក្រៅកោសិកា, ទំងន់ស្មើរនឹង៨%នៃទំងន់រាងកាយសរុប។
ចំពោះបុរសឈាមអាចមានបរិមាណពី៥ទៅ៦លីត្រ និង៤ទៅ៥លីត្រចំពោះស្ត្រី អាស្រ័យទំហំរាងកាយយើងម្នាក់ៗ។
ឈាមផ្សំឡើងដោយ៖
១/ផ្លាស្មាៈ(៥៥%)​ ជាសារធាតុរាវក្រៅកោសិកាផ្ទុកសារធាតុរលាយនានាពិសេសអាល់ប៊ុយមីន,អាហារចញ្ចឹម,អ័រម៉ូន និងទឹកដល់ទៅ៩១.៥%។
២/រូបធាតុៈជាកោសិកានិងបំណែកកោសិការួមមានគោលិកាឈាមក្រហម,ស និងផ្លាកែតជាដើម។
គោលិកាឈាមក្រហម១មានផ្ទុកអេម៉ូក្លូប៊ីនប្រហែល២៨០លានដែលអាចដឹក​
ម៉ូលេគុល​អុកស៊ីសែនប្រមាណ១១២០លាន។

បេះដូង

បេះដូងជាសរីរៈសំខាន់មួយសម្រាប់ជីវិតយើង។វាមានទំហំប៉ុនក្តាប់ដៃ ប្រវែង១២ស.ម ទទឹងវែងបំផុត៩ស.ម កម្រាស់៦ស​.ម ទំងន់២៥០ទៅ៣០០ក្រាម។បេះដូងកន្ត្រាក់ប្រមាណ១០០ ០០០ដងក្នុងមួយថ្ងៃ គឺប្រហែល៣៥លានដងក្នុង១ឆ្នាំ។បេះដូងខាងឆ្វេងបាញ់ឈាមតាមសសៃឈាមដែលមានប្រវែងប្រមាណ១២០ ០០០គ.ម គឺស្មើនឹងធ្វើដំណើរជុំវិញអេក្វាទ័រផែនដី៣ជុំ។ទោះពេលអ្នកកំពុងដេក បេះដូងអ្នកច្របាច់ប្រហែល៣០ដងរៀងរាល់នាទីនូវឈាមប្រមាណ៥លីត្រទៅសួត និង៥លីត្រទៀតទៅផ្នែកផ្សេងៗនៃរាងកាយ។ក្នុងអត្រានេះ បេះដូងអ្នកច្របាច់ឈាមជាង១៤ ០០០លីត្រក្នុងមួយថ្ងៃ ឬ៥លានលីត្រក្នុងមួយឆ្នាំ។ដោយសារអ្នកមិនបានដេករហូតឯណា ដូច្នេះបរិមាណឈាមដែលបាញ់ចេញក្នុងមួយថ្ងៃៗគឺច្រើនជាងនេះឆ្ងាយណាស់។

ស្បែករបស់អ្នក

ស្បែកជាសរីរៈធំជាងគេនៃរាងកាយយើង,ចំពោះមនុស្សធំ វាមានផ្ទៃប្រមាណ២ម៉ែត្រការ៉េ ទំងន់ប្រហែល៤.៥ទៅ៥គីឡូ កម្រាស់០.៥ម.មនៅត្របកភ្នែក ទៅ៤ម.មនៅកែងជើង។
គេចែកស្បែកជា២ស្រទាប់សំខាន់ ហើយវាមានតួនាទី៦សំខាន់៖
១/‍‍ រក្សាកម្តៅរាងកាយ
២/ ស្តុកឈាម
៣/ ការពាររាងកាយពីបរិស្ថានខាងក្រៅ
៤/ ចាប់យកអារម្មណ៍ ក្តៅ ត្រជាក់ជាដើម
៥/ ស្រូបនិងបញ្ចេញចោលសារធាតុមួយចំនួន
៦/ សំយោគវីតាមីនដេ។

Saturday, November 15, 2014

ការទទួលទានទឹកដោះគោច្រើនបន្ថយអាយុរបស់អ្នក

គំនិតអំពីការប្រើប្រាស់ទឹកដោះគោដើម្បីសុខភាពឆ្អឹងកំពុងតែរលាយទៅយ៉ាងរហ័សពេលដែលការស្រាវជ្រាវបន្តបញ្ចេញបង្ហាញដំណាលអំពីការផ្សាយពាណិជ្ជកម្មអាហារដ៏ធំនេះ។
មនុស្សជាពាហនៈតែមួយប្រភេទគត់ដែលបន្តទទួលទានទឹកដោះបន្ទាប់ពីវ័យកុមារទៅហើយនោះ។

គ្រប់គ្រងកម្រឹតម៉ាញេស្យូមបានត្រឹមត្រូវជួយបន្ថយការប្រឈមជំងឺទឹកនោមផ្អែម៣៧%

ម៉ាញេស្យូូមជាខនិកដ៏សំខាន់មួយសម្រាប់សុខភាពដែលគេច្រើនមើលរំលង,ការពិតវាចាំបាច់សម្រាប់តម្រូវការសារពាង្គកាយយ៉ាងច្រើន។វាទទួលខុសត្រូវក្នុងប្រតិកម្មជាង៣០០ រួមមានរក្សាឲ្យអ្នកមានថាមពល,ជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល,ផ្តល់នូវសុខភាពបេះដូងនិងជួយរំលាយអាហារប្រូតេអ៊ីន,ខ្លាញ់និងកាបូអ៊ីដ្រាត។
ការសិក្សាថ្មីមួយបានបង្ហាញថាមនុស្សសុខភាពធម្មតាដែលទទួលជាតិម៉ាញេស្យូមច្រើនជួយបន្ថយ៣៧%នៃការវិវត្តទៅជាលើសជាតិស្ករឬលើសអាំងស៊ុយលីនក្នុងឈាមដែលជាកត្តានាំដល់ជំងឺទឹកនោមផ្អែម។អ្នកជំងឺដែលមានរោគសញ្ញាត្រៀមទឹកនោមផ្អែមទទួលបានអត្ថប្រយោជន៍ច្រើនគួរឲ្យកត់សម្គាល់គឺជួយបន្ថយអត្រាវិវត្តជាជំងឺទឹកនោមផ្អែមបាន៣២%។
ការបរិភោគបានច្រើននូវគ្រាប់ធញ្ញជាតិ,ត្រី,បន្លែ,សូកូឡាខ្មៅជួយបន្ថយអត្រាប្រឈមជំងឺទឹកនោមផ្អែមបាន។
health

វីតាមីនបេប្រហែលជាមិនអាចជួយកាត់បន្ថយការបាត់បង់ការចងចាំបានទេ

ការសិក្សាកាលពីឆ្នាំ២០១០បានបង្ហាញពីទំនាក់ទំនងរវាងវីតាមីនបេ១២និងការបាត់បង់ការចងចាំ។អាស៊ីតអាមីណេ អូម៉ូស៊ីស្តេអ៊ីនអាចបំពុលកោសិកាប្រសាទនិងអង់ដូតេល្យ៉ាលនៃសសៃឈាមហើយគេបានរកឃើញថាអូម៉ូស៊ីស្តេអ៊ីនខ្ពស់មានទំនាក់ទំនងនិងការបាត់ការចងចាំនិងជំងឺAlzheimer។ដោយសារកម្រឹតអូម៉ូស៊ីស្តេអ៊ីនអាចថយចុះដោយការឲ្យវីតាមីនបេ១២និងអាស៊ីតហ្វលិក,គេរំពឹងថាវាអាចជួយការចងចាំនិងការពារពីជំងឺAlzheimerបាន។
   តែបើតាមការសិក្សាចុងក្រោយនេះបានរកឃើញថាមិនមានភាពប្រសើរជាងរវាងអ្នកទទួលទានវីតាមីនបេ១២និងអាស៊ីតហ្វលិកនិងអ្នកដែលមិនទទួលទាននោះឡើយ។
   ទោះយ៉ាងណាគេសង្ស័យថាវីតាមីនដេអាចទៅបន្ថយឥទ្ធិពលនៃវីតាមីនបេ១២និងអាស៊ីតហ្វលិកលើសមត្ថភាពខួរក្បាល ត្បិតកំឡុងការសិក្សាអ្នកចូលរួមក៏បានទទួលនូវវីតាមីនដេផងដែរ។
Vitamins


ការយល់សុបិន្ត

សុបិន្តជាបណ្តុំរូបភាពកើតពីអារម្មណ៍និងមនោសញ្ចេតនាកំឡុងពេលយើងកំពុងដេក។
ខាងក្រោមនេះជាលក្ខណៈពិសេសនៃការយល់សប្ត៖
 ១/ ទោះអ្នកមិនអាចចងចាំការយល់សប្តបានតែគេជឿថាមនុស្សគ្រប់រូបយល់សប្ត៣ទៅ៦ដងក្នុងមួយយប់ៗ។
 ២/ រាល់ការយល់សប្តម្តងៗមានរយៈពេលពី៥ទៅ២០នាទី។
​ ៣/ ប្រហែល៩៥% យើងភ្លេចការយល់សប្តទាំងនោះពេលដែលយើងភ្ញាក់ឡើង។
​ ៤/ អាចជួយអ្នកឲ្យរៀននិងចងចាំបានយូរតាមរយៈការយល់សប្ត។
 ៥/ បើធៀបនិងបុរស ស្ត្រីច្រើនតែយល់សប្តពីរឿងគ្រួសារ កូនៗនិងកិច្ចការក្នុងផ្ទះជាង។
 ៦/ ៤៨%នៃមនុស្សក្នុងសុបិន្តជាមនុស្សដែលអ្នកធ្លាប់ស្គាល់។
 ៧/ បនុស្សពិការភ្នែកយល់សប្តទាក់ទងនឹងវិញ្ញាណ(sensory)ផ្សេងៗច្រើនជាងអ្នកភ្នែកភ្លឺ។
 ៨/ ស្រាជះឥទ្ធិពលទៅលើទាំងការដេកនិងការយល់សប្តរបស់យើង។
 ៩/ ជួនកាលអ្នកអាចនឹកឃើញរឿងរ៉ាវដែលបានយល់សប្ត នៅពីរបីថ្ងៃក្រោយមក។

characters in the mind
girl fisherman throwing harpoon to catch gold fish

Monday, November 10, 2014

ផលប្រយោជន៍នៃស្ពៃក្តោបចំពោះសុខភាព

ស្ពៃក្តោបអាចមានពណ៌បៃតង,ក្រហមឬស្វាយ។
យោងតាមUSDAកន្លះពែង(៧៥ក្រាម)នៃស្ពៃកោ្តបឆ្អិនផ្ទុក១៧កាឡូរី,​កាបូអ៊ីដ្រាត៤ក្រាម​,ជាតិសសៃ១ក្រាម,ប្រូតេអ៊ីន១ក្រាមនិងស្ករ២ក្រាម។
ការទទួលទានស្ពៃក្តោបឆ្អិនកន្លះពែងផ្តល់វីតាមីនសេ៤៧%នៃចំនួនចាំបាច់ក្នុង១ថ្ងៃរួមទាំងវីតាមីនកា១០២%,ម៉ង់កាណែស៨%,ផូឡាត៦%ហើយមានវីតាមីនបេ៦,កាល់ស្យូម,ប៉ូតាស្យូមនិង​ត្យាមីនបន្តិចបន្តួចផងដែរ។
ស្ពៃក្តោបក៏ផ្ទុកផងដែរនូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា កូលីន,បេតាការ៉ូតែន,លុយតេអ៊ីន,zeaxanthin,flavonoid kaempferol,quercetinnigនិងapizenin។
ស្ពៃពណ៌ក្រហមសម្បូរសារធាតុទាំងអស់នេះច្រើនជាងពណ៌បៃតង។
អត្ថប្រយោជន៍ផ្សេងទៀតរួមមាន៖
ជួយការពារផលប៉ះពាល់ពីការព្យាបាលសោយកាំរស្មី។
ជួយការពារកុំឲ្យកើតមហារីក។
ជួយសុខភាពបេះដូង។
ជួយសម្រួលការរំលាយអាហារនិងប្រព័ន្ធភាពស៊ាំ។
cabbage

អ្នកចាញ់ឡាក់តូសប្រឈមទាបទៅនឹងមហារីកមួយចំនួន

ក្នុងការសិក្សាថ្មីមួយរកឃើញថាអ្នកដែលចាញ់ឡាក់តូស(lactose intolerant)គឺទទួលទានទឹកដោះគោនិងផលិតផលពីទឹកដោះគោតិចតួចប្រឈមទាបទៅនឹងមហារីកសួត,ដោះនិងមហារីកអូវែរ។តែយ៉ាងនេះក៏ដោយគេមិនទាន់អាចសន្និដ្ឋានបានទេថាទឹកដោះគោនាំឲ្យកើតមហារីកព្រោះ​វាអាចថាទឹកដោះគោសម្បូរកាឡូរីហើយអ្នកដែលទទួលទានវាច្រើនលើសកាឡូរីទៅវិញទេដែលជាកត្តាប្រឈម។
three glasses of milk

Saturday, November 01, 2014

ខ្សោយបេះដូងមានទំនាក់ទំនងជាមួយសមាសភាពនៃបាក់តេរីក្នុងពោះវៀន

ការសិក្សាថ្មីមួយបានបង្ហាញថាហានីភ័យនៃការស្លាប់ដោយជម្ងឺខ្សោយបេះដូងមានទំនាក់ទំនងទៅនឹងសំណល់ការរំលាយអាហាររបស់បាក់តេរីពោះវៀន(TMOA:trimethylamine N-oxide)
ខ្សោយបេះដូងជាករណីដ៏គ្រោះថ្នាក់មួយដែលបេះដូងអាចបន្តលោតបាន តែដោយសារខ្សោយសាច់ដុំបេះដូង វាមិនអាចច្របាច់ឈាមនាំអុកស៊ីសែនទៅចិញ្ចឹមសរីរៈនានាបានគ្រប់គ្រាន់ឡើយ។
TMOAជាសំណល់បានពីការបំបែករបស់បាក់តេរីពោះវៀននូវសមាសធាតុក្នុងសាច់ក្រហម,ស៊ុតក្នុង(លឿង),ថ្លើមនិងអាហារថាមពលមួយចំនួន។
Heart rate monitor alert

មនុស្សស្រីដែលស្ត្រេសប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្តនិងឆាប់ចាស់

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាក្មេងស្រីដែលមានប្រវត្តិជំងឺបាក់ទឹកចិត្តមានតេឡូមែរយ៉ាងខ្លី ដែលជាសញ្ញានៃការចាស់តាមជីវសាស្រ្ត និងមានកំណើនអ័រម៉ូនប្រឆាំងស្ត្រេស។
តេឡូមែរជាផ្នែកខាងចុងនៃក្រូម៉ូសូមដែលការពារវាកុំឲ្យខូចខាត។តេឡូមែរនឹងកាន់តែខ្លីទៅតាមការចាស់នៃអាយុហើយអុកស៊ីតកម្មស្ត្រេសនិងការខូចខាតDNAក៏អាចធ្វើឲ្យវារួញខ្លីផងដែរ។
Stressed girl sitting on the stairs

តើអ្នកឆ្ងល់ទេថាហេតុអ្វីការអេះស្បែកធ្វើឲ្យអ្នកកាន់តែរមាស់?

សេរ៉ូតូនីនមានសកម្មភាពរួមគ្នាទាំងទៅលើអារម្មណ៍ឈឺចាប់និងរមាស់ ដូច្នេះហើយពេលដែលសេរ៉ូតូនីនសាយពីខួរក្បាលទៅឆ្អឹងខ្នង កោសិកាប្រសាទដែលដឹកនាំអារម្មណ៍ឈឺចាប់បែរជាបង្កើន​កម្រឹតរមាស់ទៅវិញ។
ការអេះជាញឹកញាប់មិនមែនដោយសារញៀននោះទេ តែដោយសារការអេះនេះមិនមានប្រសិទ្ធភាព។ហេតុផលគឺថាពេលអ្នកអេះបង្កើតការឈឺចាប់ ខួរក្បាលរបស់អ្នកទទួលខុសត្រួវបង្កើតសេរ៉ូតូនីនបន្ថែមដើម្បីទប់ទល់ការឈឺចាប់(ខួរក្បាលរបស់អ្នកមិនចង់ឲ្យរាងកាយអ្នកឈឺចាប់ទេ)។កំឡុងពេលសេរ៉ូតូនីនទៅទប់ទល់ការឈឺចាប់វាក៏បានដាស់សកម្មភាពreceptorនៃការរមាស់ហើយធ្វើឲ្យអ្នកកាន់តែរមាស់ថែមឡើង។
man scratching

Sunday, October 26, 2014

ទារកដំបូងបំផុតលើលោកដែលកើតពីស្បូនផ្សាំ

ក្នុងការស្រាវជ្រាវលើស្ត្រីដែលទទួលការផ្សាំស្បូន៩នាក់,ស្ត្រីដែលទទួលបានស្បូនបរិច្ចាគពីគ្រួសារ​មិត្តភក្តិអាយុ៦១ឆ្នាំម្នាក់​,ដោយអូវែគាត់នៅល្អដូច្នេះគាត់អាចផលិតស៊ុតបានដែលក្រោយមកគេ​យកវាទៅភ្ញាស់ជាមួយមេជីវិតឈ្មោលនៅក្រៅសារពាង្គកាយមុនពេលយកទៅដាក់ក្នុងស្បូនផ្សាំនោះ។
needle penetrating an ovum

ការឆាម្ហូបដោយប្រេងអូលីវប្រសើរជាងប្រេងរុក្ខជាតិ

ប្រេងឆាអាចបំបែកនិងផលិតបានជាជាតិពុលពេលសីតុណ្ហភាពក្តៅខ្លាំង។
ការសិក្សាពីការឆាចៀនអាហារគេបានរកឃើញថា បើធៀបនឹងប្រេងសណ្តែក,ពោតនិងប្រេងផ្កាឈូករ័តន៍ គឺប្រេងអូលីវមានស្ថេរភាពល្អជាងគេ។
Frying with olive oil better than seed oil for health

ការពិសារស្រាមានជាតិអាល់កុលស្រាលបន្តិចបន្តួចអាចជួយបង្កើនការចងចាំ

ជាដំណឹងល្អមួយសម្រាប់អ្នកមានអាយុលើស៦០ឆ្នាំដែលតែងទទួលទានស្រាបន្តិចបន្តួចដោយហេតុថាការរពិសារស្រាមានជាតិអាល់កុលស្រាលបន្តិចបន្តួចនៅវ័យនេះអាចជួយបង្កើនការចងចាំ
បាន។
Light alcohol consumption linked to better memory

តើការដេកហាលថ្ងៃអាចជួយការពារកុំឲ្យធាត់និងកើតទឹកនោមផ្អែមឬ?

ការសិក្សាថ្មីមួយបានរកឃើញថាការហាលកាំរស្មីស្វាយអ៊ុលត្រាជួយកាត់បន្ថយការឡើងទម្ងន់និងជំងឺទឹកនោមផ្អែមនៃសត្វកណ្តុុរដែលគេចិញ្ចឹមឲ្យចំណីសម្បូរខ្លាញ់ច្រើន។អ្នកស្រាវជ្រាវនិយាយថាវាជាការជួយទប់ទល់ពីសមាសធាតុណៃទ្រិកអុកសាយដ៍(nitric oxide។
Lady lounging in the sun

Friday, October 24, 2014

អ្នកវិទ្យាសាស្ត្របម្លែងកោសិកាស្បែកទៅជាកោសិកាប្រសាទ

អ្នកវិទ្យាសាស្ត្របានបម្លែងកោសិកាស្បែកទៅជាកោសិកាប្រសាទដោយផ្ទាល់គឺមិនឆ្លងកាត់កោសិកាដើមដោយជោគជ័យ។ពេលគេយកវាទៅផ្សាំឲ្យសត្វកណ្តុរ វាអាចរស់បានរយៈពេល៦ខែ។

Photo: អ្នកវិទ្យាសាស្ត្របានបម្លែងកោសិកាស្បែកទៅជាកោសិកាប្រសាទដោយផ្ទាល់គឺមិនឆ្លងកាត់កោសិកាដើមដោយជោគជ័យ។ពេលគេយកវាទៅផ្សាំឲ្យសត្វកណ្តុរ វាអាចរស់បានរយៈពេល៦ខែ។

Sunday, October 19, 2014

ការចាស់និងអាយុសង្ឃឹមរស់

ការចាស់ជាដំណើរធម្មតានិងមិនអាចចៀសផុតបាននិងបញ្ចប់ទៅដោយការស្លាប់។ខណៈអាយុសង្ឃឹមរស់មធ្យម កម្របាន១០ឆ្នាំណាស់កាលពី៥០ ០០០ឆ្នាំមុន និងប្រហែល២៥ឆ្នាំសម្រាប់ប្រជាជនរ៉ូមបុរាណ តែសព្វថ្ងៃគឺ៣៨ឆ្នាំសម្រាប់ប្រទេសសៀរ៉ាលីអូន និង ៨០ឆ្នាំក្នុងប្រទេសជប៉ុន។វាអាស្រ័យយ៉ាងខ្លាំងដោយការថយចុះអត្រាមរណៈកុមារនិងប្រសិទ្ធភាពនៃការព្យាបាល(ពិសេសចំពោះកូនក្មេង)ដែលធ្វើឲ្យអាយុសង្ឃឹមរស់នៃប្រជាជាតិប្រទេសឧស្សាហកម្មមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ក្នុងកំឡុង១០០ឆ្នាំចុងក្រោយនេះ។​ជាលិទ្ធផល,ជំងឺមនុស្សចាស់ជាមូលហេតុចម្បងនៃការស្លាប់ដោយប្រហែល៥០%គឺជំងឺសសៃឈាមនិងបេះដូង ហើយ២៥%គឺជំងឺមហារីក។

Saturday, October 11, 2014

មហារីកសួតអាចសម្ងំខ្លួនរហូតដល់២០ឆ្នាំ

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមហារីកសួតអាចលាក់ខ្លួនរហូតជាង២០ឆ្នាំមុនពេលវាក្លាយជាទម្រង់ជំងឺសកម្មនិងធ្ងន់ធ្ងរភ្លាមៗ
នេះបញ្ជាក់ថាបើយើងអាចរកឃើញទាន់ពេលក្នុងដំណាក់កាលថ្មី គេអាចធ្វើការព្យាបាលនិងកម្រឹតជាក៏មានច្រើនដែរ។
Image of the lungs

របកគំហើញថ្មីសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

អ្នកវិទ្យាសាស្ត្របានប្រើកោសិកាដើម(stem cell)ដើម្បីបង្កើតជាកោសិកាលំពែងដែលបាន​ផលិតអាំងស៊ុយលីនឆ្លើយតបនឹងជាតិស្ករដោយជោគជ័យហើយបានបំបាត់ជំងឺទឹកនោមផ្អែម​ចេញពីសត្វកណ្តុុរ។
កោសិកាដើមជាកោសិកាដែលមិនទាន់មានការបម្លែង ហើយអាចត្រូវបម្លែងជាកោសិកាឯកទេស​ផ្សេងៗដូចជាកោសិកាស្បែក សាច់ដុំ និងឆ្អឹងជាដើម។

Stem cells

Monday, October 06, 2014

អ្វីដែលអ្នកមិនគួរទទួលទានពេលកំពុងរៀន

អាហារ៣មុខខាងក្រោមនេះអ្នកមិនគួរបរិភោកពេលកំពុងរៀនឡើយ៖
    ១/អាហារនិងភេសជ្ជៈសម្បូរជាតិស្ករៈ
ស្ករ(គ្លុយកូស)ចាំបាច់សម្រាប់ខួរក្បាលក៏ពិតមែនហើយ
តែ​សំខាន់នៅត្រង់ថាអាហារភាគច្រើនផ្ទុកស្ករចម្រាញ់(processed and refined sugar)ដែលមានផល​អវិជ្ជមានសម្រាប់ការឆ្លើយតបរបស់អាំងស៊ុយលីន។វាអាចនាំដល់ជំងឺទឹកនោមផ្អែមទៀតផង។
ដោយហេតុខួរក្បាលត្រូវការស្ករគ្លុយកូសច្រើន,កាលណាមិនអាចដោះស្រាយកម្រឹតស្ករក្នុងឈាមបានវា​ធ្វើឲ្យរាំងស្ទះដល់ការរៀនរបស់យើងទៅវិញ។ហើយគេដឹងថាស្ករប្រភេទនេះមិនដែលរត់​ទៅដល់របាំងភ្នាសឈាមខួរក្បាលទេ។
    ២/អាហារកញ្ចប់និងសម្រន់(processed and fast food)
ដើម្បីបានថាមពលពីសមាសធាតុនេះរាងកាយត្រូវប្រើថាមពលទៅបំបែក,តែដូចបានរៀបរាប់ខាងលើស្ករនេះមិនអាចប្រើប្រាស់ដោយខួរក្បាលបានធ្វើឲ្យខួរក្បាលកាន់តែខ្វះថាមពល។ម្យ៉ាងទៀតពពួកអាហារ​កញ្ចប់និងកំប៉ុងទាំងនេះមានផ្ទុកសារធាតុគីមីផ្អាប់និងបន្ថែមពណ៏ជាដើម​ដែលប៉ះពាល់ជាអវិជ្ជមាន​ដល់ខួរក្បាល។
      ៣/អាហារដែលប្រើខ្លាញ់សំយោគ(trans-fats):
គេប្រើខ្លាញ់នេះដើម្បីជួយរក្សាគុណភាពអាហារដូចជាអាហារបំពង,នំស្រួយ(cracker)និង​ពោតលីង(microwave popcorn)ជាដើមដែលនឹងប៉ះពាល់បេះដូង។វាទៅបំផ្លាញសសៃឈាមក្រហម,ហើយសសៃឈាមតូចៗត្រូវប៉ះពាល់មុនគេពិសេស​សសៃឈាមខួរក្បាលនេះឯង។
​​​    ផ្ទុយទៅវិញ បើអ្នកចង់ពង្រឹងខួរក្បាល អ្នកគួរបរិភោគអាហារនៅពេលបាយឲ្យបានច្រើនគួរសម​ហើយបន្ថែមការបរិភោគបន្លែផ្លែឈើស្រស់,គ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនពីធម្មជាតិឲ្យបានច្រើន។
image












បែកធ្លាយរឿងអាថ៌កំបាំងពីការការពារខ្លួនពីអេបូឡា



តើអេបូឡារាលដាលដូចម្តេច?

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺអាមេរិកCDCកំពុងតែកុហកមហាជនថាអេបូឡាអាចឆ្លងទាល់តែ

មានការប៉ះផ្ទាល់(direct contact),ការពិតមិនមែនដូច្នេះឡើយ។អ្នកអាចឆ្លងអេបូឡាដោយការ​ប៉ះពាល់ដោយប្រយោលជាមួយឈាម,ទឹកមាត់,សំបោរនិងធាតុរាវដែលហូរចេញពីរាងកាយ​អ្នកជំងឺ ហើយវាអាចកើតឡើងដោយការសាយតាមខ្យល់ក្នុងរយៈចម្ងាយខ្លីដោយការក្អក កណ្តាស់ជាដើម។

តើការប៉ះផ្ទាល់មានន័យដូចម្តេច?

CDCបានឲ្យនិយមន័យថាវាជាការប៉ះផ្ទាល់នូវឈាម,ទឹកមាត់,សំបោរ,កម្អួត,ទឹកនោម,លាមកនៃ

អ្នកជំងឺអេបូឡា(ទោះនៅរស់ឬស្លាប់)ទៅនឹងភ្នែក,មាត់,ច្រមុះឬស្នាមសបួសដាច់កោសរលាត់របស់អ្នក។ តែម្យ៉ាងទៀតCDCក៏បាននិយាយដែរថាការប៉ះផ្ទាល់មានន័យថាជាការប៉ះពាល់ដោយប្រយោល

ទៅវិញគឺមានន័យថាឲ្យតែអ្នកបានប៉ះពាល់ជាមួយធាតុរាវដែលចេញពីរាងកាយអ្នកជំងឺ។

តើការប្រើម៉ាសN95អាចការពារអ្នកបានទេ?

ទេ,ដើម្បីការពារខ្លួនអ្អកគួរប្រើរបាំងមុខការពារដង្ហើម(full face respirators)វិញ។

ការពិតម៉ាសនេះគេប្រើសម្រាប់អ្នកជំងឺពាក់កុំឲ្យឆ្លងទៅអ្នកដ៏ទៃមិនមែនសម្រាប់ការពារអ្នកពាក់​មិនឲ្យឆ្លងជំងឺដែលឆ្លងតាមខ្យល់នោះឡើយព្រោះម្យ៉ាងពាក្យN95នេះចង់បញ្ជាក់ថាវាការពារបានតែ៩៥%ប៉ុណ្ណោះពីភាគល្អិតក្នុងខ្យល់។ពេលអ្អកប្រើរបាំងមុខការពារដង្ហើម(full face respirators)សូមចាំថាត្រូវបោកគក់នឹងសាប៊ូហើយសឹមចោលវាក្នុងធុងត្រឹមត្រូវ។







Sunday, October 05, 2014

zoombie ចម្លែកៈអ្នកស្លាប់ដោយជំងឺអេបូឡា២នាក់រស់ឡើងកំឡុងពេលបុណ្យសព

នៅពេលបញ្ជូនពីកន្លែងបុណ្យសពទៅកាន់ផ្នូរជនរងគ្រោះដែលគេសន្មត់ថាបានស្លាប់ដោយជំងឺអេបូឡាដឹងខ្លួនឡើងវិញនៅក្នុងប្រទេសលីបេរីយ៉ា។
ប្រៀបដូចជាភាពយន្តអញ្ចឹងដែលស្ត្រី២នាក់អាយុ៤០និង៦០ឆ្នាំក្រោកឡើងធ្វើឲ្យផ្អើលដល់អ្នកហែរហមគ្រប់គ្នា។ស្ត្រីទាំង២នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅកន្លែង២ផ្សេងគ្នានៃសង្កាត់Nimba។
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺអាមេរិកCDCឲ្យដឹងថាអាចមាន២១០០០ករណីជំងឺអេបូឡាទាំងដែលបាននិងមិនបានរាយការណ៍ក្នុងប្រទេសលីបេរីយ៉ានិងសេរ៉ាលីអូន,ជាង៦០០០ករណី​ត្រូវបានបញ្ជាក់និងប្រមាណ៣០០០នាក់បានស្លាប់ដោយគិតចាប់ពីពេលផ្ទុុះឡើងនៅខែធ្នូឆ្នាំមុន។
CDCនិយាយថាករណីអេបូឡាសរុបអាចនឹងកើនដល់១.៤លានករណីនៅត្រឹមខែមករាខាងមុខនេះ​បើសិនជាគ្មានការទប់ស្កាត់និងផ្លាស់ប្តូរទម្លាប់ប្រជាជនក្នុងសហគមន៍ទេនោះ។
health

ស្ត្រីអាយុ២៤ឆ្នាំម្នាក់មិនមានខួរតូច

តើគួរជឿទេថាមានស្ត្រីម្នាក់អាចរស់ដល់អាយុ២៤ឆ្នាំដោយគ្មានខួរតូច?តាមពិតនាងថែមទាំងបានឲ្យកំណើតកូនម្នាក់ទៀតផង។នាងរស់នៅខេត្តshadon​ប្រទេសចិន។
ក្រោយពីមានអាការៈវិលមុខនិងចង្អោរ នាងក៏មកជួបគ្រូពេទ្យ។ស្ទើរពេញមួយជីវិតនាង នាងមានការពិបាកក្នុងការនិយាយនិងបញ្ចេញកាយវិកា។នាងមិនចេះនិយាយរហូតដល់អាយុ​៦​ឆ្នាំនិងមិនចេះដើរដល់អាយុ៧ឆ្នាំ។
ក្រោយពេលធ្វើការថតCT scanគ្រូពេទ្យសម្គាល់ភ្លាមថានាងកំពុងមានបញ្ហាគឺនាងមិនមានខួរតូច​ឡើយ។យ៉ាងហោចណាស់កោសិកាប្រសាទ៥០%ក្នុងខួរក្បាលនាងបានបាត់បង់តែនាងនៅអាច​មានសមត្ថភាពចលនា(motor skills)ដ៏គួរឲ្យកត់សម្គាល់។
brain

តើការឆាឆៅក្មេងប៉ះពាល់ដូចម្តេចខ្លះដល់ពេលគេពេញវ័យ

កុមារដែលទទួលរងនូវការឆាឆៅផ្សេងៗប្រឈមយ៉ាងខ្លាំងនឹងគុណភាពជីវិតពេលពួកគេពេញវ័យ​មិនត្រឹមតែបញ្ហាផ្លូវចិត្តទេ,តែរួមទាំងសុខភាពរាងកាយនិងសមត្ថភាពបញ្ញាផងដែរ។
នាយកដ្ឋានសេវាសុខភាពពលរដ្ឋអាមេរិកបានបង្ហាញថាការឆាឆៅភាគច្រើនគឺតាមរយៈ
ពាក្យសម្តីនិងពីសង្គមដូចជា៖
        ការហៅឈ្មោះក្រៅ(បង្អាប់), ការចំអកលេងសើច,ការបញ្ចេញរឿងអាស្រូវឬកុហក,​​​ការច្រាន ​វាយ​ ទាត់ធាក់,ការបណ្តេញពីផ្ទះ,ការគម្រាម,ការលួចរបស់របរ,ការប្រើកាយវិកាឬ​
ស​ម្តីអាសអាភាសជាដើម។
ការស្រាវជ្រាវបង្ហាញថាការទទួលរងការឆាឆៅជាប្រចាំនាំដល់ជំងឺបាក់ទឹកចិត្តនិងតប់ប្រមល់ខ្លាចសង្គមហើយឈានទៅរកការធ្វើអត្តឃាតទៀតផង។
ការស្រាវជ្រាវកន្លងមកបង្ហាញថាមនុស្សធំដែលធា្លប់រងការឆាឆៅពីក្មេងមានកម្រឹតCRPខ្ពស់,នេះ​បង្ហាញថារាងកាយកំពុងប្រតិកម្មតបនឹងការពុល(toxic stress)ដែលដូចគ្នានឹង​ការប្រយុទ្ធប្រឆាំង​
កា​រ​​ឆ្លងរោគដែរ។
រឹតតែគួរឲ្យចាប់អារម្មណ៏នោះគឺការស្រាវជ្រាវបានរកឃើញថាអ្នកដែលធ្លាប់តែឆាឆៅគេនោះមាន​កម្រឹតCRPទាបខ្លាំងគឺទាបជាងអ្នកដែលមិនធ្លាប់រងការឆាឆៅទៅទៀត។
គេរកឃើញថាជនរងគ្រោះហាក់ប្រឈមខ្លាំងជាងអ្នកដែលមិនធ្លាប់រងការឆាឆៅ៦ដងទៅនឹងជំងឺធ្ងន់ធ្ងរ,ការជក់បារីជាប្រចាំ និងវិវត្តទៅរកជំងឺវិកលចារឹក។
បើក្មេងរងកាឆាឹឆៅ,ឪពុកម្តាយនិងគ្រូត្រូវមានតួនាទីសំខាន់ដោយប្រាកដថានឹងមិនមានរឿងបែបនោះកើតឡើងទៀតទេ។ស្ទើរជាទូទៅទៅហើយដែលគេតែងចាត់ទុកថាការឆាឆៅនេះជារឿងធម្មតាទៅវិញ។


teenager with hood pulled up over head
silhouette of man with bottlesteenager hugging his knees









ឥទ្ធិពលនៃមហារីក

បើសិនចំណែកកោសិកាដោយអនាធិបតេយ្យកើតឡើងកោសិកាបន្តលូតលាស់ដោយមិនធ្វើការបម្លែង(dedifferention)។បើរឿងនេះកើតឡើងកោសិកាដែលប្រែប្រួលនឹងត្រូវសម្គាល់និងកម្ចាត់ចោលដោយប្រព័ន្ធភាពស៊ាំ។កោសិកាមហារីកដែលអាចគេចផុតពីការចាប់នេះបានដោយឧទាហរណ៍ៈវាបង្ហាញligandសម្រាប់កន្លែងទទួលCD95លើផ្ទៃភ្នាសរបស់វាហើយនាំឲ្យឡាំផូស៊ីតស្លាប់។ប្រព័ន្ធភាពស៊ាំចុះខ្សោយ(ឧទាហរណ៍ៈឆ្លងមេរោគHIV)ក៏ជួយឲ្យកោសិកាមហារីកគេចផុតពីការស្លាប់ដែរ។

ការវិវត្តន៍នៃកោសិកាមហារីក

ជាធម្មតាចំណែកកោសិកាសម្របខ្លួនបានយ៉ងល្អតាមរយៈការបញ្ចញនូវភ្នាក់ងារលូតលាស់ក្នុងតំបន់ដើម្បីបំពេញតម្រូវការជាក់លាក់របស់កោសិកា។ភ្នាក់ងារលូតលាស់(GFs)ភ្ញោចកន្លែងទទួលនៃភ្នាសកោសិកាដែលទាំង មានឬភ្ញោចសកម្មភាព ទីរ៉ូស៊ីនគីណាស។ដោយមានការជួយពីប្រូតេអ៊ីនសម្របសម្រួល(GRB2),ភ្នាក់ងារបណ្តូរGDP/GTP(SOS)ភ្ជាប់ខ្លួនទៅនឹងសំណល់ផូស្វូទីរ៉ូស៊ីនបន្ទាប់មកដាស់សកម្មភាពប្រូតេអ៊ីនតូច Ras។បន្ទាប់មក តាមរយៈserine/threonine kinase Raf ភ្ញោចបណ្តាក់សញ្ញា១​(mitogen-activated protein kinase cascade[MAPK cascade])ឲ្យដាស់សកម្មភាពភ្នាក់ងារកត់ចម្លង នាំឲ្យមានការសម្តែងនៃសែន សំខាន់សម្រាប់ចំណែកកោសិកា។ភ្នាក់ងារកត់ចម្លងសំខាន់ៗរួមមាន៖Fos, Jun, Myc, Myb, Rel, E2F, និងDP1អ័រម៉ូនទីរ៉ូអ៊ីតភ្ជាប់នឹងកន្លែងទទួលលើណ្វៃយ៉ូ(ErbA),បន្ទាប់មកhormone/receptor complexផ្តល់នូវការសម្តែងសែននិងចំណែកកោសិកា។

ការស្លាប់នៃកោសិកាតាមកំណត់(apoptosis)

រៀងរាល់ថ្ងៃមានកោសិការាប់រយពាន់លានបានស្លាប់នឹងបានជំនួសវិញដោយកោសិកាដែលបានពីការធ្វើចំណែក។ផ្ទុយពីនេក្រូស អាប៉ុបតូសជាការស្លាប់ដោយមានការកំណត់ ហើយដូចទៅនឹងចំណែកកោសិកាដែរត្រូវបានគ្រប់គ្រងដោយយន្តកម្មសរីរៈដ៏វិចិត្រមួយ។វាជាអ្នកតម្រូវជាលិកាទៅនឹងបម្រែបម្រួលតម្រូវការ,កម្ចាត់ចោលកោសិកាដែលលើសកំឡុងការវិវត្តអំប្រ៊ីយ៉ុង​ និងកម្ចាត់ចោលកោសិកាគ្រោះថ្នាក់ដូចជាកោសិកាមហារីក,កោសិកាឆ្លងរោគ,កោសិកាភាពស៊ាំដែលប្រឆាំងអង់ទីសែនរាងកាយខ្លួនឯង។

ការស្លាប់នៃកោសិកាដោយ នេក្រូស

ការរស់រាននៃកោសិកាអាស្រ័យលើការរក្សាបាននូវចំណុះនិងមជ្ឍដ្ឋានខាងក្នុងកោសិកា។ពេលដែលភ្នាសកោសិកាជ្រាបទឹកខ្លាំង ហើយទឹកធ្វើដំណើរទៅតាមបម្រែបម្រួលអូស្មូស,​ ដូចនេះកោសិកាពឹងលើលំនឹងអូស្មូសដើម្បីរក្សាចំណុះរបស់ខ្លួន។ដើម្បីទប់ទល់នឹងកំហាប់ក្នុងកោសិកាដ៏ខ្ពស់នៃប្រូតេអ៊ីន,​អាស៊ីតអាមីណេ,និងសារធាតុសរីរាង្គផ្សេងៗបាន កោសិកាត្រូវបន្ថយនូវកំហាប់អ៊ីយ៉ុងកោសិកា។វាអាចប្រព្រឹត្តទៅបានអាស្រ័យលើNa+/K+-ATPaseដែលរុញ Na+ចេញពីកោសិកានិងប្តូរយកបូតាស្យូមវិញ។តាមធម្មតាភ្នាសកោសិកាជ្រាបតិចតួចចំពោះសូដ្យូម តែជ្រាបខ្លាំងចំពោះប៉ូតាស្យូម,នាំឲ្យប៉ូតាស្យូមសាយចេញជាថ្មី។ការចេញរបស់ប៉ូតាស្យូមបង្កើតបាន ​ប៉ូតង់ស្យែលអវិជ្ជមាននាំឲ្យ អ៊ីយ៉ុងក្លរ ចេញពីកោសិកាដែរ។បណ្តូរអ៊ីយ៉ុងនេះ(ត្រូវការប្រើATP)បន្ថយកំហាប់​ សូដ្យូមនិងក្លររហូតដល់ប្រហែល២៣០មីលីអូស្មូស/លីត្រ ដែលច្រើនជាងកំណើនកំហាប់ប៉ូតាស្យូមក្នុងកោសិកា(ប្រហែល១៤០ មអ/)

ភាពមិនប្រក្រតីនៃការចម្លងសញ្ញាក្នុងកោសិកា

ជាផ្លូវការ,អ័រម៉ូនមិនមានឥទ្ធិពលផ្ទាល់លើមុខងារកោសិកានោះទេ តែគឺតាមរយៈសញ្ញាបន្ទាប់បន្សំក្នុងកោសិកា(secondary​intracellular​​​ signals)ការចម្លងសញ្ញាទាំងនេះត្រូវបានរំខានដោយជំងឺមួយចំនួនហើយក៏អាចរងផលប៉ះពាល់ពីថ្នាំនិងជាតិពុលខ្លះផងដែរ។
អ័រម៉ូនខ្លះភ្ជាប់ខ្លួនទៅនឹង កន្លែងទទួលនៃភ្នាសកោសិកា។​ តាមរយៈ guanine nucleotide-binding protein( G proteins)​,​អន្តរកម្មរវាង hormone-receptorធ្វើឲ្យមានការបញ្ចេញអ្នកនាំសារទី២ (second messenger) ដែលមកចម្លងសញ្ញារបស់អ័រម៉ូនក្នុងកោសិកា។អ័រម៉ូន១អាចនាំឲ្យកើតឡើងនូវអ្នកនាំសារទី២ផ្សេងៗគ្នា អាស្រ័យកោសិកាគោលដៅ និង កន្លែងទទួលរបស់វា។​ ភាពមិនប្រក្រតីនានាអាចកើតឡើងបើសិនជា   ចំនួនកន្លែងទទួលថយចុះ ,​ ចំណងរបស់កន្លែងទទួលជាមួយអ័រម៉ូនខ្សោយ​ ឬការភ្ជាប់ទៅនឹងបណ្តាក់សញ្ញា (Signaling cascade) មិនត្រឹមត្រូវ។

ការលូតលាស់ និងសម្របខ្លួនរបស់កោសិកា

ជាង១០០ឆ្នាំមកហើយដែល Rudolf Virchow​ មានគំនិតដំបូងគិតអំពីជំងឺកោសិកាមានន័យថា ជំងឺមួយគឺជាវិបត្តិនៃមុខងារកោសិកា។     កោសិកាគឺជាឯកត្តាតូចបំផុតនៃសភាវរស់(Wilhelm Roux) ដែលមានន័យថាកោសិកា(មិនមែនជាភាគល្អិតតូចដទៃទៀតស្ថិតនៅទីតាំងមួយ ដែលអាចបំពេញមុខងារមូលដ្ឋាន របស់សារពាង្គកាយមួយដែលគេស្គាល់ថាជា មេតាបូលីស បំលាស់ទី ការបន្តពូជ និង ដំណពូជ  ដំណើរការទាំង៣ខាងក្រោយនេះអាចប្រព្រឹត្តទៅបានដរាបណាមានចំណែកកោសិកាតែប៉ុណ្ណោះ បើទោះជាកោសិកាដែលលែងមានសមត្ថភាពធ្វើចំណែកទៀតហើយ អាចនៅមានសកម្មភាពមេតាបូលីស និង ចលនាខ្លះក៏ដោយ។

ថ្នាំគ្រាប់ដែលផ្ទុកដោយកូនម្ជុលតូចៗអាចនឹងក្លាយជាវិធីចាក់ថ្នាំបែបថ្មី



ក្រុមអ្នកស្រាវជ្រាវពីវិទ្យាស្ថានបច្ចេកវិទ្យានិងមន្ទីពេទ្យ ម៉ាសាឈូសេត បានបង្ហាញរបាយការណ៏សិក្សារបស់ខ្លួនដោយបានពិសោធន៍​បញ្ចូលនូវថ្នាំគ្រាប់មានផ្ទុកកូនម្ជុលតូចៗទៅក្នុងផ្លូវអាហារជ្រូក។


មានថ្នាំជាច្រើនមិនអាចត្រូវថ្តល់ជាប្រភេទគ្រាប់បានទេដោយហេតុវានឹងត្រូវរំលាយនៅក្នុងក្រពះមុនពេលវាត្រូូវស្រូូបយក។ថ្នាំទាំងនោះ​រួមមាន៖ថ្នាំប្រឆាំងមហារីក,រលាកសន្លាក់និជំងឺ Crohn's diseaseជាដើម។ថ្នាំគ្រាប់ប្រភេទថ្មីនេះមានរន្ធម្ជុលតូចៗហើយអាចធ្វើដំណើរដល់ចំណុចដែល​គេចង់បាន​នៅក្នុងផ្លូវរំលាយអាហារ,ពេលសំបកដែលអាចស្គាល់កម្រឹតpHរលាយនោះជាតិថ្នាំនឹងបញ្ចេញមកតាមកូនម្ជុលតូចៗទាំងនោះ។


ប្រើគ្រឿងស្រវឹងត្រឹមកម្រឹតមធ្យមអាចធ្វើឲ្យថយចុះសមត្ថភាពកោសិកាភេទឈ្មោល



តាមការស្រាវជ្រាវដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Prof. Tina Kold Jensenបង្ហាញថាបុរសដែលសេពជាតិអាល់កុលត្រឹម៥ឯកតា​(៥០ម.ល អាល់កុលសុទ្ធឬប្រហែល៤០០ម.លស្រាដែលមានជាតិអាល់កុល១២%)ក្នុង១សប្តាហ៍ដែលជាកម្រឹតមធ្យមនោះគឺល្មមអាច​ប៉ះពាល់ដល់គុណភាពកោសិកាភេទឈ្មោលបានហើយ។


ចម្ងល់ពីអាថ៌កំបាំងដែលមេរោគផ្តាសាយបង្កការកើតហឺត



មិនទាន់យល់ច្បាស់, តែអ្នកស្រាវជ្រាវបានរកឃើញថានៅពេលកោសិកាសួតបានឆ្លងវីរុសRhinovirus , កោសិកាអ្នកកើតហឺតផលិត IL-25 cytokines ប្រហែល​១០ដងច្រើនជាងកោសិកាមនុស្សសុខភាពធម្មតា។ តាមលិទ្ធផលនេះ,ក្រុុមស្រាវជ្រាវគិតថាថ្នាំដែលទប់ IL-25 cytokinesអាចជាមធ្យោបាយថ្មីសម្រាប់​ការព្យាបាលជំងឺហឺត។


ការទទួលទានជាតិដែករបស់ម្តាយមានទំនាក់ទំនងនឹងជំងឺប្រសាទautismរបស់កូន



ជាតិដែកមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការលូតលាស់ខួរក្បាលដំបូងដោយវាផ្តល់នូវការផលិតអ្នកនាំសារប្រសាទ(neurotransmitter),ស្រោមកោសិកា​ប្រសាទ(myelination) និងមុខងារភាពស៊ាំ។ ហើយកត្តាទាំង៣នេះពាក់ព័ន្ធនឹងជំងឺautism។


ក្រុមស្រាវជ្រាវរកឃើញថាម្តាយដែលទទួលជាតិដែកទាបប្រឈមខ្លាំង៥ដងនឹងការកើតជំងឺautismរបស់កូនប្រសិនបើមា្តយមានអាយុលើស៣៥ឆ្នាំពេលដែលខ្លួន​កំពុងមានផ្ទៃពោះនោះ,ឬប្រសិនបើនាងមានជងឺទឹកនោមផ្អែមឬលើសសម្ពាធឈាម។